Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 4:29 - អាល់គីតាប

29 នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ទ្រង់​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ប៉ុន្តែ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​នឹង​រក​ព្រះ‌អង្គ​ឃើញ ប្រសិន‌បើ​អ្នក​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ព្រះអង្គ​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ប៉ុន្តែ​នៅ​ទី​នោះ ឯង​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​នឹង​ឃើញ​ទ្រង់ ក្នុង​កាល​ដែល​រក​ទ្រង់​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​ឯង​ផង

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 4:29
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស្តេច​យេហ៊ូវ​ពុំ​ព្យាយាម​កាន់​តាម​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ គឺ​គាត់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។


ស្តេច​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ អុលឡោះ‌តាអាឡា ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​អុលឡោះ‌តាអាឡា និង​កាន់​តាម​បទ​បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្តី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។


ពួក​គេ​បាន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី ដោយ​តាំង​ចិត្ត​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ពួក​គេ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី។


អ្នក​ស្រុក​យូដា​ទាំង​មូល​មាន​អំណរ​សប្បាយ​នឹង​ពាក្យ​សម្បថ​នោះ ព្រោះ​ពួក​គេ​បាន​ស្បថ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ពួក​គេ​ស្វែង​រកអុលឡោះ‌តាអាឡា​ដោយ​ចិត្ត​ស្មោះ‌សរ ហើយ​ទ្រង់​ក៏​ឲ្យ​ពួក​គេ​រក​ទ្រង់​ឃើញ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​បាន​សុខ‌សាន្ត​គ្រប់​ទិស‌ទី។


លោក​ក៏​ចេញ​ទៅ​ជួប​ស្តេច​អេ‌សា​ហើយ​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច​អេ‌សា ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​ពុន‌យ៉ាមីន ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ខ្ញុំ! អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក​រាល់​គ្នា កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ទ្រង់។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


ប៉ុន្តែ ក្នុង​ពេល​មាន​អាសន្ន ពួក​គេ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​គេ​ស្វែង​រក​ទ្រង់ ទ្រង់​ក៏​ឲ្យ​ពួក​គេ​រក​ឃើញ។


គ្រប់​កិច្ចការ​ដែល​ស្តេច​ធ្វើ គឺ​ការ​ចាត់​ចែង​ឲ្យ​មាន​ពិធី​គោរព​បម្រើ​អុលឡោះ​ក្នុង​ដំណាក់​ក្តី ការ​គោរព​ហ៊ូកុំ និង​បទ​បញ្ជា​របស់​អុលឡោះ​ក្តី ស្តេច​ធ្វើ​ដោយ​ចិត្ត​ស្វែង​រក​ទ្រង់ ហើយ​ស្តេច​ក៏​ធ្វើ​យ៉ាង​អស់​ពី​ចិត្ត រហូត​ដល់​សម្រេច​បាន​ជោគ​ជ័យ។


ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​យើង​វិញ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​នោះ ទោះ​បី​អ្នក​រាល់​គ្នា​ត្រូវ​គេ​កៀរ​ទៅ​នៅ​ជើង​មេឃ​ក្ដី ក៏​យើង​ប្រមូល​ផ្ដុំ និង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ទី​កន្លែង ដែល​យើង​បាន​ជ្រើស​រើស សម្រាប់​សំដែង​នាម​យើង​នេះ​វិញ​ដែរ”។


ពេល​នោះ ទ្រង់​ក៏​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​បច្ចា‌មិត្ត​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ទ្រង់ ទ្រង់​ស្ដាប់​ពួក​គេ​ពី​សូរ៉កា ហើយ​អាណិត‌អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ទ្រង់​ប្រទាន​អ្នក​រំដោះ មក​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​បច្ចា‌មិត្ត។


ខ្ញុំ​ស្វែង​រក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត សូម​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​ងាក​ចេញ ពី​បទ​បញ្ជា​របស់​ទ្រង់​ឡើយ!


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់!


អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ទ្រង់ ហើយ​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


ខ្ញុំ​សូម​អង្វរ‌ករ​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត​ថា សូម​ប្រណី​សន្ដោស​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់​ផង!


ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អស់​អ្នក​ដែល​គេច​ផុត​ពី​មុខ​ដាវ​អើយ ចូរ​រត់​ទៅ​ចុះ កុំ​ឈប់​ឲ្យ​សោះ ចូរ​គិត​ដល់អុលឡោះ‌តាអាឡា​ពី​ចម្ងាយ ហើយ​នឹក​ដល់​ក្រុង​យេរូ‌សាឡឹម​ជា‌និច្ច!


ពេល​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទាំង​នោះ​នឹង​នឹក​ឃើញ​យើង។ យើង​ធ្វើ​ឲ្យ​ពួក​គេ​គ្រាំ‌គ្រា​ចិត្ត ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​ចាប់​ចិត្ត​លើ​ព្រះ​ក្លែង‌ក្លាយ។ ពួក​គេ​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដោយ​គោរព​បម្រើ​ព្រះ​គួរ​ស្អប់​ខ្ពើម។


«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់ កូន​ចៅ​អ៊ីស្រ‌អែល​ថា៖ «ចូរ​ស្វែង​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។


ឥឡូវ​នេះ អ៊ីស្រ‌អែល​អើយ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ពេញ​ចិត្ត​ឲ្យ​អ្នក គោរព​កោត​ខ្លាច​ទ្រង់ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ហើយ​ឲ្យ​អ្នក​ស្រឡាញ់ និង​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។


ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បម្រើ​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​គំនិត


«ថ្ងៃ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បង្គាប់​ឲ្យ​អ្នក​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​នេះ។ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​គំនិត។


ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​ទ្រង់ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នៃ​ហ៊ូកុំ​នេះ ហើយ​ត្រូវ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។


អ្នក​ត្រូវ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។


ប៉ុន្តែ ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន គឺ​ត្រូវ​ប្រព្រឹត្ត​តាម​បទ​បញ្ជា និង​ហ៊ូកុំ ដែល​ម៉ូសា​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា បាន​ប្រគល់​ឲ្យ: គឺ​ត្រូវ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ត្រូវ​ដើរ​តាម​គ្រប់​មាគ៌ា​របស់​ទ្រង់ ត្រូវ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​របស់​ទ្រង់ ត្រូវ​ជាប់​ចិត្ត​ជា​មួយ​ទ្រង់ ត្រូវ​គោរព​បម្រើ​ទ្រង់​ឲ្យ​អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត»។


ពេល​នោះ សាំយូ‌អែល​និយាយ​ទៅ​កាន់​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រកអុលឡោះ‌តាអាឡា​វិញ​ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ‌អាស្តា‌រ៉ូត ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រកអុលឡោះ‌តាអាឡា និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ នោះ​ទ្រង់​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន​ជា​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម