ម៉ាឡាអ៊ីកាត់ពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថា អ្នកពិតជាកោតខ្លាចអុលឡោះមែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះ មកយើងឡើយ»។
ទំនុកតម្កើង 19:9 - អាល់គីតាប ការគោរពកោតខ្លាចអុលឡោះតាអាឡាជាអំពើមួយ ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។ ហ៊ូកុំរបស់អុលឡោះតាអាឡា សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់ ព្រះគម្ពីរខ្មែរសាកល ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីបរិសុទ្ធ ទាំងនៅស្ថិតស្ថេរជារៀងរហូត ច្បាប់របស់ព្រះយេហូវ៉ាជាសេចក្ដីពិត ទាំងសុចរិតយុត្តិធម៌គ្រប់ជំពូក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការកោតខ្លាចដល់ព្រះយេហូវ៉ា នោះស្អាតបរិសុទ្ធ ក៏ស្ថិតស្ថេរនៅជាដរាប។ វិន័យរបស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយ ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។ វិន័យរបស់ព្រះអម្ចាស់ សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធ ក៏នៅជាប់ជារៀងរាបដរាប អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក |
ម៉ាឡាអ៊ីកាត់ពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថា អ្នកពិតជាកោតខ្លាចអុលឡោះមែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះ មកយើងឡើយ»។
នៅថ្ងៃទីបី យូសុះប្រាប់ទៅបងៗថា៖ «ខ្ញុំជាអ្នកគោរពកោតខ្លាចអុលឡោះ បើពួកឯងចង់បានរួចជីវិត ត្រូវធ្វើដូចតទៅ:
ប៉ុន្តែ ក្នុងពេលខ្ញុំចេញទៅនោះ ប្រសិនបើរសរបស់អុលឡោះតាអាឡាមកលើកលោកយកទៅកន្លែងមួយដែលខ្ញុំមិនដឹង ហើយបើស្តេចអហាប់រកលោកពុំឃើញ ដូចខ្ញុំរាយការណ៍ជូនទេ នោះស្តេចមុខជាសម្លាប់ខ្ញុំពុំខាន ថ្វីដ្បិតតែខ្ញុំគោរពកោតខ្លាចអុលឡោះតាអាឡា តាំងពីក្មេងមកក៏ដោយ។
ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ តែងតែគាបសង្កត់ប្រជាជន ជំរិតយកស្រូវ និងស្រាទំពាំងបាយជូរ ហើយថែមទាំងទារប្រាក់សែសិបណែនទៀតផង។ សូម្បីតែពួករាជការដែលធ្វើការឲ្យពួកគេ ក៏គ្រប់គ្រងលើប្រជាជន ធ្វើដូចខ្លួនជាម្ចាស់ផែនដីដែរ។ ខ្ញុំពុំបានប្រព្រឹត្តបែបនេះទេ ព្រោះខ្ញុំគោរពកោតខ្លាចអុលឡោះជាម្ចាស់។
អ្វីៗដែលគេធ្វើតែងតែចំរុងចំរើនជានិច្ច គេគិតមិនដល់សោះថា ទ្រង់នឹងវិនិច្ឆ័យទោសគេដូច្នេះ គេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួន។
ការគោរពកោតខ្លាចអុលឡោះតាអាឡា ជាប្រភពនៃប្រាជ្ញា អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ តែងតែដឹងខុសត្រូវ។ សូមសរសើរតម្កើងទ្រង់រហូតតទៅ!
អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមហ៊ូកុំរបស់អុលឡោះតាអាឡា អ្នកនោះមានសុភមង្គលហើយ!។
ខ្ញុំសូមសន្យាដោយឥតងាករេថា ខ្ញុំនឹងប្រតិបត្តិតាមហ៊ូកុំ ដ៏សុចរិតដែលទ្រង់បង្គាប់មក។
ដំបូន្មានរបស់ទ្រង់ជាកេរមត៌ករបស់ខ្ញុំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យខ្ញុំ មានអំណរនៅក្នុងចិត្ត។
សេចក្ដីសុចរិតរបស់ទ្រង់នៅ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយហ៊ូកុំរបស់ទ្រង់ជាសេចក្ដីពិត។
សូមយកសេចក្ដីអាម៉ាស់ដែលខ្ញុំ ខ្លាចរអែងនេះ ចេញឲ្យឆ្ងាយពីខ្ញុំទៅ ដ្បិតហ៊ូកុំរបស់ទ្រង់សុទ្ធតែល្អទាំងអស់។
នៅពាក់កណ្ដាលអធ្រាត្រ ខ្ញុំក្រោកឡើង ដើម្បីលើកតម្កើងទ្រង់ ព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ទ្រង់។
ខ្ញុំសូមលើកតម្កើងទ្រង់ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលហ៊ូកុំដ៏សុចរិត ដែលទ្រង់បានបង្គាប់មក។
ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាការអ្វី ដែលទ្រង់សម្រេចសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយទ្រង់ដាក់ទោសខ្ញុំក៏ត្រឹមត្រូវដែរ។
អុលឡោះតាអាឡាអើយ ទ្រង់ធ្វើតាមបន្ទូលរបស់ទ្រង់ជានិច្ច ទ្រង់នឹងការពារយើងខ្ញុំឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ
ទ្រង់សំដែងឲ្យពូជពង្ស របស់យ៉ាកកូបស្គាល់បន្ទូលរបស់ទ្រង់ ទ្រង់ប្រទានហ៊ូកុំ និងវិន័យរបស់ទ្រង់ ឲ្យជនជាតិអ៊ីស្រអែល។
ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា មិនបាច់គោរពកោតខ្លាចអុលឡោះទេ ។
ចិត្តសុចរិតរបស់ទ្រង់ មានកំពស់ដូចភ្នំដ៏ខ្ពស់បំផុត តម្រិះរបស់ទ្រង់ជ្រៅដូចមហាសាគរ។ ឱអុលឡោះតាអាឡាអើយ ទ្រង់សង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។
អ្នកគោរពកោតខ្លាចអុលឡោះតាអាឡា តែងតែស្អប់អំពើអាក្រក់ ខ្ញុំមិនចូលចិត្តការអួតបំប៉ោង ការព្រហើន អំពើអាក្រក់ និងការពោលពាក្យបោកបញ្ឆោតឡើយ។
ឱអុលឡោះតាអាឡាអើយ! យើងខ្ញុំផ្ញើជីវិតលើទ្រង់ យើងខ្ញុំដើរតាមមាគ៌ា ដែលទ្រង់បានត្រួសត្រាយទុក ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីនាម របស់ទ្រង់ប៉ុណ្ណោះ។
យើងមិនដែលនិយាយដោយលាក់លៀម ក្នុងទីងងឹតនៃផែនដីឡើយ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកកូប ឲ្យស្វែងរកយើង នៅកន្លែង ដែលគ្មានអ្វីសោះនោះដែរ។ យើងជាអុលឡោះតាអាឡា យើងតែងនិយាយត្រឹមត្រូវ អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។
គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចអុលឡោះ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដា សរសើរគ្រប់ៗគ្នា។ ម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។
ដូច្នេះ សូមគិតពិចារណាអំពីចិត្តសប្បុរស និងចិត្តប្រិតប្រៀបរបស់អុលឡោះទៅ។ អុលឡោះប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយទ្រង់សប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើចិត្តសប្បុរសនេះ។ បើមិនដូច្នោះទេ អុលឡោះនឹងកាត់អ្នកចោលដែរ។
យើងដឹងថា អុលឡោះទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្ដដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។
តើប្រជាជាតិដ៏ធំណាមួយ មានហ៊ូកុំ និងវិន័យត្រឹមត្រូវ តាមហ៊ូកុំទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។
ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!
ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ ទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្ដិធម៌ពិតមែនហើយ!»។
ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្ដិធម៌។ ទ្រង់បានវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ទ្រង់បានដាក់ទោសស្ដ្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ទ្រង់»។
ចូរគោរពកោតខ្លាចអុលឡោះតាអាឡា ហើយបម្រើទ្រង់យ៉ាងស្មោះអស់ពីដួងចិត្ត។ ចូរពិចារណាមើលកិច្ចការដ៏ធំធេង ដែលទ្រង់បានធ្វើចំពោះអ្នករាល់គ្នា!