ឥឡូវនេះ ពេលមនុស្សអាក្រក់ធ្វើឃាតមនុស្សសុចរិតដែលកំពុងតែដេកលក់នៅក្នុងផ្ទះរបស់ខ្លួន តើខ្ញុំគួរយកអ្វីទៅតបស្នងវិញ ក្រៅពីលុបបំបាត់ឃាតកចេញពីផែនដី?»។
ហាបាគុក 1:13 - អាល់គីតាប ភ្នែករបស់ទ្រង់បរិសុទ្ធពេក ទ្រង់ទ្រាំមើលអំពើអាក្រក់មិនបានទេ ទ្រង់ក៏ពុំអាចមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាទ្រង់ទ្រាំមើលជនក្បត់ ហេតុអ្វីបានជាទ្រង់ធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ។ ហេតុអ្វីបានជាព្រះអង្គទតមើល ពួកអ្នកដែលប្រព្រឹត្តក្បត់ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់ លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនេត្ររបស់ព្រះអង្គបរិសុទ្ធពេក ព្រះអង្គទ្រាំទតមើលអំពើអាក្រក់មិនបានទេ ព្រះអង្គក៏ពុំអាចទតមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាព្រះអង្គទ្រាំទតមើលជនក្បត់ ហេតុអ្វីបានជាព្រះអង្គធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ ហេតុអ្វីបានជាទ្រង់ទតមើលចំពោះពួកអ្នកដែលប្រព្រឹត្តកម្បថ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ |
ឥឡូវនេះ ពេលមនុស្សអាក្រក់ធ្វើឃាតមនុស្សសុចរិតដែលកំពុងតែដេកលក់នៅក្នុងផ្ទះរបស់ខ្លួន តើខ្ញុំគួរយកអ្វីទៅតបស្នងវិញ ក្រៅពីលុបបំបាត់ឃាតកចេញពីផែនដី?»។
អុលឡោះតាអាឡាធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យស្តេចទតជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើជា មេទ័ពយូដាដោយមុខដាវ។
ប្រសិនបើនាងសំងំស្ងៀមនៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯនាងវិញ នាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង នាងបានឡើងធ្វើជាមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ!»។
សូម្បីតែពួកម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធរបស់ទ្រង់ ក៏ទ្រង់ទុកចិត្តពុំបាន ហើយសូម្បីតែផ្ទៃមេឃក៏ពុំបរិសុទ្ធ នៅចំពោះទ្រង់ទៅហើយ
ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរ ហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ?
ទ្រង់បណ្ដោយឲ្យពួកគេស្មានថា ខ្លួនរស់នៅយ៉ាងសុខសាន្ត ប៉ុន្តែ ទ្រង់មើលអំពើ ដែលពួកគេប្រព្រឹត្តជានិច្ច។
សូមទ្រង់កាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្ត អំពើពាលតទៅទៀត! ។
ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ទ្រង់ក៏សំដែងថា ទ្រង់បរិសុទ្ធដែរ ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ ទ្រង់សំដែងថាទ្រង់ឈ្លាសវៃ
អស់អ្នកដែលសង្ឃឹមលើទ្រង់ នឹងមិនត្រូវខកចិត្តទេ គឺមានតែពួកអ្នកឆាប់ក្បត់ទ្រង់ប៉ុណ្ណោះ ដែលត្រូវខកចិត្ត។
អុលឡោះតាអាឡាអើយ! តើទ្រង់ធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះខ្ញុំឲ្យរួចពីក្រញាំរបស់ពួកគេ សូមការពារជីវិតខ្ញុំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់មើលឃើញស្រាប់ហើយ សូមកុំនៅស្ងៀមអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំបោះបង់ចោលខ្ញុំឡើយ!
សូមកុំឲ្យគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!» សូមកុំឲ្យគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។
អ្នកបានប្រព្រឹត្តអំពើទាំងនេះ តើឲ្យយើងនៅស្ងៀមម្ដេចកើត? អ្នកស្មានថាយើងដូចអ្នកដែរឬ? ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ ឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។
អុលឡោះជាម្ចាស់នៃយើងទ្រង់មកហើយ ទ្រង់មិនសំងំនៅស្ងៀមឡើយ មានភ្លើងសន្ធោសន្ធៅនៅពីមុខទ្រង់ ហើយជុំវិញទ្រង់ មានខ្យល់បក់បោកយ៉ាងខ្លាំង។
ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើន ដោយឃើញជនពាលទាំងនោះបានចំរុងចំរើន ។
ឱអុលឡោះអើយ សូមកុំនៅសំងំស្ងៀមឡើយ! ឱអុលឡោះអើយ សូមកុំនៅស្ងៀមស្ងាត់ ឥតកំរើកដូច្នេះ!
ខ្ញុំបានឃើញហេតុការណ៍មួយគួរឲ្យព្រឺខ្លាច គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង មេបំផ្លាញនឹងបំផ្លិចបំផ្លាញ។ កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ កងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធទៅ ដ្បិតអុលឡោះតាអាឡានឹងធ្វើឲ្យពួកគេបាក់អំនួត ទាំងអស់គ្នា។
យើងបានឮសូរចំរៀង ពីចុងខាងនាយផែនដីមកថា: «សូមលើកតម្កើងអុលឡោះដ៏សុចរិត!»។ ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា: ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ! ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ!
អ្នកបានបំផ្លាញអ្នកដទៃ តែគ្មាននរណាបំផ្លាញអ្នកវិញ អ្នកមុខជាត្រូវវេទនាពុំខាន! អ្នកបានក្បត់អ្នកដទៃ តែគ្មាននរណាក្បត់អ្នកវិញទេ។ ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ នោះនឹងមានគេបំផ្លាញអ្នកវិញ ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។
កុំឲ្យគិតគូរប្រព្រឹត្តអំពើអាក្រក់ចំពោះគ្នានឹងគ្នាឡើយ។ កុំចូលចិត្តស្បថបំពានឲ្យសោះ ដ្បិតយើងស្អប់អំពើទាំងនោះណាស់» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បងប្អូនបានចាប់បញ្ជូនអ៊ីសានេះ ទៅឲ្យពួកជនពាលឥតសាសនាឆ្កាងគាត់ ដូចអុលឡោះបានកំណត់ទុក ដោយទ្រង់ជ្រាបជាមុន។
«ប្រសិនបើមានទាសករម្នាក់រត់ចេញពីម្ចាស់របស់ខ្លួនមកជ្រកកោនជាមួយអ្នក កុំប្រគល់គេទៅក្នុងកណ្តាប់ដៃម្ចាស់វិញឡើយ។