Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 143:4 - អាល់គីតាប

4 ខ្ញុំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ខ្ញុំ​ទាល់​គំនិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ដោយហេតុនេះ វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ ចិត្ត​របស់ទូលបង្គំ​តក់ស្លុត​នៅក្នុង​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ហេតុ​នេះ​ហើយ​បាន​ជា​វិញ្ញាណ នៅ​ក្នុងទូល‌បង្គំចុះ​ខ្សោយ ហើយ​ចិត្ត​នៅ​ក្នុង​ទូល‌បង្គំ​ក៏​ញាប់​ញ័រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទូលបង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូលបង្គំ​ទាល់​គំនិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហេតុ​នោះ​បាន​ជា​វិញ្ញាណ​នៅ​ក្នុង​ខ្លួន ទូលបង្គំ​ត្រូវ​អន់‌ថយ​ទៅ ហើយ​ចិត្ត​នៅ​ក្នុង​ទូលបង្គំ ក៏​នៅ​តែល‌តោល

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 143:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​លោក​ហ៊ាន​ដល់​ទៅ​ចាប់​ឆ្នោត​យក​ក្មេង​កំព្រា ហើយ​សូម្បី​តែ​មិត្ត​សម្លាញ់ ក៏​អស់​លោក​មិន​ញញើត​នឹង​លក់​ដែរ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្តាប់​ពាក្យ ទូរអា‌អង្វរ​របស់​ខ្ញុំ សូម​មេត្តា​ទទួល​ពាក្យ​ដែល​ខ្ញុំ ស្រែក​អង្វរ​នេះ​ផង!


យើង​នឹង​លិច​លង់​ក្នុង​ទឹក​សមុទ្រ ទឹក​នឹង​ហូរ​នាំ​យើង​ទៅ​បាត់


ពេល​ខ្ញុំ​បាក់​ទឹក​ចិត្ត ទ្រង់​ជ្រាប​ច្បាស់​ពី​ដំណើរ​របស់​ខ្ញុំ។ ពួក​គេ​នាំ​គ្នា​ដាក់​អន្ទាក់​នៅ​តាម​ផ្លូវ ដែល​ខ្ញុំ​ដើរ។


សូម​មើល​ជុំ‌វិញ​ខ្ញុំ​មើល៍ គ្មាន​នរណា​ម្នាក់​អើ‌ពើ​នឹង​ខ្ញុំ​ទេ ខ្ញុំ​គ្មាន​កន្លែង​ជ្រក​កោន ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ខ្ញុំ​ដែរ។


សូម​មើល​មក​ខ្ញុំ ហើយ​ប្រណី​សន្ដោស​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។


ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់​ចិត្ត​ជា​ខ្លាំង ហើយ​ខ្ញុំ​ព្រឺ‌ព្រួច​ក្នុង​ចិត្ត​ពន់​ប្រមាណ។


ពេល​ខ្ញុំ​នៅ​ទី​ដាច់​ស្រយាល ហើយ​អស់​សង្ឃឹម ខ្ញុំ​ស្រែក​រក​ទ្រង់ សូម​ដឹក​នាំ​ខ្ញុំ​ទៅ​កាន់​ថ្ម‌ដា ដែល​ខ្ញុំ​មិន​អាច​ទៅ​ដល់​ដោយ​ខ្លួន​ឯង!។


ពេល​នឹក​ដល់​អុលឡោះ​ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​ពេល​រំពឹង​គិត ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដែរ។ - សម្រាក


ខ្ញុំ​រិះ‌គិត​ដដែលៗ ពេញ​មួយ​យប់ ខ្ញុំ​ចេះ​តែ​ត្រិះ‌រិះ​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ស្វែង​យល់​ថា


អ៊ីសា​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ អ៊ីសា​សូម‌អង្វរ​កាន់​តែ​ខ្លាំង​ឡើង​ៗ តំណក់​ញើស​របស់​គាត់ ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម