Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 42:6 - អាល់គីតាប

6 អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ស្រយុត​ចិត្ត​ជា​ខ្លាំង ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹក​ឃើញ ទ្រង់​ពី​កន្លែង​ដែល​ខ្ញុំ​នៅ​នេះ គឺ​ភូមិ​ភាគ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរ‌ម៉ូន និង​ភ្នំ​មីត‌សារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះ​នៃទូលបង្គំ​អើយ ព្រលឹង​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ​ហើយ​! ដោយហេតុនេះ ទូលបង្គំ​នឹង​នឹកចាំ​ព្រះអង្គ ពី​ដែនដី​យ័រដាន់ និង​កំពូលភ្នំហ៊ើរម៉ូន ព្រមទាំង​ពី​ភ្នំ​មីតសារ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ៙ ព្រលឹង​ទូល‌បង្គំ​ស្រយុត​នៅ​ក្នុង​ខ្លួន ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ នឹក​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ស្រុក ក្បែរ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរម៉ូន និង​ភ្នំ​មីតសារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ស្រយុត​ចិត្ត​ជា​ខ្លាំង ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​នឹក​ឃើញ ព្រះអង្គ​ពី​កន្លែង​ដែល​ទូលបង្គំ​នៅ​នេះ គឺ​ភូមិ​ភាគ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរ‌ម៉ូន និង​ភ្នំ​មីត‌សារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ៙ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រលឹង​ទូលបង្គំ​ត្រូវ​បង្អោន នៅ​ក្នុង​ខ្លួន ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នឹក​ចាំ​ពី​ទ្រង់ នៅ​ក្នុង​ស្រុក ក្បែរ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើម៉ូន នឹង​ភ្នំ​មីតសារ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 42:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត និង​បណ្តា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ នាំ​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់។ លុះ​ព្រលឹម​ស្រាងៗ ពួក​គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទាំង​អស់​គ្នា​គ្មាន​សល់​នរណា​ម្នាក់​ឡើយ។


កាល​ស្តេច​ទត​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម គាត់​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។


ហើយ​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ធ្លាក់ ពី​ភ្នំ​ហ៊ើរ‌ម៉ូន មក​លើ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​អុលឡោះ‌តាអាឡា​ប្រទាន​ពរ និង​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ចោល ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ឆ្ងាយ មិន​ព្រម​សង្គ្រោះ​ខ្ញុំ មិន​ព្រម​ស្ដាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ។


ពេល​នោះ ឱ​អុលឡោះ​អើយ ខ្ញុំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ទ្រង់ ខ្ញុំ​នឹង​ទៅ​ជិត​ទ្រង់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើស‌លប់​របស់​ខ្ញុំ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់ ដោយ​សំឡេង​ពិណ!


ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ទ្រង់​ត​ទៅ​មុខ​ទៀត ទ្រង់​សង្គ្រោះ​ខ្ញុំ ហើយ​ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ​ ។


ពេល​ខ្ញុំ​នៅ​ទី​ដាច់​ស្រយាល ហើយ​អស់​សង្ឃឹម ខ្ញុំ​ស្រែក​រក​ទ្រង់ សូម​ដឹក​នាំ​ខ្ញុំ​ទៅ​កាន់​ថ្ម‌ដា ដែល​ខ្ញុំ​មិន​អាច​ទៅ​ដល់​ដោយ​ខ្លួន​ឯង!។


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំង‌ឡាយ ខ្ញុំ​ជាប់​ឃុំ​ក្នុង​ផ្នូរ​រហូត តែ​ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ពី​រណ្ដៅ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត។


អ៊ីសា​ទៅ​មុខ​បន្ដិច ក្រាប​មុខ​ដល់​ដី​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាកនេះ ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​ធ្វើ​តាម​បំណង​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណងរបស់​ទ្រង់​វិញ»។


ប្រមាណ​ជា​ម៉ោង​បី​រសៀល អ៊ីសា​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ​ឡាម៉ាសា‌បាច់‌ថានី!» ដែល​មាន​ន័យ​ថា «ឱ​អុលឡោះ‌ជាម្ចាស់​នៃ​ខ្ញុំ អុលឡោះ‌ជាម្ចាស់​នៃ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ខ្ញុំ​ចោល​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម