Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 61 - អាល់គីតាប


ខ្ញុំ​ចូល​ចិត្ត​រស់​នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។ ទំនុក​របស់ណាពី​ទត។

1 អុលឡោះ​អើយ! សូម​ទ្រង់​ស្តាប់​សំរែក សូម‌អង្វរ​របស់​ខ្ញុំ សូម​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​ទូរអា​របស់​ខ្ញុំ​ផង!។

2 ពេល​ខ្ញុំ​នៅ​ទី​ដាច់​ស្រយាល ហើយ​អស់​សង្ឃឹម ខ្ញុំ​ស្រែក​រក​ទ្រង់ សូម​ដឹក​នាំ​ខ្ញុំ​ទៅ​កាន់​ថ្ម‌ដា ដែល​ខ្ញុំ​មិន​អាច​ទៅ​ដល់​ដោយ​ខ្លួន​ឯង!។

3 ទ្រង់​ជា​ទី​ជំរក​របស់​ខ្ញុំ និង​ជា​ប៉ម​មួយ​ដ៏​រឹង‌មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។

4 ខ្ញុំ​ចង់​រស់​នៅ​ក្នុង​ជំរំ‌សក្ការៈ របស់​ទ្រង់​រហូត​ត​ទៅ ខ្ញុំ​នឹង​ជ្រក​កោន​ក្រោម​ម្លប់ អំណាច​របស់​ទ្រង់។ - សម្រាក

5 ឱ​អុលឡោះ​អើយ ទ្រង់​តែងតែ​ស្តាប់ ពាក្យ​អង្វរ​របស់​ខ្ញុំ​ជា‌និច្ច ទ្រង់​ប្រទាន​មក​ខ្ញុំ​នូវ​មត៌ក ដែល​ទ្រង់​បម្រុង​ទុក​សម្រាប់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​នាម​ទ្រង់។

6 សូម​ប្រទាន​ឲ្យ​ស្តេច មាន​អាយុ​យឺន‌យូរ សូម​ឲ្យ​អាយុ​របស់​ស្តេច ស្ថិត​នៅ​ជា​ច្រើន​តំណ​ត​រៀង​ទៅ!

7 សូម​ឲ្យ​ស្តេច​បាន​គ្រង​រាជ្យ នៅ​ចំពោះ​អុលឡោះ​រហូត​ត​ទៅ! អុលឡោះ‌តាអាឡា​អើយ សូម​ថែ‌រក្សា​ស្តេច ដោយ​ចិត្ត​មេត្តា‌ករុណា ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់!

8 ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​សរសើរ នាម​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ឥត​ឈប់​ឈរ ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ បាន​សន្យា​ចំពោះ​ទ្រង់!។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម