Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:111 - អាល់គីតាប

111 ដំបូន្មាន​របស់​ទ្រង់​ជា​កេរ‌មត៌ក​របស់​ខ្ញុំ ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ មាន​អំណរ​នៅ​ក្នុង​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

111 ទូលបង្គំ​បាន​ទទួល​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជាមរតក​ជារៀងរហូត ដ្បិត​សេចក្ដីបន្ទាល់ទាំងនោះ​ជា​សេចក្ដីរីករាយ​នៃ​ចិត្ត​របស់ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

111 សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​មត៌ក​របស់​ទូល‌បង្គំជា​ដរាប ដ្បិត​សេចក្ដី​ទាំង​នោះ ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​មាន​អំណរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

111 ដំបូន្មាន​របស់​ព្រះអង្គ​ជា​កេរ‌មត៌ក​របស់​ទូលបង្គំ ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ទូលបង្គំ មាន​អំណរ​នៅ​ក្នុង​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

111 ទូលបង្គំ​បាន​ទទួល​យក​សេចក្ដី​បន្ទាល់​ទ្រង់ ទុក​ជា​មរដក​នៅ​ជា​ដរាប ដ្បិត​សេចក្ដី​ទាំង​នោះ​នាំ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​រីក‌រាយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:111
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ស្រឡាញ់​បទ​បញ្ជា​របស់​ទ្រង់ លើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។


ខ្ញុំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាម ដំបូន្មាន​របស់​ទ្រង់ ដូច​ជា​ខ្ញុំ​សប្បាយ​ចិត្ត នឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។


ខ្ញុំ​រីក‌រាយ​នឹង​បន្ទូល​សន្យា​របស់​ទ្រង់ ដូច​ជា​គេ​រក​ឃើញ​កំណប់ ដ៏​មាន​តម្លៃ​លើស‌លប់​ដែរ។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឃើញ​ទ្រង់ សង្គ្រោះ​ខ្ញុំ​ណាស់ ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ជា​ខ្លាំង។


ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់ ឃើញ​ខ្ញុំ គេ​នឹង​មាន​អំណរ ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​បន្ទូល​របស់​ទ្រង់។


ប្រសិន​បើ​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ទេ ខ្ញុំ​មុខ​ជា​រង​ទុក្ខ​វេទនា ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។


ក្រៅ​ពី​អុលឡោះ‌តាអាឡា ខ្ញុំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ទ្រង់​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​ត្រូវ​ការ​ អនាគត​របស់​ខ្ញុំ​ស្ថិត​នៅ​លើ​ទ្រង់។


ឱវាទ​របស់​អុលឡោះ‌តាអាឡា​សុទ្ធ​តែ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ បទ‌បញ្ជា​របស់​អុលឡោះ‌តាអាឡា ល្អ​ត្រចះ‌ត្រចង់ បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។


ការ​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា​ជា​អំពើ​មួយ ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់


គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត ដើម្បី​វាយ​ប្រហារ​អ្នក នឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយ ចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។ យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ពេល​ខ្ញុំ​ឮ​បន្ទូល​របស់​ទ្រង់ ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ បន្ទូល​របស់​ទ្រង់​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ ពោរ‌ពេញ​ដោយ​អំណរ និង​សុភ‌មង្គល អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ខ្ញុំ​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​ទ្រង់។


ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​អ៊ីព្លេស‌ហ្សៃតន បែរ​មក​រក​អុលឡោះ​វិញ ព្រម​ទាំង​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។


ហ៊ូកុំ​ដែល​ម៉ូសា​ប្រគល់​ឲ្យ​ពួក​យើង ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​យ៉ាកកូប។


ចូរ​អរ​គុណ​អុលឡោះ​ជា​បិតា ដោយ​ចិត្ដ​រីក‌រាយ ព្រោះ​ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន មាន​សមត្ថភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នៅ​ក្នុង​ពន្លឺ។


ហេតុ​នេះ អាល់ម៉ា‌ហ្សៀស​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​អុលឡោះ​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច តាម​បន្ទូល​សន្យា​ព្រោះ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ដ​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។


ហើយ​យើង​នឹង​ទទួល​មត៌កដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅ‌ហ្មង មិន​ចេះ​ស្រពោន។ អុលឡោះ​បម្រុង​ទុក​មត៌ក​នេះ​ឲ្យ​បង​ប្អូន​នៅ​សូរ៉កា


បង​ប្អូន​មិន​ដែល​បាន​ឃើញ​អ៊ីសា​ទេ តែ​បង​ប្អូន​ស្រឡាញ់​គាត់ ទោះ​បី​បង​ប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​គាត់​ក្ដី ក៏​បង​ប្អូន​ជឿ​លើ​គាត់ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុង‌រឿង​រក​ថ្លែង​ពុំ​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម