Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 8:13 - អាល់គីតាប

13 អ្នក​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា តែងតែ​ស្អប់​អំពើ​អាក្រក់ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោង ការ​ព្រហើន អំពើ​អាក្រក់ និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ឈ្មោះ​ថា ស្អប់​ដល់​ការ​អាក្រក់ ចំណែក​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អា‌ក្រក់ និង​មាត់​ពោល​ពាក្យ​វៀច នោះ​យើង​ក៏​ស្អប់​ណាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែងតែ​ស្អប់​អំពើ​អាក្រក់ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោង ការ​ព្រហើន អំពើ​អាក្រក់ និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ការ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ឈ្មោះ​ថា ស្អប់​ដល់​សេចក្ដី​អាក្រក់ ចំណែក​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​មាត់​ពោល​ពាក្យ​វៀច នោះ​អញ​ក៏​ស្អប់​ណាស់

សូមមើលជំពូក ចម្លង




សុភា‌សិត 8:13
27 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពី​ដើម នៅ​ស្រុក​អ៊ូស មាន​បុរស​ម្នាក់​ឈ្មោះ​អៃយ៉ូប ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត។ គាត់​គោរព​កោត​ខ្លាច​អុលឡោះហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។


បន្ទាប់​មក ទ្រង់​មាន​បន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។


ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់ ណា​មួយ​ជា​ដាច់​ខាត ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយា របស់​អស់​អ្នក​ដែល​ក្បត់​ទ្រង់​ឡើយ គឺ​ខ្ញុំ​មិន​ចង់​ជាប់​ពាក់‌ព័ន្ធ នឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។


ឱវាទ​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ ដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជា ខ្ញុំ​ស្អប់​ការ​វៀច‌វេរ។


ខ្ញុំ​យល់​ឃើញ​ថា​ឱវាទ​ទាំង​ប៉ុន្មាន របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ខ្ញុំ​ស្អប់​ការ​អាក្រក់​គ្រប់​យ៉ាង។


ទោះ​បី​អុលឡោះ‌តាអាឡា​ខ្ពង់‌ខ្ពស់​បំផុត​ក្ដី ក៏​ទ្រង់​នៅ​តែ​គិត​ដល់​មនុស្ស​ទន់‌ទាប​ជា‌និច្ច រីឯ​មនុស្ស​ព្រហើន​វិញ ទ្រង់​ស្គាល់​គេ​ពី​ចម្ងាយ។


អស់​អ្នក​ដែល​ស្រឡាញ់​អុលឡោះ‌តាអាឡា​អើយ ចូរ​ស្អប់​អំពើ​អាក្រក់! ទ្រង់​នឹង​ថែ‌រក្សា​អាយុ​ជីវិត​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ ទ្រង់​ដោះ​លែង​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។


ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ គោរព​កោត​ខ្លាច​អុលឡោះ​គាត់​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ស្រុក​អេស៊ីប​ទេ គឺ​គាត់​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​ដែរ។


ពាក្យ​សំដី​របស់​មនុស្ស​សុចរិត​តែងតែ​ផ្ដល់​ប្រាជ្ញា រីឯ​អណ្ដាត​របស់​មនុស្ស​ពាល​វិញ ត្រូវ​តែ​កាត់​ចោល។


អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ទេ តែ​ទ្រង់​ស្រឡាញ់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត។


អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។


អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​មនុស្ស​វាយ​ឫក​ខ្ពស់​ទេ ទ្រង់​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។


អុលឡោះ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់។ អ្នក​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​រមែង​ចៀស​ផុត​ពី​អំពើ​បាប។


កុំ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​ងាក​ចេញ​ពី​អំពើ​អាក្រក់។


ចូរ​ទប់​មាត់​កុំ​ឲ្យ​ពោល​ពាក្យ​អាស្រូវ​ឡើយ ហើយ​ក៏​កុំ​គ្រលាស់​អណ្ដាត​ពោល​ពាក្យ​មួល​បង្កាច់​គេ​ដែរ។


អ្នក​ណា​ដើរ​សាប​ព្រោះ​ពាក្យ​មិន​ពិត អ្នក​នោះ​ជា​មនុស្ស​ចោល‌ម្សៀត និង​ទុច្ចរិត


យើង​នឹង​ដាក់​ទោស​មនុស្ស​លោក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​មនុស្ស​ពាល ព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់ អំនួត​របស់​មនុស្ស​អួត‌អាង ហើយ​បង្ក្រាប ចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។


ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​កាត់​ក្ដី​ដោយ​គតិ‌យុត្តិធម៌​ឡើង​វិញ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រហែល​ជា អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​យូសុះ ដែល​នៅ​សេស‌សល់។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា៖ «យើង​ស្អប់​អំនួត​របស់​កូន​ចៅ​យ៉ាកកូប យើង​មិន​ចូល​ចិត្ត​នឹង​ប្រាសាទ​របស់​ពួក​គេ​ទេ យើង​នឹង​ប្រគល់​សាម៉ារី និង​អ្វីៗ​នៅ​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


កុំ​ឲ្យ​គិត‌គូរ​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​គ្នា​នឹង​គ្នា​ឡើយ។ កុំ​ចូល​ចិត្ត​ស្បថ​បំពាន​ឲ្យ​សោះ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​នោះ​ណាស់» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ចូរ​មាន​ចិត្ដ​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ដ​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។


ត្រូវ​ចៀស​ចេញ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។


ក៏​ប៉ុន្ដែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រឹះ​ដ៏​មាំ​ដែល​អុលឡោះ​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សំគាល់​ថាៈ «អុលឡោះ‌ជាអម្ចាស់​ស្គាល់​កូន​ចៅ​របស់​ទ្រង់» ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​នាម​អុលឡោះ‌ជាអម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ​ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត»។


រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​អះលី‌ជំអះ។ ចូរ​ទាក់‌ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត«អុលឡោះ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។


កុំ​ចេះ​តែ​ពោល​ពាក្យ​អួត​បំប៉ោង​ឡើយ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​សំដី​ព្រហើន ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់ ដែល​ជ្រាប​សព្វ​គ្រប់​ទាំង​អស់ ទ្រង់​វិនិច្ឆ័យ​គ្រប់​អំពើ​របស់​មនុស្ស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម