Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហាបាគុក 1:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​មាន​ព្រះ‌នេត្រ​បរិសុទ្ធ​ក្រៃ‌លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ទត​មើល ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់ លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួនបាត់​ទៅ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌នេត្រ​របស់​ព្រះអង្គ​បរិសុទ្ធ​ពេក ព្រះអង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេ ព្រះអង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ព្រងើយ ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល សុចរិត​ជាង​ខ្លួន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​មាន​ព្រះ‌នេត្រ​បរិសុទ្ធ​ក្រៃ‌លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទត​មើល​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​កម្បថ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់​លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ភ្នែក​របស់​ទ្រង់​បរិសុទ្ធ​ពេក ទ្រង់​ទ្រាំ​មើល​អំពើ​អាក្រក់​មិន​បាន​ទេ ទ្រង់​ក៏​ពុំ​អាច​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទ្រាំ​មើល​ជន​ក្បត់ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ព្រងើយ ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល សុចរិត​ជាង​ខ្លួន?

សូមមើលជំពូក ចម្លង




ហាបាគុក 1:13
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចំណង់​បើ​មនុស្ស​អាក្រក់​បាន​សម្លាប់​មនុស្ស​សុចរិត នៅ​លើ​ដំណេក ក្នុង​លំ‌នៅ​របស់​ខ្លួន នោះ​តើ​មិន​ឲ្យ​យើង​សង‌សឹក​ជំនួស​ឈាម​អ្នក​នោះ ដោយ​ដក​ឯង​ចេញ​ពី​ផែនដី​ទៅ លើស​ជាង​ទៅ​ទៀត​ទេ​ឬ?»


ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ឈាម​របស់​គាត់ ទៅ​លើ​ក្បាល​របស់​គាត់​វិញ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​ពីរ​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​គាត់ ដោយ​កាប់​នឹង​ដាវ តែ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​យើង​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ា‌សា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា។


ដ្បិត​ប្រសិន​បើ​ព្រះ‌នាង​នៅ​ស្ងៀម​ក្នុង​វេលា​នេះ នោះ​នឹង​មាន​ជំនួយ និង​រំដោះ​ឲ្យ​រួច ដល់​ពួក​សាសន៍​យូដា​ពី​កន្លែង​មួយ​ផ្សេង​ទៀត តែ​ព្រះ‌នាង និង​ញាតិ‌វង្ស​បិតា​របស់​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង​បាន​ឡើង​ក្នុង​រាជ្យ​នេះ សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង?»


មើល៍ ព្រះ‌អង្គ​មិន​ទុក​ចិត្ត នឹង​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដែរ


ហេតុ​អ្វី​បាន​ជា​ពួក​មនុស្ស​អាក្រក់ មាន​ជីវិត​រស់​នៅ មាន​អាយុ​វែង ហើយ​មាន​អំណាច​កាន់​តែ​ខ្លាំង?


ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​សុខ ហើយ​គេ​ពឹង​ពាក់​លើ​សេចក្ដី​នោះ តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ


សូម​ព្រះ‌អង្គ​បំបាក់​ដៃ​មនុស្ស​អាក្រក់ និង​មនុស្ស​ពាល សូម​ដាក់​ទោសគេ ដើម្បី​កុំ​ឲ្យ​គេប្រព្រឹត្ត​អំពើ​អាក្រក់ទៀត។


ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​បរិសុទ្ធ ហើយ​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច​វេរ ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​ទាស់​ប្រឆាំង។


អស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ព្រះ‌អង្គ នឹង​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​មាន​តែ​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ​ប៉ុណ្ណោះ ដែល​ត្រូវ​ខ្មាស។


ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត? សូម​រំដោះ​ព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេ ហើយ​សង្គ្រោះ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​សិង្ហទាំង​នោះ​ផង។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀម! ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!


សូម​កុំ​ឲ្យ​គេ​គិត​ក្នុង​ចិត្ត​ថា «ន៏ សម​ដូច​ចិត្ត​យើង​ប្រាថ្នា​ហើយ» សូម​កុំ​ឲ្យ​គេ​ថា «យើង​បាន​លេប​វា បាត់​ហើយ»។


អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ តែ​យើង​បាន​នៅ​ស្ញៀម អ្នក​ស្មាន​ថា យើង​ក៏​ដូច​តែ​អ្នក​ដែរ តែ​ឥឡូវ​នេះ យើង​បន្ទោស​អ្នក ហើយយក​រឿង​នេះ​មក​ដាក់​នៅ​ចំពោះ​មុខអ្នក។


ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​យាង​មក ទ្រង់​មិន​នៅ​ស្ងៀម​ទេ មាន​ភ្លើង​ឆេះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​នៅ​ព័ទ្ធ​ជុំ‌វិញព្រះ‌អង្គ មាន​ព្យុះ​សង្ឃរា។


ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​ច្រណែន នឹង​មនុស្ស​អួត​អាង ដោយ​ឃើញ​មនុស្ស​អាក្រក់​បាន​ចម្រុង​ចម្រើន។


ឱ​ព្រះ​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ​អើយ សូម​កុំនៅ​ព្រងើយ ឬ​នៅ​ស្ងៀម​ដូច្នេះ!


មាន​និមិត្ត​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ យើង​បាន​រម្ងាប់​ការថ្ងូរ​ចេញ​ពី​នោះ​ហើយ។


យើង​បាន​ឮ​បទ​ចម្រៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ​ហើយ​ខ្ញុំ ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​មនុស្ស​ឧបាយ បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង


វេទនា​ដល់​អ្នក​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​អ្នក ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​អ្នក​ឡើយ កាល​ណា​អ្នក​បាន​លែង​បំផ្លាញ​ហើយ នោះ​អ្នក​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​អ្នក​បាន​សម្រេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​អ្នក​ដែរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ក្រោយ​ពី​ឃើញ​ហេតុការណ៍​នេះ​កើត​ឡើង​ហើយ តើ​ព្រះ‌អង្គ​នៅ​តែ​អត់​សង្កត់​ព្រះ‌ហឫ‌ទ័យ​ឬ? តើ​ព្រះ‌អង្គ​នៅ​តែ​ស្ងៀម ហើយ​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ជា​ខ្លាំង​ទៅ​ទៀត​ឬ?


ឬ​បង្កាច់​បំភាន់​មនុស្ស​ណា​ក្នុង​រឿង​ក្តី នោះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឡើយ


គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ ដែល​គ្មាន​អ្នក​ណា​គ្រប់‌គ្រង​រក្សា​សោះ។


កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​អស់​នេះ​ណាស់» នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


តាម​រយៈ​គម្រោង‌ការ​ដែល​បាន​កំណត់​ទុក និង​បុព្វ‌ញាណ​របស់​ព្រះ ព្រះ‌អង្គ​នោះ​ត្រូវ​បញ្ជូន​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ឆ្កាង និង​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់។


បាវ​បម្រើ​ណា​ដែល​បាន​រត់​ចេញ​ពី​ចៅ‌ហ្វាយ​របស់​ខ្លួន មក​ជ្រក​កោន​ជា‌មួយ​អ្នក នោះ​មិន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ចៅ‌ហ្វាយ​គេ​វិញ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម