Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:4 - ព្រះគម្ពីរខ្មែរសាកល

4 ប្រហែលជា​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់លោក​បាន​ឮ​ពាក្យ​របស់​រ៉ាបសាកេ ដែល​ស្ដេច​អាស្ស៊ីរី​ចៅហ្វាយ​របស់គេ​បាន​ចាត់ឲ្យមក​ដើម្បី​ត្មះតិះដៀល​ព្រះ​ដ៏មានព្រះជន្មរស់ ហើយ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​គេ ចំពោះ​ពាក្យ​ដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់លោក​បាន​ឮ​ហើយ​។ ដូច្នេះ សូម​ថ្វាយ​សេចក្ដីអធិស្ឋាន​សម្រាប់​អ្នកដែលនៅសល់​ផង’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ឮ​អស់​ទាំង​ពាក្យ​របស់​រ៉ាបសា‌កេ​នេះ​ទេ​ដឹង ជា​ពាក្យ​ដែល​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ព្រះ‌អង្គ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ឮ​ហើយ ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព​ឲ្យ​មក​ជេរ​ប្រមាថ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ ប្រហែល​ជា​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​លោក ឮ​ពាក្យ​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ព្រះអង្គ​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ព្រះអង្គ​បាន​ឮ។ ហេតុ​នេះ សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក សូម​ព្រះអង្គ​មេត្តា​ប្រណី​ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​នឹង​ឮ​អស់​ទាំង​ពាក្យ​របស់​រ៉ាបសាកេ​នេះ​ទេ​ដឹង ជា​ពាក្យ​ដែល​ស្តេច​អាសស៊ើរ ជា​ចៅហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ទ្រង់​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ឮ​ហើយ ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព​ឲ្យ​មក​ជេរ​ប្រមាថអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប។ ប្រហែល​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក ឮ​ពាក្យ​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ទ្រង់​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ទ្រង់​បាន​ឮ។ ហេតុ​នេះ សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្មក សូម​ទ្រង់​មេត្តា​ប្រណី​ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។

សូមមើលជំពូក ចម្លង




អេសាយ 37:4
43 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះអង្គ​មានបន្ទូលថា​នឹង​បំផ្លាញ​ពួកគាត់​; ប្រសិនបើ​ម៉ូសេ​អ្នកដែលត្រូវបានជ្រើសរើស​របស់ព្រះអង្គ មិន​បាន​ឈរ​នៅ​ចន្លោះបាក់បែក​នៅចំពោះ​ព្រះអង្គ ដើម្បី​បង្វែរ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ទេ ម្ល៉េះសម​ព្រះអង្គ​បាន​បំផ្លាញ​ពួកគាត់ហើយ​!


អ្នក​បាន​ប្រព្រឹត្ត​ការទាំងនេះ ប៉ុន្តែ​យើង​បាន​រក្សាភាពស្ងៀមស្ងាត់ អ្នក​បាន​គិតថា​យើង​ដូច​តែ​អ្នក​ប៉ុណ្ណោះ ប៉ុន្តែ​យើង​នឹង​ស្ដីបន្ទោស​អ្នក ព្រមទាំង​លាតត្រដាង​ការទាំងនេះ​នៅចំពោះ​ភ្នែក​របស់អ្នក​។


រីឯ​កូនស្រី​ស៊ីយ៉ូន​ត្រូវបាន​ទុកចោល ដូចជា​រោង​នៅ​ចម្ការទំពាំងបាយជូរ ដូចជា​ខ្ទម​នៅ​ចម្ការត្រសក់ ដូចជា​ទីក្រុង​ដែល​ត្រូវបាន​ឡោមព័ទ្ធ​។


ប្រសិនបើ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មិន​បាន​បន្សល់​អ្នកដែលរួចជីវិត​បន្តិចបន្តួច​ឲ្យ​យើង​ទេ ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ​។


នៅ​ថ្ងៃ​នោះ សំណល់​នៃ​អ៊ីស្រាអែល និង​អ្នកដែលរួចជីវិត​នៃ​វង្សត្រកូល​យ៉ាកុប នឹង​លែង​ពឹងផ្អែក​លើ​អ្នកដែល​វាយ​ពួកគេ​ទៀត គឺ​ពួកគេ​នឹង​ពឹងផ្អែក​លើ​ព្រះយេហូវ៉ា​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​វិញ ដោយ​សេចក្ដីពិតត្រង់​។


អ៊ីស្រាអែល​អើយ ទោះបីជា​ប្រជាជន​របស់អ្នក​មាន​ច្រើន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ​ក៏ដោយ ក៏​មាន​សំណល់​នៃ​ពួកគេ​តែបន្តិចប៉ុណ្ណោះ​ដែល​នឹង​ត្រឡប់មកវិញ​។ ការបំផ្លាញ​ត្រូវបាន​កំណត់​ហើយ ទាំង​ជន់លិច​ដោយ​សេចក្ដីយុត្តិធម៌​ផង


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


រួច​រ៉ាបសាកេ​ក៏​ឈរឡើង ហើយ​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ជា​ភាសាយូដា​ថា​៖ “ចូរ​ស្ដាប់​ព្រះរាជឱង្ការ​របស់​ស្ដេច​ដ៏ធំឧត្ដម គឺ​ស្ដេច​នៃ​អាស្ស៊ីរី​!


កុំឲ្យ​ហេសេគា​បញ្ចុះបញ្ចូល​អ្នករាល់គ្នា​ដោយ​និយាយថា​: “ព្រះយេហូវ៉ា​នឹង​រំដោះ​ពួកយើង” នោះ​ឡើយ​។ តើ​មាន​ព្រះ​ណា​របស់​ប្រជាជាតិ​នានា ដែល​បាន​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ឬ​?


ក្នុងចំណោម​ព្រះ​ទាំងអស់​នៃ​ទឹកដី​ទាំងនោះ តើ​មួយណា​ដែល​រំដោះ​ទឹកដី​របស់ពួកគេ​ពី​កណ្ដាប់ដៃ​របស់យើង បានជា​ព្រះយេហូវ៉ា​នឹង​រំដោះ​យេរូសាឡិម​ពី​កណ្ដាប់ដៃ​របស់យើង​ដែរ​?’”។


ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ ហើយ​សណ្ដាប់​ផង​! ព្រះយេហូវ៉ា​អើយ សូម​បើក​ព្រះនេត្រ​របស់ព្រះអង្គ ហើយ​ទត​មើល​ផង​! សូម​សណ្ដាប់​គ្រប់ទាំង​ពាក្យ​របស់​សានហេរីប ដែល​បញ្ជូនមក ដើម្បី​ត្មះតិះដៀល​ព្រះ​ដ៏មានព្រះជន្មរស់​!


រីឯ​អ្នកដែលរួចជីវិត​នៃ​វង្សត្រកូល​យូដា​ដែល​នៅសល់ នឹង​ចាក់ឫស​ទៅ​ក្រោម​ម្ដងទៀត ព្រមទាំង​បង្កើត​ផល​ទៅ​លើ​ផង​។


ដ្បិត​នឹង​មាន​អ្នកដែលនៅសល់​ចេញ​ពី​យេរូសាឡិម ហើយ​នឹង​មាន​អ្នកដែលរួចជីវិត​ចេញ​ពី​ភ្នំ​ស៊ីយ៉ូន​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ធ្វើ​ការនោះ’។


ពេល​ពួក​រាជបម្រើ​របស់​ព្រះបាទ​ហេសេគា​មក​ជួប​អេសាយ


យ៉ាកុប​ជា​ដង្កូវ​អើយ មនុស្ស​នៃ​អ៊ីស្រាអែល​អើយ កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក​! ព្រះប្រោសលោះ​របស់អ្នក​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​! នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


“វង្សត្រកូល​យ៉ាកុប និង​អស់អ្នក​ដែលនៅសល់​នៃ​វង្សត្រកូល​អ៊ីស្រាអែល ដែល​យើង​បាន​ផ្ទុក​តាំងពី​ក្នុង​ផ្ទៃម្ដាយ ហើយ​បាន​បី​តាំងពី​កំណើត​អើយ ចូរ​ស្ដាប់​យើង​!


ដើម្បីឲ្យ​ពួកគេ​បាន​ទូល​សុំ​សេចក្ដីមេត្តា​ពី​ព្រះ​នៃ​ស្ថានសួគ៌ ទាក់ទងនឹង​អាថ៌កំបាំង​នោះ ដើម្បីកុំឲ្យ​ដានីយ៉ែល និង​ពួក​មិត្តភក្ដិ​របស់គាត់ ត្រូវបាន​បំផ្លាញជីវិត​ជាមួយ​ពួក​អ្នកប្រាជ្ញ​ឯទៀត​នៃ​បាប៊ីឡូន​ឡើយ​។


រីឯ​អេសាយ​ក៏​ស្រែក​អំពី​អ៊ីស្រាអែល​ថា​: “ទោះបីជា​កូនចៅ​អ៊ីស្រាអែល មាន​ចំនួន​ច្រើន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក៏ដោយ ក៏​មាន​សំណល់តែបន្តិច​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ​។


ដូច្នេះ ចូរ​សារភាព​បាប​នឹង​គ្នាទៅវិញទៅមក ហើយ​អធិស្ឋាន​ឲ្យ​គ្នាទៅវិញទៅមក ដើម្បី​ត្រូវបាន​ប្រោសឲ្យជា​។ សេចក្ដីអធិស្ឋាន​របស់​មនុស្ស​សុចរិត​មានឫទ្ធិ​ខ្លាំង នៅពេល​ចេញឥទ្ធិពល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម