កិច្ចការ 2:23 - អាល់គីតាប23 បងប្អូនបានចាប់បញ្ជូនអ៊ីសានេះ ទៅឲ្យពួកជនពាលឥតសាសនាឆ្កាងគាត់ ដូចអុលឡោះបានកំណត់ទុក ដោយទ្រង់ជ្រាបជាមុន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។ សូមមើលជំពូកKhmer Christian Bible23 ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានបញ្ជូនមកតាមគោលបំណង និងព្រះតម្រិះជាមុនរបស់ព្រះអង្គដែលបានកំណត់ទុក រីឯអ្នករាល់គ្នាបានឆ្កាងសម្លាប់ព្រះអង្គដោយដៃរបស់ពួកមនុស្សមិនគោរពក្រឹត្យវិន័យ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅឲ្យពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច នឹងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង សូមមើលជំពូក |
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍អុលឡោះ ពួកគេបានបង្ខូចក្តីមេត្តារបស់អុលឡោះជាម្ចាស់នៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាចៅហ្វាយ និងជាអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។