ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
អេសាយ 37:4 - អាល់គីតាប ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថអុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្ប។ ប្រហែលជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នក ឮពាក្យរបស់មេទ័ពនោះដែរ ហើយទ្រង់មុខជាដាក់ទោសគេ ព្រោះតែពាក្យដែលទ្រង់បានឮ។ ហេតុនេះ សូមទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់អ្មក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។ ព្រះគម្ពីរខ្មែរសាកល ប្រហែលជាព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកបានឮពាក្យរបស់រ៉ាបសាកេ ដែលស្ដេចអាស្ស៊ីរីចៅហ្វាយរបស់គេបានចាត់ឲ្យមកដើម្បីត្មះតិះដៀលព្រះដ៏មានព្រះជន្មរស់ ហើយព្រះអង្គនឹងស្ដីបន្ទោសគេ ចំពោះពាក្យដែលព្រះយេហូវ៉ាដ៏ជាព្រះរបស់លោកបានឮហើយ។ ដូច្នេះ សូមថ្វាយសេចក្ដីអធិស្ឋានសម្រាប់អ្នកដែលនៅសល់ផង’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រហែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយព្រះអង្គនឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលជាព្រះអម្ចាស់ជាព្រះរបស់លោក ឮពាក្យរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ជាព្រះរបស់លោក សូមព្រះអង្គមេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់នឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយទ្រង់នឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់បានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ។ |
ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
ពេលនោះ អុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រអែល ទ្រង់ដេញពួកគេចេញឆ្ងាយពីទ្រង់ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព ឲ្យមកជេរប្រមាថអុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្ប។ ប្រហែលអុលឡោះតាអាឡា ជាម្ចាស់របស់លោកឮពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយទ្រង់មុខជាដាក់ទោសគេ ព្រោះតែពាក្យដែលទ្រង់បានឮ។ ហេតុនេះ សូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់លោក សូមទ្រង់មេត្តាប្រណី ដល់ប្រជាជនដែលនៅសេសសល់នេះផង»។
អុលឡោះតាអាឡាធ្វើឲ្យស្រុកយូដាបាត់បង់កិត្តិយស មកពីស្តេចអហាសជំរុញប្រជាជនឲ្យឈប់រវីរវល់នឹងអុលឡោះតាអាឡា ហើយស្តេចក៏បែកចិត្តចេញពីទ្រង់ដែរ។
«សូមអស់លោកអញ្ជើញទៅទូរអាសួរអុលឡោះតាអាឡាឲ្យយើង និងប្រជាជនដែលនៅសេសសល់ ក្នុងស្រុកអ៊ីស្រអែល និងយូដា ពីសេចក្តីទាំងប៉ុន្មាន ក្នុងគីតាបដែលទើបរកឃើញនេះផង។ អុលឡោះតាអាឡាមុខជាខឹងនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើង មិនបានកាន់តាមបន្ទូលរបស់អុលឡោះតាអាឡា ដើម្បីប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះទេ»។
ទ្រង់មានបន្ទូលថា នឹងកំទេចប្រជារាស្ត្រនេះ ប៉ុន្តែ ម៉ូសាដែលទ្រង់ជ្រើសរើស បានឃាត់ទ្រង់មិនឲ្យលុបបំបាត់ពួកគេ តាមកំហឹងរបស់ទ្រង់ឡើយ។
អ្នកបានប្រព្រឹត្តអំពើទាំងនេះ តើឲ្យយើងនៅស្ងៀមម្ដេចកើត? អ្នកស្មានថាយើងដូចអ្នកដែរឬ? ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ ឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។
គឺនៅសល់តែក្រុងស៊ីយ៉ូនដែលប្រៀបដូចជាខ្ទម នៅក្នុងចម្ការទំពាំងបាយជូរ ឬដូចខ្ទមនៅចម្ការត្រសក់ ឬដូចក្រុងដែលខ្មាំងឡោមព័ទ្ធ។
ប្រសិនបើអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មិនបានទុកយើងឲ្យនៅសេសសល់ មួយចំនួនតូចទេនោះ យើងមុខជាវិនាសដូចអ្នកក្រុងសូដុម យើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។
នៅគ្រានោះ ជនជាតិអ៊ីស្រអែលដែលនៅសល់ គឺពូជពង្សរបស់យ៉ាកកូបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
ប៉ុន្តែ អ៊ីស្រអែលអើយ ទោះបីប្រជាជនរបស់អ្នកមានចំនួនច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្ដី ក៏មានចំនួនដ៏តូចប៉ុណ្ណោះដែលវិលមកវិញ។ អុលឡោះតាអាឡាបានសម្រេចកំទេចស្រុកនេះ ដើម្បីបង្ហាញសេចក្ដីសុចរិតដ៏លើសលប់របស់ទ្រង់។
នៅគ្រានោះ អុលឡោះជាអម្ចាស់សំដែងការអស្ចារ្យសាជាថ្មី ដើម្បីលោះប្រជាជនរបស់ទ្រង់ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៅតាមសមុទ្រ។
បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះឈរស្រែកក្ដែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់បញ្ជារបស់មហាក្សត្រធិរាជ គឺស្តេចក្រុងអាស្ស៊ីរី ដូចតទៅ:
កុំទុកឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “អុលឡោះតាអាឡានឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីដៃរបស់ស្តេចក្រុងអាស្ស៊ីរីទាល់តែសោះ!
ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ អុលឡោះតាអាឡាក៏ពុំអាចរំដោះក្រុងយេរូសាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមស្ដាប់ខ្ញុំ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលផង! សូមទ្រង់ស្តាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ អុលឡោះដ៏នៅអស់កល្ប!
អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ ប្រៀបដូចជាដើមឈើដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។
ដោយចិត្តស្រឡាញ់ដ៏លើសលប់របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នឹងទុកឲ្យប្រជាជនមួយចំនួននៅសេសសល់ក្នុងក្រុងយេរូសាឡឹម ហើយឲ្យប្រជាជនមួយចំនួនរួចជីវិតនៅលើភ្នំស៊ីយ៉ូន។
កូនចៅយ៉ាកកូប! ពូជពង្សអ៊ីស្រអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រអែល ដែលនៅសេសសល់ កូនចៅយ៉ាកកូបអើយ ចូរស្ដាប់យើង! យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ យើងបានបីបាច់ថែរក្សាអ្នករាល់គ្នា តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។
នៅសម័យនោះ តើស្តេចហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងមូល បានសម្លាប់ណាពីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាចអុលឡោះតាអាឡា ហើយនាំគ្នាទូរអាអង្វរទ្រង់ទៀតផង។ ហេតុនេះហើយបានជាទ្រង់មិនដាក់ទោសពួកគេ តាមការសម្រេចរបស់ទ្រង់ឡើយ។ ប្រសិនបើយើងប្រហារជីវិតគាត់នេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើង។
ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក សូមទ្រង់ប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុន យើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចអ្នកឃើញស្រាប់ហើយ។
ហើយបបួលគ្នាទូរអាអង្វរអុលឡោះជាម្ចាស់នៃសូរ៉កា សូមទ្រង់អាណិតមេត្តាបំភ្លឺគាត់ឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតគាត់ និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។
ចូរឲ្យក្រុមអ៊ីមុាំជាអ្នកបម្រើអុលឡោះតាអាឡា នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: អុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ទ្រង់ផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ទ្រង់ផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើអុលឡោះជាម្ចាស់របស់ពួកគេនៅឯណា”?។
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សយូសុះ ដែលនៅសេសសល់។
កណ្ដូបទាំងនោះស៊ីស្មៅអស់ពីស្រុក។ ខ្ញុំជម្រាបថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមអត់ទោសឲ្យយើងខ្ញុំផង នគរអ៊ីស្រអែលតូចណាស់ ធ្វើម្ដេចឲ្យយើងខ្ញុំនៅគង់វង្សបាន?»។
រីឯណាពីអេសាយវិញ គាត់បានប្រកាសអំពីសាសន៍អ៊ីស្រអែលថាៈ ទោះបីសាសន៍អ៊ីស្រអែលបានកើនចំនួនច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ ដែលនឹងទទួលការសង្គ្រោះ
ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងទូរអាឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យបានជាសះស្បើយ។ ពាក្យទូរអាអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។
សូមប្រគល់ស្រុកភ្នំមកឲ្យខ្ញុំ ដ្បិតនៅគ្រានោះ អុលឡោះតាអាឡាបានសន្យាថា នឹងប្រទានមកខ្ញុំ។ នៅថ្ងៃដដែលនោះ ខ្ញុំបានជម្រាបលោកស្រាប់ហើយថា មានជនជាតិអាណាក់រស់នៅទីនោះ ក្រុងរបស់គេជាក្រុងធំៗ ដែលមានកំពែងយ៉ាងមាំ។ ប្រសិនបើអុលឡោះតាអាឡានៅជាមួយខ្ញុំ ខ្ញុំមុខជាវាយយកក្រុងទាំងនោះពីកណ្តាប់ដៃរបស់ពួកគេមិនខាន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់»។
ប្រជាជនទាំងនោះជម្រាបសាំយូអែលថា៖ «សូមលោកជួយអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់លោកក្នុងនាមយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំឲ្យមានស្តេច»។
ម៉្យាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះអុលឡោះតាអាឡា ដោយឈប់ទូរអាអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។
សម្តេចយ៉ូណាថានប្រាប់ទៅសេនាក្មេងដែលកាន់គ្រឿងសាស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកមិនខតាន់ ប្រហែលអុលឡោះតាអាឡាជួយយើង ដ្បិតគ្មានអ្វីរារាំងទ្រង់មិនឲ្យប្រទានជ័យជំនះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្តី!»។
ទតសួរទាហានដែលនៅជិតខ្លួនថា៖ «តើអ្នកដែលសម្លាប់ជនភីលីស្ទីននោះ ហើយលុបលាងការអាម៉ាស់របស់អ៊ីស្រអែល នឹងទទួលអ្វីជារង្វាន់? ជនភីលីស្ទីន ជាសាសន៍មិនខតាន់នេះជានរណា បានជាហ៊ានបំបាក់មុខពលទ័ពរបស់អុលឡោះដែលនៅអស់កល្បជានិច្ចដូច្នេះ?»។
ជនភីលីស្ទីន ជាសាសន៍មិនខតាន់នេះនឹងត្រូវស្លាប់ ដូចតោ ឬខ្លាឃ្មុំ ដែលខ្ញុំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់អុលឡោះដែលនៅអស់កល្បជានិច្ច»។
ពួកគេជម្រាបសាំយូអែលថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំឡើយ! តែសូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើង ដើម្បីឲ្យទ្រង់សង្គ្រោះយើងពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន»។