Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 24:23 - អាល់គីតាប

23 ទ្រង់​បណ្ដោយ​ឲ្យ​ពួក​គេ​ស្មាន​ថា ខ្លួន​រស់​នៅ​យ៉ាង​សុខ‌សាន្ត ប៉ុន្តែ ទ្រង់​មើល​អំពើ ដែល​ពួក​គេ​ប្រព្រឹត្ត​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​សុខ ហើយ​គេ​ពឹង​ពាក់​លើ​សេចក្ដី​នោះ តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះអង្គ​បណ្ដោយ​ឲ្យ​ពួក​គេ​ស្មាន​ថា ខ្លួន​រស់​នៅ​យ៉ាង​សុខ‌សាន្ត ប៉ុន្តែ ព្រះអង្គ​ទត​មើល​អំពើ ដែល​ពួក​គេ​ប្រព្រឹត្ត​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ទ្រង់​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​សុខ ហើយ​គេ​ពឹង​ពាក់​លើ​សេចក្ដី​នោះ តែ​ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ

សូមមើលជំពូក ចម្លង




យ៉ូប 24:23
25 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ទ្រង់​មាន​ភ្នែក ហើយ​មើល តាម​របៀប​ដូច​មនុស្ស​លោក​ដែរ​ឬ?


អុលឡោះ​ស្គាល់​មនុស្ស​ឥត​បាន​ការ​យ៉ាង​ច្បាស់ ទ្រង់​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ ដោយ​មិន​បាច់​ពិចារណា​វែង​ឆ្ងាយ។


មនុស្ស​ប្លន់​គេ តែងតែ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ដោយ​ឥត​កង្វល់ អស់​អ្នក​ដែល​ប្រឆាំង​នឹង​អុលឡោះ ហើយ​ចាត់​ទុក​កម្លាំង​ខ្លួន​ឯង​ជា​ព្រះ តែងតែ​រស់​នៅ​ដោយ​ឥត​បារម្ភ។


អុលឡោះ​ជ្រាប​គ្រប់​ផ្លូវ​ដែល​ខ្ញុំ​ដើរ ហើយ​ទ្រង់​រាប់​ជំហាន​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។


អុលឡោះ​មើល​ផ្លូវ​ដែល​មនុស្ស​ដើរ ទ្រង់​ឃ្លាំ​មើល​គ្រប់​ជំហាន​របស់​គេ។


អ្វីៗ​ដែល​គេ​ធ្វើ​តែងតែ​ចំរុង​ចំរើន​ជា‌និច្ច គេ​គិត​មិន​ដល់​សោះ​ថា ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះ គេ​ក៏​បន្ទាប​បន្ថោក​បច្ចា‌មិត្ត​របស់​ខ្លួន។


ខ្ញុំ​ប្រព្រឹត្ត​តាម​ឱវាទ និង​ដំបូន្មាន​របស់​ទ្រង់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​ធ្វើ ទ្រង់​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។


អុលឡោះ‌តាអាឡា​មើល​ឃើញ​សព្វ​អន្លើ ទ្រង់​សង្កេត​មើល​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។


អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត អុលឡោះ‌តាអាឡា​ជ្រាប​ទាំង​អស់ ទ្រង់​មើល​ឃើញ​កិរិយា​មារយាទ​របស់​គេ។


ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះ‌ជាន់​ប្រជា‌ជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិធម៌ មិន​ត្រូវ​ងឿង‌ឆ្ងល់​ឡើយ។ អ្នក​ធំ​តែងតែ​គាំទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។


មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​របស់​មនុស្ស​ចេះ​តែ​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។


គេ​បបួល​គ្នា​ថា «មក៍! ខ្ញុំ​ទៅ​យក​ស្រា យើង​នឹង​ផឹក​ស្រា​ខ្លាំង​ជា​មួយ​គ្នា! ស្អែក​ក៏​យើង​ផឹក​ទៀត​ដែរ ព្រោះ​នៅ​សល់​ស្រា​ច្រើន​ណាស់»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ ដោយ​យក​ទឹក​ដី ដែល​ជា​មោទន‌ភាព របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ជា​សាក្សី​ថា: យើង​នឹង​មិន​ភ្លេច​អំពើ​អាក្រក់​ណា​មួយ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។


ទោះ​បី​ពួក​គេ​ចុះ​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់​ក្ដី ក៏​យើង​ទៅ​អូស​យក​មក​វិញ ទោះ​បី​ពួក​គេ​ឡើង​ទៅ​ដល់​សូរ៉កា​ក្ដី ក៏​យើង​ទាញ​ទម្លាក់​ចុះ​មក​វិញ​ដែរ។


ភ្នែក​របស់​ទ្រង់​បរិសុទ្ធ​ពេក ទ្រង់​ទ្រាំ​មើល​អំពើ​អាក្រក់​មិន​បាន​ទេ ទ្រង់​ក៏​ពុំ​អាច​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទ្រាំ​មើល​ជន​ក្បត់ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ព្រងើយ ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល សុចរិត​ជាង​ខ្លួន?


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ដ​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់”គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រីឯ​ទៀត​ៗ ហើយ​ស៊ី​ផឹក​ស្រវឹង។


ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្ដិ‌ភាព​ហើយ! មាន​សន្ដិ‌សុខ​ហើយ!”ពេល​នោះ​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ដ្រី​ឈឺ​ផ្ទៃ​មុន​សំរាល​កូន​ដែរ។


យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ​ក្រុម‌ជំអះ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ដ​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម