Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 34:21 - អាល់គីតាប

21 «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូរអា‌សួរអុលឡោះ‌តាអាឡា​ឲ្យ​យើង និង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រ‌អែល និង​យូដា ពី​សេចក្តី​ទាំង​ប៉ុន្មាន ក្នុង​គីតាប​ដែល​ទើប​រក​ឃើញ​នេះ​ផង។ អុលឡោះ‌តាអាឡា​មុខ​ជា​ខឹង​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ពួក​ដូន‌តា​របស់​យើង មិន​បាន​កាន់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ដើម្បី​ប្រតិ‌បត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 «ចូរ​ទៅ​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង និង​ពួក​អ្នក​ដែល​សល់​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​យូដា ឲ្យ​យើង​បាន​ដឹង​ពី​ដំណើរ​ពាក្យ​នៃ​គម្ពីរ ដែល​ប្រទះ​ឃើញ​នេះ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ចាក់​មក​លើ​យើង​រាល់​គ្នា នោះ​សម្បើម​ណាស់ ព្រោះ​បុព្វ‌បុរស​យើង​រាល់​គ្នា មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​យូដា ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ពួក​ដូនតា​របស់​យើង​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ចូរ​ទៅ​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង នឹង​ពួក​អ្នក​ដែល​សល់​នៅ​ក្នុង​ពួក​អ៊ីស្រាអែល ហើយ​នឹង​ពួក​យូដា ឲ្យ​យើង​បាន​ដឹង​ពី​ដំណើរ​ពាក្យ​នៃ​គម្ពីរ ដែល​ប្រទះ​ឃើញ​នេះ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ចាក់​មក​លើ​យើង​រាល់​គ្នា នោះ​សំបើម​ណាស់ ពី​ព្រោះ​ពួក​ឰយុកោ​យើង​រាល់​គ្នា មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ទេ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 34:21
26 ការដាក់ឲ្យឆ្លើយតបគ្នា  

«សូម​អស់​លោក​អញ្ជើញ​ទៅ​ទូរអា​សួរអុលឡោះ‌តាអាឡា​ឲ្យ​យើង និង​ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល ពី​សេចក្តី​ទាំង​ប៉ុន្មាន​ក្នុង​គីតាប​ដែល​ទើប​រក​ឃើញ​នេះ​ផង។ អុលឡោះ‌តាអាឡា​មុខ​ជា​ខឹង​នឹង​យើង​យ៉ាង​ខ្លាំង ដ្បិត​ពួក​ដូន‌តា​របស់​យើង មិន​បាន​ស្តាប់​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ទេ ហើយ​ក៏​មិន​ប្រតិ‌បត្តិ​តាម​ដែរ»។


គឺ​ក្នុង​ថ្ងៃ​តែ​មួយ ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ប្រហារ​ជន‌ជាតិ​យូដា​អស់ ១២០ ០០០​នាក់ ដែល​សុទ្ធ​សឹង​ជា​ទាហាន​ដ៏​អង់‌អាច ដ្បិត​អ្នក​ទាំង​នោះ​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ទ្រង់​ធ្វើ​ឲ្យ​ស្រុក​នេះ និង​ក្រុង​នេះ​ក្លាយ​ជា​ទី​ស្ម‌សាន ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ព្រឺ‌ខ្លាច ហើយ​ប្រមាថ​មាក់‌ងាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្រាប់។


ពេល​នោះអុលឡោះ‌តាអាឡា​នាំ​កង‌ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី ឲ្យ​មក​វាយ​ប្រហារ​ជន‌ជាតិ​យូដា ហើយ​ចាប់​បាន​ស្តេច​ម៉ាណា‌សេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។


បន្ទាប់​មក​ស្តេច​បញ្ជា​ទៅ​លោក​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម​ជា​កូន​របស់​លោក​សា‌ផាន លោក​អាប់‌ដូន ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សា‌ផាន​ជា​ស្មៀន​ស្តេច និង​លោក​អសា‌យ៉ា​ជា​អ្នក​បម្រើ​ថា៖


អ៊ីមុាំ​ហ៊ីល‌គីយ៉ា និង​អស់​អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ បាន​នាំ​គ្នា​ទៅ​ជួប​ហ៊ូល‌ដា​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ និង​ជា​ភរិយា​របស់​លោក​សា‌លូម ជា​កូន​របស់​លោក​ធីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស និង​ជា​អ្នក​ថែ​រក្សា​សម្លៀក‌បំពាក់​អ៊ីមុាំ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ អ្នក​ទាំង​នោះ​ជម្រាប​អ្នក​ថ្លែង​បន្ទូល​របស់​អុលឡោះ​តាម​ដំណើរ​រឿង។


ម៉ូសា​តប​ទៅ​គាត់​វិញ​ថា៖ «ប្រជា‌ជន​ទាំង​នេះ​មក​រក​ខ្ញុំ ដើម្បី​ទូរអា​សួរ​អុលឡោះ។


“ចូរ​សួរអុលឡោះ‌តាអាឡា​ឲ្យ​យើង​ផង ដ្បិត​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​ច្បាំង​ជា​មួយ​យើង។ ប្រហែល​ជាអុលឡោះ‌តាអាឡា​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ ដើម្បី​ជួយ​យើង ដោយ​ធ្វើ​ឲ្យ​ស្តេច​នេប៊ូ‌ក្នេសា​ដក​ទ័ព​ថយ​ចេញ​ឆ្ងាយ​ពី​យើង”។


ពោល​ថា៖ «សូម​អាណិត​មេត្តា​យើង​ខ្ញុំ ហើយ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក សូម​ទ្រង់​ប្រណី​សន្ដោស​ដល់​យើង​ខ្ញុំ ដែល​នៅ​សេស‌សល់​ផង! ពី​មុន យើង​មាន​គ្នា​ច្រើន តែ​ឥឡូវ​នេះ យើង​នៅ​សល់​តែ​បន្តិច‌បន្តួច ដូច​អ្នក​ឃើញ​ស្រាប់​ហើយ។


ប្រសិន​បើ​មនុស្ស​អាក្រក់​នោះ​មាន​កូន​ប្រុស​ម្នាក់ កូន​ប្រុស​នោះ​ឃើញ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ឪពុក​ប្រព្រឹត្ត​តែ​មិន​យក​តម្រាប់​តាម​ឪពុក


ពួក​គេ​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ​ការ​បង្ហូរ​ឈាម និង​ការ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ។


អុលឡោះ​សំដែង​កំហឹង​ពី​សូរ៉កា​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍ ទ្រង់​ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ដ ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក


ដ្បិត​ហ៊ូកុំ​បង្កើត​ឲ្យ​មាន​កំហឹង តែ​ទី​ណា​គ្មាន​ហ៊ូកុំ នៅ​ទី​នោះ​ក៏​គ្មាន​បទ​ល្មើស​ហ៊ូកុំ​ដែរ។


«ប្រសិន​បើ​អ្នក​មិន​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រសិន​បើ​អ្នក​មិន​កាន់ ឬ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​ហ៊ូកុំ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​នឹង​ទទួល​បណ្តាសា ដូច​តទៅ:


ពី​ដើម នៅ​ស្រុក​អ៊ីស្រ‌អែល កាល​ណា​គេ​ទៅ​ទូរអា​សូម​អ្វី​ពី​អុលឡោះ​គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​អ្នក​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា ណាពី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «អ្នក​ទាយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម