Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 9:16 - អាល់គីតាប

16 ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប បាន​វាយ​ដណ្តើម​យក​ក្រុង​កេស៊ើរ ហើយ​ដុត​បំផ្លាញ​ទី‌ក្រុង ព្រម​ទាំង​សម្លាប់​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​នោះ។ បន្ទាប់​មក ស្តេច​ប្រទាន​ក្រុង​នេះ​ឲ្យ​បុត្រី ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ទុក​ជា​ចំណង​ដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 (ដ្បិត​មុន​ដែល​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ទាំង​ដុត ហើយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប បាន​វាយ​ដណ្ដើម​យក​ក្រុង​កេស៊ើរ ហើយ​ដុត​បំផ្លាញ​ទីក្រុង ព្រម​ទាំង​សម្លាប់​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​នោះ។ បន្ទាប់​មក ស្ដេច​ប្រទាន​ក្រុង​នេះ​ឲ្យ​រាជ‌បុត្រី ដែល​ត្រូវ​ជា​មហេសី​របស់​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដ្បិត​ពី​មុន ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ព្រម​ទាំង​ដុត​នឹង​ភ្លើង ហើយ​សំឡាប់​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​នោះ​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 9:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប ដោយ​រៀប​ការ​ជា​មួយ​បុត្រី​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន។ ស៊ូឡៃ‌ម៉ាន​នាំ​ភរិយា​មក​នៅ​ក្នុង​បុរី​ស្តេច​ទត រហូត​ទាល់​តែ​វាំង​របស់​គាត់ ព្រម​ទាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​កំពែង​ក្រុង​យេរូ‌សាឡឹម​ត្រូវ​បាន​សង់​ចប់​សព្វ​គ្រប់។


រីឯ​ដំណាក់​សម្រាប់​គាត់​នៅ ក៏​សង់​ដូច​ដំណាក់​មុន​ដែរ តែ​នៅ​ក្នុង​ទី‌ធ្លា​មួយ​ទៀត នៅ​ខាង​ក្រោយ​ដំណាក់​គ្រង​រាជ្យ។ ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ដំណាក់​មួយ​សម្រាប់​ភរិយា​ដែល​ត្រូវ​ជា​បុត្រី​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន ដំណាក់​នោះ​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ។


បុត្រី​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន​ចាក​ចេញ​ពី​បុរី​ស្តេច​ទត មក​នៅ​ក្នុង​ដំណាក់​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់​ជូន។ នៅ​គ្រា​នោះ គាត់​ក៏​បាន​សង់​ព្រលាន​មីឡូ​ដែរ។


ពេល​នោះ​ស្តេច​ហោរ៉ាម ជា​ស្តេច​ក្រុង​កេស៊ើរ​បាន​ឡើង​ទៅ​ជួយ​ក្រុង​ឡាគីស ប៉ុន្តែ យ៉ូស្វេ​វាយ​ប្រហារ​ទាំង​ស្តេច ទាំង​ប្រជា‌ជន​របស់​ស្តេច​នោះ ឥត​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។


កូន​ចៅ​អេប្រា‌អ៊ីម​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ើរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រា‌អ៊ីម មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម