ទំនុកតម្កើង 61 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការធានាអះអាងអំពីការការពាររបស់ព្រះ ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។ 1 ឱព្រះអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សម្រែករបស់ទូលបង្គំ សូមស្តាប់ពាក្យទូលបង្គំអធិស្ឋានផង 2 ពេលចិត្តទូលបង្គំអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គពីចុងផែនដី សូមនាំទូលបង្គំទៅកាន់ថ្មដា ដែលខ្ពស់ជាងទូលបង្គំ 3 ដ្បិតព្រះអង្គជាទីជ្រកកោនរបស់ទូលបង្គំ ជាប៉មយ៉ាងមាំតទល់នឹងខ្មាំងសត្រូវ។ 4 ៙ ទូលបង្គំនឹងរស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមទីកំបាំង នៃស្លាបរបស់ព្រះអង្គ។ -បង្អង់ 5 ដ្បិត ឱព្រះអើយ ព្រះអង្គបានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ព្រះអង្គបានប្រោសប្រទានឲ្យទូលបង្គំនូវមត៌ក ដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក ដែលកោតខ្លាចព្រះនាមព្រះអង្គ។ 6 ៙ សូមប្រទានឲ្យព្រះរាជា មានជន្មាយុយឺនយូរ សូមឲ្យឆ្នាំរបស់ព្រះរាជា ស្ថិតស្ថេរអស់ទាំងតំណតរៀងទៅ! 7 សូមឲ្យព្រះរាជាគ្រងរាជ្យ នៅចំពោះព្រះរហូតតទៅ សូមតាំងសេចក្ដីសប្បុរស និងសេចក្ដីពិត ឲ្យថែរក្សាព្រះរាជាផង! 8 ៙ យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរ ព្រះនាមព្រះអង្គជាដរាប ទុកជាការលាបំណន់របស់ទូលបង្គំ រៀងរាល់ថ្ងៃ។ |
© 2016 United Bible Societies
Bible Society in Cambodia