Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 42:2 - អាល់គីតាប

2 ពោល​ថា៖ «សូម​អាណិត​មេត្តា​យើង​ខ្ញុំ ហើយ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក សូម​ទ្រង់​ប្រណី​សន្ដោស​ដល់​យើង​ខ្ញុំ ដែល​នៅ​សេស‌សល់​ផង! ពី​មុន យើង​មាន​គ្នា​ច្រើន តែ​ឥឡូវ​នេះ យើង​នៅ​សល់​តែ​បន្តិច‌បន្តួច ដូច​អ្នក​ឃើញ​ស្រាប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហើយ​គេ​និយាយ​ទៅ​កាន់​ហោរា​យេរេមា​ថា៖ «សូម​លោក​មេត្តា​ស្តាប់​សេចក្ដី​ដែល​យើង​ខ្ញុំ​អង្វរ​ដល់​លោក ហើយ​សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឲ្យ​យើង​ខ្ញុំ​ផង គឺ​ឲ្យ​ពួក​មនុស្ស​ដែល​សល់​នៅ​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​ដែល​មាន​គ្នា​ច្រើន បាន​សល់​នៅ​តែ​បន្តិច​ទេ ដូច​ជា​លោក​ឃើញ​ស្រាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពោល​ថា៖ «សូម​អាណិត​មេត្តា​យើង​ខ្ញុំ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក សូម​ព្រះអង្គ​ប្រណី​សន្ដោស​ដល់​យើង​ខ្ញុំ ដែល​នៅ​សេស‌សល់​ផង! ពី​មុន យើង​មាន​គ្នា​ច្រើន តែ​ឥឡូវ​នេះ យើង​នៅ​សល់​តែ​បន្តិច‌បន្តួច ដូច​លោក​ឃើញ​ស្រាប់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​គេ​និយាយ​នឹង​ហោរា​យេរេមា​ថា សូម​ឲ្យ​លោក​មេត្តា​ស្តាប់​សេចក្ដី ដែល​យើង​ខ្ញុំ​អង្វរ​ដល់​លោក ហើយ​សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ឲ្យ​យើង​ខ្ញុំ​ផង គឺ​ឲ្យ​ពួក​មនុស្ស​ដែល​សល់​នៅ​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​ដែល​មាន​គ្នា​ច្រើន បាន​សល់​នៅ​តែ​បន្តិច​ទេ ដូច​ជា​លោក​ឃើញ​ស្រាប់

សូមមើលជំពូក ចម្លង




យេរេមា 42:2
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​នាំ​សារ​អុលឡោះ​ថា៖ «សូម​លោក​ជួយ​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក សូម​ទូរអា​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​របស់​ខ្ញុំ​អាច​កំរើក​វិញ​បាន»។ អ្នក​នាំ​សារ​របស់​អុលឡោះ​អង្វរ​ទ្រង់ ហើយ​ដៃ​របស់​ស្តេច​ក៏​អាច​បត់​មក​វិញ​បាន​ដូច​ដើម។


សូម​ឲ្យ​ពាក្យ​ទទូច​អង្វរ​របស់​ខ្ញុំ បាន​ឮ​ទៅ​ដល់​ទ្រង់ សូម​រំដោះ​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់​ផង!។


ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ថា៖ «យើង​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ធ្វើ​គូរបាន ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន​បាន ប៉ុន្តែ កុំ​ទៅ​ឆ្ងាយ​ពេក។ ចូរ​សូម​អង្វរ​ទ្រង់​ឲ្យ​យើង​ផង»។


ចូរ​អង្វរអុលឡោះ‌តាអាឡា​សូម​កុំ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​តទៅ​ទៀត។ យើង​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ហើយ គ្មាន​នរណា​ឃាត់​ឃាំង​អ្នក​រាល់​គ្នា​ទៀត​ទេ»។


កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​ទូរអា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។


ប្រសិន​បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មិន​បាន​ទុក​យើង​ឲ្យ​នៅ​សេស‌សល់ មួយ​ចំនួន​តូច​ទេ​នោះ យើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុម យើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។


ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព​ឲ្យ​មក​ជេរ​ប្រមាថអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប។ ប្រហែល​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក ឮ​ពាក្យ​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ទ្រង់​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ទ្រង់​បាន​ឮ។ ហេតុ​នេះ សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្មក សូម​ទ្រង់​មេត្តា​ប្រណី​ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។


អ្នក​បាន​ឃើញ​ហេតុ‌ការណ៍​ជា​ច្រើន តែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ អ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​បាន​លោះ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ នៅ​គ្រា​មាន​ទុក្ខ​វេទនា និង​គ្រា​មាន​អាសន្ន យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក។


គេ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ឈើ​ថា “ទ្រង់​ជា​បិតា​របស់​ខ្ញុំ!” ហើយ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ថ្ម​ថា “ទ្រង់​បាន​ឲ្យ​កំណើត​ខ្ញុំ!”។ ពួក​គេ​បាន​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង​វិញ តែ​ពេល​ណា​មាន​ទុក្ខ ពួក​គេ​ពោល​មក​យើង​ថា “សូម​តើន​ឡើង! សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!”។


“ចូរ​សួរអុលឡោះ‌តាអាឡា​ឲ្យ​យើង​ផង ដ្បិត​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​ច្បាំង​ជា​មួយ​យើង។ ប្រហែល​ជាអុលឡោះ‌តាអាឡា​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ ដើម្បី​ជួយ​យើង ដោយ​ធ្វើ​ឲ្យ​ស្តេច​នេប៊ូ‌ក្នេសា​ដក​ទ័ព​ថយ​ចេញ​ឆ្ងាយ​ពី​យើង”។


ពួក​គេ​ប្រហែល​ជា​នាំ​គ្នា​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ហើយ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដ្បិត​ទ្រង់​ខឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជន​នេះ»។


សូម​ជម្រាប​ស្តេច សូម​មេត្តា​ស្តាប់​ពាក្យ​អង្វរ​ករ​របស់​ខ្ញុំ​សិន សូម​កុំ​ឲ្យ​ខ្ញុំ​វិល​ទៅ​ផ្ទះ​លោក​ស្មៀន​យ៉ូណា‌ថាន​ទៀត​ឡើយ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​ពិត​ជា​ត្រូវ​ស្លាប់​មិន​ខាន!»។


ស្តេច​សេដេ‌គា​ចាត់​លោក​យេហ៊ូ‌កាល ជា​កូន​របស់​លោក​សេលេ‌មា និង​អ៊ីមុាំ​សេផា‌នា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​ទៅ​ជួប​ណាពី​យេរេមា​ហើយ​ប្រាប់​ថា៖ «ចូរ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង សូម​ទ្រង់​ប្រណី​សន្ដោស​យើង​ផង»។


ស្តេច​សេដេ‌គា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ណាពី​យេរេមា​មក​ជួប នៅ​ក្លោង​ទ្វារ​ទី​បី​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​នូវ​សំណួរ​តែ​មួយ កុំ​លាក់​អ្វី​នឹង​ខ្ញុំ​ឲ្យ​សោះ!»។


លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ជម្រាប​លោក​កេដា‌លា​ជា​សម្ងាត់ នៅ​មីសប៉ា​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​សម្លាប់​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា​ចុះ គ្មាន​នរណា​ដឹង​ទេ។ មិន​ត្រូវ​ទុក​ឲ្យ​គាត់​ប្រហារ​ជីវិត​លោក ហើយ​ឲ្យ​ជន‌ជាតិ​យូដា​ដែល​ប្រមូល​គ្នា​នៅ​ជុំ‌វិញ​លោក ត្រូវ​ខ្ចាត់‌ខ្ចាយ និង​ឲ្យ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ត្រូវ​វិនាស​អន្តរាយ​នោះ​ឡើយ»។


អ្នក​រាល់​គ្នា​ប្រថុយ​ជីវិត ដោយ​ចាត់​ខ្ញុំ​ឲ្យ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ទាំង​ពោល​ថា “សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឲ្យ​យើង​ខ្ញុំ​ផង អ្វីៗ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ មាន​បន្ទូល សូម​ប្រាប់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់”។


ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន ប្រជា‌ជន​ច្រើន​កុះ‌ករ បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ! ក្រុង​ដ៏​រុង‌រឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រី​លើ​អាណា‌ខេត្ត​នានា ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!


ប៉ុន្តែ យើង​ទុក​ឲ្យ​ពួក​គេ​មួយ​ចំនួន​នៅ​សេស‌សល់ គឺ​គេច​ផុត​ពី​មុខ​ដាវ ពី​ទុរ្ភិក្ស និង​ជំងឺ​រាត‌ត្បាត ដើម្បី​ឲ្យ​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ប្រាប់​ប្រជា‌ជាតិ​នានា។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន”»។


ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ ប្រជា‌ជាតិ​នានា​ក្តី ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ក្រោម​អំណាច​ស្តេច។


យើង​នឹង​ឲ្យ​សត្វ​ព្រៃ​មក​យាយី​អ្នក​រាល់​គ្នា វា​នឹង​ប្រហារ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា វា​នឹង​បំផ្លាញ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​សល់​ចំនួន​តិច​តួច រហូត​ដល់​ផ្លូវ​របស់​អ្នក​រាល់​គ្នា​គ្មាន​មនុស្ស​ដើរ។


កណ្ដូប​ទាំង​នោះ​ស៊ី​ស្មៅ​អស់​ពី​ស្រុក។ ខ្ញុំ​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង នគរ​អ៊ីស្រ‌អែល​តូច​ណាស់ ធ្វើ​ម្ដេច​ឲ្យ​យើង​ខ្ញុំ​នៅ​គង់‌វង្ស​បាន?»។


ប្រសិន​បើ​អុលឡោះ​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្ដែ ទ្រង់​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ​យល់​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស។


លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​អង្វរ​អុលឡោះ‌ជាអម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។


អ្នក​រាល់​គ្នា​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ នឹង​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​តូច ព្រោះ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា កើន​ចំនួន​ច្រើន​ឡើង​យ៉ាង​ណា ទ្រង់​ក៏​មាន​ចិត្ត​រីក‌រាយ​នឹង​កំទេច​អ្នក​រាល់​គ្នា ហើយ​ប្រហារ​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​យ៉ាង​នោះ​ដែរ។ ទ្រង់​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់។


អុលឡោះ‌តាអាឡា​នឹង​កំចាត់​កំចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នា​នា អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន‌ជាតិ​ភាគ​តិច ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ឡាយ​ដែលអុលឡោះ‌តាអាឡា​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។


ដូច្នេះ សូម​បង​ប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ទូរអា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​បាន​ជា​សះ‌ស្បើយ។ ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។


ប្រជា‌ជន​ទាំង​នោះ​ជម្រាប​សាំយូ‌អែល​ថា៖ «សូម​លោក​ជួយ​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក​ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាម​ទារ​សុំ​ឲ្យ​មាន​ស្តេច»។


ម៉្យាង​ទៀត ចំពោះ​រូប​ខ្ញុំ​វិញ ដាច់​ខាត​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះអុលឡោះ‌តាអាឡា ដោយ​ឈប់​ទូរអា​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ! ខ្ញុំ​នឹង​ណែ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ និង​ទៀង​ត្រង់។


ពួក​គេ​ជម្រាប​សាំយូ‌អែល​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! តែ​សូម​ទូរអា​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ដើម្បី​ឲ្យ​ទ្រង់​សង្គ្រោះ​យើង​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម