Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:19 - អាល់គីតាប

19 លោក​ពី​ឡាត​ឲ្យ​គេ​សរសេរ​ប្រកាស​បោះ​ភ្ជាប់​នឹង​ឈើ​ឆ្កាង។ នៅ​លើ​ប្រកាស​នោះ មាន​សរសេរ​ថា «អ៊ីសា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​ស្ដេច​យូដា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ពីឡាត់​ក៏​សរសេរ​ផ្លាកសញ្ញា​មួយ​ដែរ ហើយ​បិទ​នៅលើ​ឈើឆ្កាង​។ ផ្លាកនោះ​មាន​សរសេរ​ថា “យេស៊ូវ​អ្នកណាសារ៉ែត ស្ដេចនៃជនជាតិយូដា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 លោក​ពីឡាត់​បាន​សរសេរ​ប្រកាស​មួយ​ឲ្យ​គេ​បិទ​នៅ​លើ​ឈើឆ្កាង​ ដោយ​សរសេរ​ថា៖​ «យេស៊ូ​ អ្នក​ក្រុង​ណាសារ៉ែត​ ស្តេច​របស់​ជនជាតិ​យូដា»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 លោក​ពីឡាត់​បិទ​ប្រកាស​មួយ​នៅ​លើ​ឈើ​ឆ្កាង​ថា «យេស៊ូវ​អ្នក​ស្រុក​ណា‌សារ៉ែត ស្តេច​នៃ​សាសន៍​យូដា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​ពី​ឡាត​ឲ្យ​គេ​សរសេរ​ប្រកាស​បោះ​ភ្ជាប់​នឹង​ឈើ​ឆ្កាង។ នៅ​លើ​ប្រកាស​នោះ​មាន​សរសេរ​ថា «យេស៊ូ​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​ស្ដេច​យូដា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 លោក​ពីឡាត់​ធ្វើ​ប្រកាស​១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្ដី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណា‌សារ៉ែត ស្តេច​នៃ​សាសន៍​យូដា»

សូមមើលជំពូក ចម្លង




យ៉ូហាន 19:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​ដែល​ពួក​ណាពី​បាន​ថ្លែង​ទុក​ថា៖ «គេ​នឹង​ហៅ​អ៊ីសា​ថា ជា​អ្នក​ភូមិ​ណាសា‌រ៉ែត»។


គេ​បាន​សរសេរ​ប្រកាស អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​អ៊ីសា​ថា «អ្នក​នេះ​ឈ្មោះ​អ៊ីសា ជា​ស្ដេច​ជន‌ជាតិ​យូដា» ហើយ​គេ​បោះ​ប្រកាស​នោះ នៅ​ពី​ខាង​លើ​អ៊ីសា។


គេ​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​អ៊ីសា​ថា«ស្ដេច​ជន‌ជាតិ​យូដា»។


គេ​ប្រាប់​គាត់​ថា អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​មក​តាម​ផ្លូវ​នោះ។


នៅ​ពី​លើ​អ៊ីសា​មាន​សរសេរ​អក្សរ​ថា «អ្នក​នេះ​ជា​ស្ដេច​ជន‌ជាតិ​យូដា»។


លោក​ណា‌ថា‌ណែល​ជម្រាប​អ៊ីសា​ថា៖ «តួន! តួន​ពិត​ជា​បុត្រា​របស់​អុលឡោះ ហើយ​ពិត​ជា​ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មែន»។


លោក​ពីឡាត​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​អ៊ីសា​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា​មែន​ឬ?»។


តាំង​ពី​ពេល​នោះ​មក លោក​ពីឡាត​រក​មធ្យោបាយ​ដោះ​លែង​អ៊ីសា ប៉ុន្ដែ ជន‌ជាតិ​យូដា​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​ជន​នេះ លោក​មិន​មែន​ជា​មិត្ដ​សម្លាញ់​របស់​ស្តេច​អធិរាជ​ឡើយ ដ្បិត​អ្នក​ណា​តាំង​ខ្លួន​ជា​ស្ដេច អ្នក​នោះ​ប្រឆាំង​នឹង​ស្តេច​អធិរាជ!»។


ពេល​នោះ ជា​ថ្ងៃ​ដែល​គេ​រៀប‌ចំ​បុណ្យ​រំលង ហើយ​ប្រមាណ​ជា​ពេល​ថ្ងៃ​ត្រង់។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «នេះ​នែ៎! ស្ដេច​របស់​អ្នក​រាល់​គ្នា»។


ពួក​អ៊ីមុាំ​របស់​ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «សូម​កុំ​សរសេរ​ថា “ស្ដេច​យូដា” ដូច្នេះ តែ​សរសេរ​ថា “អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្ដេច​យូដា”វិញ»។


បន្ទាប់​មក គេ​នាំ​គ្នា​ចូល​ទៅ​ជិត​អ៊ីសា​ទាំង​ពោល​ថា៖ «ស្ដេច​យូដា​អើយ! សូម​ថ្វាយ‌បង្គំ» ហើយ​ក៏​ទះ​កំផ្លៀង​គាត់។


ចំណែក​ឯ​ខ្ញុំ​ផ្ទាល់ ពី​ដើម​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​នាម​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត​គ្រប់​យ៉ាង​ទាំង​អស់


ប៉ុន្ដែ ពេត្រុស​និយាយ​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក​ដូច្នេះ ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អ្នក​ភូមិ​ណាសារ៉ែត ចូរ​ក្រោក​ឡើង ដើរ​ទៅ​ចុះ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម