Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 4:2 - អាល់គីតាប

2 ហេតុ​នេះ អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន​ដែល​នៅ​ក្រុង​ហា‌សោរ។ មេ‌ទ័ព​របស់​ស្តេច​ឈ្មោះ​ស៊ី‌សេ‌រ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សេត‌កូយឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ ព្រះ‌យេហូវ៉ាក៏​លក់​គេទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហាសោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ីសេរ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សែត-កូយីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន ដែល​គង់​នៅ​ក្រុង​ហា‌សោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ី‌សេ‌រ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សេត‌កូយឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​ក៏​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ‌រាជ្យ​នៅ​ហាសោរ ស្តេច​នោះ​មាន​មេ‌ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​នៅ​ហារ៉ូ‌សែត-កូយីម

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 4:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​ម៉ាឌាន លោក​ស៊ី‌សេរ៉ា និង​ស្ដេច​យ៉ាប៊ីន នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន​ដែរ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: លិខិត​បញ្ជាក់​ថា យើង​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា? តើ​យើង​លក់​អ្នក​រាល់​គ្នា ដើម្បី​សង​បំណុល​នរណា? យើង​បាន​លក់​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​បាន​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​បះ‌បោរ!


ដោយ​អ្នក​នោះ​គ្មាន​ប្រាក់​សង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។


កាល​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្តេច​ផ្ញើ​លិខិត​ទៅ​ស្តេច​យ៉ូបាប់ ជា​ស្តេច​ក្រុង​ម៉ាដូន ទៅ​ស្តេច​ក្រុង​ស៊ីមរ៉ូន និង​ទៅ​ស្តេច​ក្រុង​អាសាប


អាដាម៉ា រ៉ាម៉ា ហាសោរ


ដូច្នេះ អុលឡោះ‌តាអាឡា​ខឹង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​អាំម៉ូន។


លោក​ស៊ីសេ‌រ៉ា​ប្រមូល​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និង​កង‌ទ័ព​ទាំង​អស់​របស់​គាត់ នៅ​ហារ៉ូសេត‌កូយឹម ហើយ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ជ្រោះ​គីសូន។


លោក​បារ៉ាក់​ដេញ​តាម​រទេះ​ចំបាំង និង​កង‌ទ័ព​ខ្មាំង​រហូត​ដល់​ហារ៉ូ‌សេត‌កូយឹម។ កង‌ទ័ព​ទាំង​មូល​របស់​លោក​ស៊ីសេ‌រ៉ា​ស្លាប់​ដោយ​មុខ​ដាវ គ្មាន​សល់​ម្នាក់​ឡើយ។


ប៉ុន្តែ ពួក​គេ​បាន​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ទ្រង់​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​នៅ​ក្រុង​ហា‌សោរ ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន និង​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ជន‌ជាតិ​ម៉ូអាប់ ដែល​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម