Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:23 - អាល់គីតាប

23 ទ្រង់​មាន​បន្ទូល​ថា នឹង​កំទេច​ប្រជា‌រាស្ត្រ​នេះ ប៉ុន្តែ ម៉ូសា​ដែល​ទ្រង់​ជ្រើស​រើស បាន​ឃាត់​ទ្រង់​មិន​ឲ្យ​លុប​បំបាត់​ពួក​គេ តាម​កំហឹង​របស់​ទ្រង់​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ដូច្នេះ ព្រះអង្គ​មានបន្ទូលថា​នឹង​បំផ្លាញ​ពួកគាត់​; ប្រសិនបើ​ម៉ូសេ​អ្នកដែលត្រូវបានជ្រើសរើស​របស់ព្រះអង្គ មិន​បាន​ឈរ​នៅ​ចន្លោះបាក់បែក​នៅចំពោះ​ព្រះអង្គ ដើម្បី​បង្វែរ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ទេ ម្ល៉េះសម​ព្រះអង្គ​បាន​បំផ្លាញ​ពួកគាត់ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ ប៉ុន្តែ លោក​ម៉ូសេជា​អ្នក ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់ នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ ក្រែង​ព្រះ‌អង្គ​បំផ្លាញ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​កម្ទេច​ប្រជា‌រាស្ត្រ​នេះ ប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះអង្គ​ជ្រើស​រើស បាន​ឃាត់​ព្រះអង្គ​មិន​ឲ្យ​លុប​បំបាត់​ពួក​គេ តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ ទ្រង់​បាន​មាន​បន្ទូល​ថា​នឹង​បំផ្លាញ​គេ​បង់ ប៉ុន្តែម៉ូសេ ជា​អ្នក​រើស​តាំង​របស់​ទ្រង់ លោក​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ក្នុង​ដំណើរ​រំលង​នោះ ដើម្បី​នឹង​បង្វែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ ក្រែង​ទ្រង់​បំផ្លាញ​គេ​មែន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:23
19 ការដាក់ឲ្យឆ្លើយតបគ្នា  

តាម​ពិត អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​អ្នក​ប៉ុណ្ណោះ ហើយ​អំពើ​សុចរិត​ដែល​អ្នក​ប្រព្រឹត្ត ក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​មនុស្ស​ដែរ។


ទ្រង់​បាន​ចាត់​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រម​ទាំង​ហារូន ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ទៅ។​


អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកកូប ដែល​ទ្រង់​បាន​ជ្រើស​រើស​អើយ


សូម​ទ្រង់​មេត្តា​លើក​លែង​ទោស​ឲ្យ​ពួក​គេ​រួច​ពី​បាប​ផង។ បើ​មិន​ដូច្នោះ​ទេ សូម​ទ្រង់​លុប​ឈ្មោះ​ខ្ញុំ ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទៅ»។


ចូរ​នាំ​គ្នា​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ចូរ​សង្កេត​មើល ហើយ​សាក​សួរ និង​រក​មើល​នៅ​តាម​ផ្សារ ក្រែង​លោ​ឃើញ​មាន​នរណា​ម្នាក់​ស្មោះ​ត្រង់ និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ប្រសិន​បើ​អ្នក​រាល់​គ្នា​រក​ឃើញ​តែ​ម្នាក់ នោះ​យើង​អត់‌ទោស​ឲ្យ​ក្រុង​យេរូ‌សាឡឹម។


ណាពី​ក្លែង‌ក្លាយ​អើយ អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​ជួស‌ជុល​កំពែង​ធ្លុះ‌ធ្លាយ អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​របង ដើម្បី​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ការពារ​ខ្លួន​ក្នុង​ពេល​មាន​សង្គ្រាម នៅ​ថ្ងៃ​របស់​អុលឡោះ‌តាអាឡា»​ទេ​ទេ។


ប៉ុន្តែ ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ គឺ​គ្មាន​នរណា​ម្នាក់​លះ‌បង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ដែល​ទាក់‌ទាញ​ចិត្ត​ពួក​គេ​នោះ​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ព្រម​បោះ​បង់​ព្រះ​ក្លែង‌ក្លាយ​នៃ​ស្រុក​អេស៊ីប​ដែរ។ នៅ​ស្រុក​អេស៊ីប​នោះ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​តាម​កំហឹង​របស់​យើង​រហូត​ទាល់​តែ​ចប់​ចុង​ចប់​ដើម។


យើង​ស្វែង​រក​ក្នុង​ចំណោម​ពួក​គេ ក្រែង​លោ​ឃើញ​នរណា​ម្នាក់​មាន​គំនិត​សង់​កំពែង​ការពារ​ក្រុង ហើយ​ឈរ​នៅ​ចំពោះ​យើង​ត្រង់​កន្លែង​បាក់​បែក ដើម្បី​ការពារ​ស្រុក​ទេស​កុំ​ឲ្យ​វិនាស តែ​យើង​រក​ពុំ​បាន​សោះ។


គាត់​និយាយ​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក អុលឡោះ‌តាអាឡា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​នរណា​ជា​អ្នក​បម្រើ​របស់​ទ្រង់ នរណា​ជា​មនុស្ស​ដ៏​វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ទ្រង់ ហើយ​ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។


«គាត់​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​ចិត្ដ​យើង​រីក‌រាយ។ យើង​នឹង​ដាក់​រស​របស់​យើង ឲ្យ​សណ្ឋិត​លើ​គាត់ ហើយ​គាត់​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។


មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។ ដូច្នេះ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​សូម​ពី​អុលឡោះ​ជា​បិតា​ក្នុង​នាម​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ពុំ‌ខាន។


ប្រសិន​បើ​អ្នក​រាល់​គ្នា​កើត​មក​ពី​លោកីយ៍ នោះ​លោកីយ៍​មុខ​ជា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ ប៉ុន្ដែ ខ្ញុំ​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​កើត​ពី​លោកីយ៍​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។


«ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ ចំនួន​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​ដូច​ពី​មុន។ អុលឡោះ‌តាអាឡា​យល់​ព្រម​ស្តាប់​តាម​ពាក្យ​ទូរអា​អង្វរ​របស់​ខ្ញុំ សា​ជា​ថ្មី ទ្រង់​មិន​ចង់​បំផ្លាញ​អ្នក​ទេ។


ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញអុលឡោះ‌តាអាឡា​ខឹង​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀតអុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ពាក្យ​ទូអារ​អង្វរ​របស់​ខ្ញុំ។


ខ្ញុំ​ក្រាប​នៅ​ចំពោះអុលឡោះ‌តាអាឡា អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់ ដ្បិត​អុលឡោះ​មាន​បន្ទូល​ថា ទ្រង់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។


ដូច្នេះ សូម​បង​ប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ទូរអា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​បាន​ជា​សះ‌ស្បើយ។ ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម