គាត់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «អុលឡោះបានដកសេចក្តីអាម៉ាស់ចេញពីខ្ញុំហើយ»។
សេផានា 3:15 - អាល់គីតាប អុលឡោះតាអាឡាបានលើកលែងទោសឲ្យអ្នក ទ្រង់បានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ អុលឡោះតាអាឡា ជាស្តេចនៃ ជនជាតិអ៊ីស្រអែល នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានលើកលែងទោសឲ្យអ្នក ព្រះអង្គបានបង្វែរខ្មាំងសត្រូវរបស់អ្នកចេញ។ ព្រះយេហូវ៉ាជាមហាក្សត្ររបស់អ៊ីស្រាអែល គង់នៅកណ្ដាលអ្នក អ្នកនឹងមិនខ្លាចសេចក្ដីអាក្រក់ទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នក ព្រះអង្គបានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃ ជនជាតិអ៊ីស្រាអែល គង់នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់បានលើកទោសឯងចោល ទ្រង់បានបោះខ្មាំងសត្រូវរបស់ឯងចេញហើយ ឯស្តេចនៃសាសន៍អ៊ីស្រាអែល គឺព្រះយេហូវ៉ា ទ្រង់គង់នៅកណ្តាលឯង ឯងមិនត្រូវរងការអាក្រក់ទៀតឡើយ |
គាត់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «អុលឡោះបានដកសេចក្តីអាម៉ាស់ចេញពីខ្ញុំហើយ»។
ចូរឲ្យជនជាតិអ៊ីស្រអែល រីករាយនឹងទ្រង់ដែលបានបង្កើតគេមក សូមឲ្យប្រជាជនក្រុងស៊ីយ៉ូន មានអំណរសប្បាយនឹងស្តេចរបស់ខ្លួន!
ការគោរពកោតខ្លាចអុលឡោះតាអាឡាជាអំពើមួយ ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។ ហ៊ូកុំរបស់អុលឡោះតាអាឡា សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់
អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលនៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
ទ្រង់នឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ អុលឡោះតាអាឡាជាម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ទ្រង់ក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ទ្រង់ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាគ្រប់គ្រងលើយើង ទ្រង់ប្រទានច្បាប់ទម្លាប់មកយើង ទ្រង់ជាស្តេចរបស់យើង មានតែទ្រង់ទេដែលសង្គ្រោះយើង។
ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺម្ចាស់ដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ ទ្រង់មានបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។
គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោរួមជាមួយគ្នា ដ្បិតអុលឡោះតាអាឡាសំរាលទុក្ខប្រជាជន របស់ទ្រង់ ទ្រង់លោះក្រុងយេរូសាឡឹមមកវិញហើយ!
អ្នកនឹងបានរឹងមាំ ដោយសារសេចក្ដីសុចរិត ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ។ គ្មាននរណាមកសង្កត់សង្កិន មកបំភ័យ ឲ្យអ្នកតក់ស្លុតទៀតទេ។
ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី អំពើហិង្សាទៀតហើយ ក្នុងទឹកដីរបស់អ្នកក៏លែងមាន ការវិនាសហិនហោចទៀតដែរ។ គេនឹងហៅកំពែងរបស់អ្នកថា “សង្គ្រោះ” ហៅទ្វាររបស់អ្នកថាទ្វារ “សរសើរតម្កើង”។
ក្រុងយេរូសាឡឹមនឹងធ្វើឲ្យយើង សប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ ក្នុងទីក្រុង គេលែងឮសូរសំរែកយំសោកទៀតហើយ
សំរែកយំសោកនៃប្រជាជនរបស់ខ្ញុំ លាន់ឮពីដែនដីដ៏សែនឆ្ងាយ អុលឡោះតាអាឡាលែងនៅក្រុងស៊ីយ៉ូនហើយឬ? ក្រុងស៊ីយ៉ូនលែងមានស្តេចហើយឬ? «ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹង ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ របស់សាសន៍ដទៃដូច្នេះ?»។
អ្នកបានពោលថា “ប្រជាជាតិទាំងពីរ និងស្រុកទាំងពីរនេះនឹងទៅជាកម្មសិទ្ធិរបស់ខ្ញុំ ដូច្នេះ ពួកយើងត្រូវទៅចាប់យក!”។ ប៉ុន្តែ អុលឡោះតាអាឡានៅក្នុងស្រុកនោះ។
យើងនឹងលែងឲ្យប្រជាជាតិនានាប្រមាថមាក់ងាយអ្នក ជាតិសាសន៍ដទៃនឹងលែងធ្វើឲ្យអ្នកអាម៉ាស់មុខ អ្នកនឹងលែងធ្វើឲ្យប្រជាជាតិរបស់អ្នកវិនាសទៀតដែរ»។
យើងមិនលាក់មុខនឹងពួកគេទៀតទេ ដ្បិតយើងនឹងចាក់បង្ហូររសរបស់យើងលើកូនចៅអ៊ីស្រអែល» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ប្រវែងជុំវិញមានទាំងអស់មួយម៉ឺនប្រាំបីពាន់ហត្ថ។ ចាប់ពីថ្ងៃនេះតទៅ ទីក្រុងនឹងមានឈ្មោះថា «អុលឡោះតាអាឡានៅទីនេះ»។
«ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។
យើងនឹងឲ្យពួកគេរស់នៅយ៉ាងស្ថិតស្ថេរ លើទឹកដីរបស់ខ្លួន គ្មាននរណាអាចបណ្ដេញពួកគេចេញពីស្រុក ដែលយើងបានប្រគល់ឲ្យពួកគេ នេះទៀតឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។
សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ គេធ្លាប់ពោលមកខ្ញុំថា “តើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅណាបាត់ហើយ?” ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
អ្នកមុខជារងគ្រោះ ព្រោះតែអំពើឃោរឃៅ ដែលអ្នកបានប្រព្រឹត្តនៅស្រុកលីបង់។ អ្នកបានសម្លាប់រង្គាលហ្វូងសត្វ ដូច្នេះ ហ្វូងសត្វធ្វើឲ្យភ័យខ្លាច! អ្នកបានបង្ហូរឈាមមនុស្ស ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ ប្រជាជនទាំងអស់ដែលរស់នៅស្រុក និងក្រុងនានា។
អ្នកបានប្លន់រឹបអូសយកទ្រព្យសម្បត្តិ ពីប្រជាជាតិជាច្រើនយ៉ាងណា ជាតិសាសន៍ឯទៀតៗក៏នឹងប្លន់រឹបអូស យកទ្រព្យសម្បត្តិពីអ្នកយ៉ាងនោះដែរ ព្រោះអ្នកបានបង្ហូរឈាមមនុស្ស ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ ប្រជាជនទាំងអស់ដែលរស់នៅស្រុក និងក្រុងនានា។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ទ្រង់នៅជាមួយអ្នក ទ្រង់ជាវីរបុរសដែលមានជ័យជំនះ។ ព្រោះតែអ្នក ទ្រង់មានអំណរសប្បាយជាខ្លាំង។ ចិត្តស្រឡាញ់របស់ទ្រង់ ធ្វើឲ្យអ្នកមានជីវិតថ្មី។ ព្រោះតែអ្នក ទ្រង់ច្រៀងយ៉ាងរីករាយបំផុត។
ប៉ុន្តែ អុលឡោះតាអាឡានៅក្នុងចំណោមពួកគេ ទ្រង់សុចរិត ឥតធ្វើអ្វីខុសសោះ រៀងរាល់ព្រឹក ទ្រង់បង្ហាញយុត្តិធម៌ ឲ្យពួកគេឃើញច្បាស់ មិនដែលអាក់ខានទេ។ ប៉ុន្តែ មនុស្សប្រព្រឹត្តល្មើសមិនចេះខ្មាសឡើយ។
នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។
ក្រុងយេរូសាឡឹមនឹងមានប្រជាជនរស់នៅឡើងវិញ ហើយក៏គ្មាននរណាមកបំផ្លាញទៀតដែរ យេរូសាឡឹមនឹងបានសុខសាន្តត្រាណ។
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។
លោកណាថាណែលជម្រាបអ៊ីសាថា៖ «តួន! តួនពិតជាបុត្រារបស់អុលឡោះ ហើយពិតជាស្តេចរបស់ជនជាតិអ៊ីស្រអែលមែន»។
«ប្រជាជនក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី! មើលហ្ន៎ ស្តេចរបស់អ្នក មកដល់ហើយ គាត់នៅលើខ្នងកូនលា»។
លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះ មានសរសេរថា «អ៊ីសាអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។
«ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្ដីដែលអុលឡោះមានបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្ដខ្ញុំឡើយ គឺធ្វើតាមបំណងរបស់អុលឡោះដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលអុលឡោះសង្គ្រោះមនុស្សលោកហើយ ហើយអំណាច និងនគរនៃអុលឡោះជាម្ចាស់របស់យើង ព្រមទាំងអំណាចអាល់ម៉ាហ្សៀសរបស់ទ្រង់ក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខម្ចាស់របស់យើង។
សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
នៅលើអាវ និងលើភ្លៅរបស់គាត់ មានសរសេរឈ្មោះថា «ស្តេចលើស្តេចនានា និងអម្ចាស់លើអម្ចាស់នានា»។
ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់អុលឡោះ និងគោរពបម្រើទ្រង់ទាំងថ្ងៃទាំងយប់ នៅក្នុងម៉ាស្ជិទរបស់ទ្រង់។ ទ្រង់ដែលនៅលើបល្ល័ង្ក នឹងទទួលគេឲ្យជ្រកកោនក្នុងជំរំសក្ការៈរបស់ទ្រង់។