ពេលខ្ញុំបាក់ទឹកចិត្ត ទ្រង់ជ្រាបច្បាស់ពីដំណើររបស់ខ្ញុំ។ ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ ដែលខ្ញុំដើរ។
ទំនុកតម្កើង 61:2 - អាល់គីតាប ពេលខ្ញុំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ខ្ញុំស្រែករកទ្រង់ សូមដឹកនាំខ្ញុំទៅកាន់ថ្មដា ដែលខ្ញុំមិនអាចទៅដល់ដោយខ្លួនឯង!។ ព្រះគម្ពីរខ្មែរសាកល កាលណាចិត្តទូលបង្គំខ្សោយ ទូលបង្គំស្រែកហៅព្រះអង្គពីចុងបំផុតនៃផែនដី; សូមព្រះអង្គនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលចិត្តទូលបង្គំអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គពីចុងផែនដី សូមនាំទូលបង្គំទៅកាន់ថ្មដា ដែលខ្ពស់ជាងទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលទូលបង្គំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គ សូមដឹកនាំទូលបង្គំទៅកាន់ថ្មដា ដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ |
ពេលខ្ញុំបាក់ទឹកចិត្ត ទ្រង់ជ្រាបច្បាស់ពីដំណើររបស់ខ្ញុំ។ ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ ដែលខ្ញុំដើរ។
ឱអុលឡោះតាអាឡាអើយ! សូមទ្រង់ស្តាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ខ្ញុំ សូមយកចិត្តទុកដាក់នឹង សំរែករបស់ខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ ខ្ញុំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។
អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលជួយរំដោះខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ជាថ្មដាសម្រាប់ខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏មាំមួនរបស់ខ្ញុំ។
ជយោអុលឡោះតាអាឡា! សូមសរសើរតម្កើងទ្រង់ ដែលជាថ្មដារបស់ខ្ញុំ! សូមលើកតម្កើងអុលឡោះ ដែលបានសង្គ្រោះខ្ញុំ!
ដ្បិតនៅពេលខ្ញុំមានអាសន្ន ទ្រង់តែងឲ្យខ្ញុំជ្រកក្នុងជំរករបស់ទ្រង់ ទ្រង់តែងលាក់បំពួនខ្ញុំនៅក្នុងជំរំសក្ការៈ ទ្រង់លើកខ្ញុំដាក់នៅលើថ្មដា។
ទ្រង់បានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។
អុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំស្រយុតចិត្តជាខ្លាំង ហេតុនេះហើយបានជាខ្ញុំនឹកឃើញ ទ្រង់ពីកន្លែងដែលខ្ញុំនៅនេះ គឺភូមិភាគទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើអុលឡោះទៅ!» ខ្ញុំមុខជាសរសើរតម្កើងទ្រង់តទៅមុខទៀត ទ្រង់សង្គ្រោះខ្ញុំ ហើយទ្រង់ជាម្ចាស់នៃខ្ញុំ ។
ទ្រង់តែមួយគត់ជាថ្មដា ជាម្ចាស់សង្គ្រោះខ្ញុំ ទ្រង់ជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
ទ្រង់តែមួយគត់ជាថ្មដា ជាម្ចាស់សង្គ្រោះខ្ញុំ ទ្រង់ជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
ពេលនឹកដល់អុលឡោះខ្ញុំស្រែកថ្ងូរ ហើយពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ - សម្រាក
អ្នកទាំងនោះប្រៀបដូចជាជំរក ការពារនៅពេលមានខ្យល់ មានព្យុះ ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង និងដូចជាផ្ទាំងថ្មមួយដ៏ធំ ផ្តល់ម្លប់ទៅលើដីហួតហែង។
ក្រុងដ៏សែនវេទនាអើយ! អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសំរាលទុក្ខអ្នកទេ។ ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត មកសង់អ្នកឡើងវិញ យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ
អ៊ីសាព្រួយអន្ទះអន្ទែងពន់ប្រមាណ អ៊ីសាសូមអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់គាត់ ដូចជាតំណក់ឈាមស្រក់ចុះដល់ដី។
នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ប្រសិនបើអ្នកស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត អស់ពីព្រលឹង នោះអ្នកមុខជាឃើញទ្រង់មិនខាន។