Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 23:15 - អាល់គីតាប

15 «ប្រសិន​បើ​មាន​ទាសករ​ម្នាក់​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន​មក​ជ្រក​កោន​ជា​មួយ​អ្នក កុំ​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​ម្ចាស់​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 បាវ​បម្រើ​ណា​ដែល​បាន​រត់​ចេញ​ពី​ចៅ‌ហ្វាយ​របស់​ខ្លួន មក​ជ្រក​កោន​ជា‌មួយ​អ្នក នោះ​មិន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ចៅ‌ហ្វាយ​គេ​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 «ប្រសិន​បើ​មាន​ទាសករ​ម្នាក់​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន មក​ជ្រក​កោន​ជា​មួយ​អ្នក កុំ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ម្ចាស់​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​បាវ​បំរើ​ណា​ដែល​បាន​រត់​រួច​ពី​ចៅហ្វាយ​ខ្លួន​មក​ពឹង​ជ្រក​នឹង​ឯង នោះ​មិន​ត្រូវ​ប្រគល់​ទៅ​ចៅហ្វាយ​វិញ​ឡើយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 23:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អុលឡោះ‌តាអាឡា​ក្រោក​ឡើង ដូច​គេ​ក្រោក​ពី​ដំណេក ឬ​ដូច​អ្នក​ចំបាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ


អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គ‌ឧត្ដម!


នៅ​ទី​នោះ អុលឡោះ‌តាអាឡា​សំដែង​ភាព​ថ្កុំ‌ថ្កើង របស់​ទ្រង់​ឲ្យ​យើង​ឃើញ គឺ​ទ្រង់​ប្រទាន​ទន្លេ​ដ៏​ធំ​ទូលាយ ជា​ទន្លេ​ដែល​នាវា​ចំបាំង​ពុំ​អាច​ចូល​បាន ហើយ​សំពៅ​ដ៏​ធំៗ​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ដែរ។


យើង​នឹង​ស្ថិត​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង។


អ្នក​មិន​ត្រូវ​ចាំ​ស្កាត់​នៅ​តាម​ផ្លូវ​បំបែក ដើម្បី​ប្រល័យ​ជីវិត​អ្នក​ដែល​រត់​គេច​ខ្លួន នៅ​ថ្ងៃ​គេ​ជួប​អាសន្ន អ្នក​មិន​ត្រូវ​ប្រគល់​អស់​អ្នក​ដែល​បាន​រួច​ជីវិត ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ឡើយ!»។


ភ្នែក​របស់​ទ្រង់​បរិសុទ្ធ​ពេក ទ្រង់​ទ្រាំ​មើល​អំពើ​អាក្រក់​មិន​បាន​ទេ ទ្រង់​ក៏​ពុំ​អាច​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទ្រាំ​មើល​ជន​ក្បត់ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ព្រងើយ ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល សុចរិត​ជាង​ខ្លួន?


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក ទ្រង់​នៅ​ជា​មួយ​អ្នក ទ្រង់​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជំនះ។ ព្រោះ​តែ​អ្នក ទ្រង់​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ចិត្ត​ស្រឡាញ់​របស់​ទ្រង់ ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ទ្រង់​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។


ទោះ​បី​ប្រុស ឬ​ស្រី​ក្តី ត្រូវ​បណ្តេញ​ពួក​គេ​ចេញ​ពី​ជំរំ។ ដូច្នេះ ពួក​គេ​មិន​ធ្វើ​ឲ្យ​ជំរំ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​នេះ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ»។


គេ​ត្រូវ​ស្នាក់​នៅ​ជា​មួយ​អ្នក ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក ត្រង់​កន្លែង​ដែល​គេ​ជ្រើស​រើស គឺ​ក្នុង​ក្រុង​ណា​មួយ​របស់​អ្នក ដែល​គេ​ពេញ​ចិត្ត​ស្នាក់​នៅ។ មិន​ត្រូវ​ជិះ​ជាន់​គេ​ឡើយ»។


ទត​សួរ​ទៀត​ថា៖ «តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ពួក​ចោរ​នោះ​បាន​ឬ​ទេ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​អាច​នាំ​លោក​ទៅ​រក​ពួក​គេ​បាន តែ​សូម​លោក​មេត្តា​ស្បថ​ក្នុង​នាម​អុលឡោះ​ថា លោក​មិន​សម្លាប់​ខ្ញុំ​ចោល​ទេ ហើយ​ក៏​មិន​ប្រគល់​ខ្ញុំ ទៅ​ឲ្យ​ម្ចាស់​របស់​ខ្ញុំ​វិញ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម