Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:22 - អាល់គីតាប

22 គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​អុលឡោះ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា សរសើរ​គ្រប់ៗ​គ្នា។ ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍​»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ពួកគេ​តបថា​៖ “កូនេលាស​មេទាហានលើមួយរយនាក់ ជា​មនុស្ស​ដ៏សុចរិត និង​កោតខ្លាច​ព្រះ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុង​ប្រជាជន​យូដា​ទាំងមូល គាត់​បាន​ទទួលការបើកសម្ដែង​ពី​ទូតសួគ៌​ដ៏វិសុទ្ធ ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​សេចក្ដី​ពី​លោក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ពួកគេ​ឆ្លើយ​ថា៖​ «លោក​កូនេលាស​ជា​នាយ​ទាហាន​ ជា​មនុស្ស​សុចរិត​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ គាត់​បាន​ទទួល​ការ​បើកសំដែង​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គេ​ឆ្លើយ​ថា៖ «លោក​មេទ័ព​កូនេ‌លាស ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ ហើយ​សាសន៍​យូដា​កោត​សរសើរ​លោក​គ្រប់​ៗ​គ្នា បាន​ទទួល​បង្គាប់​ពី​ទេវតា​បរិសុទ្ធមួយ ឲ្យ​ចាត់​គេ​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ផ្ទះ​លោក ដើម្បី​ស្តាប់​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា​សរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គេ​ឆ្លើយ​ឡើង​ថា លោក​មេ​ទ័ព​កូនេ‌លាស ដែល​ជា​មនុស្ស​សុចរិត ហើយ​កោត‌ខ្លាច​ដល់​ព្រះ មាន​សាសន៍​យូដា​ទាំង​អស់​ធ្វើ​បន្ទាល់​ល្អ​ឲ្យ លោក​បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយ‌សារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្តាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ

សូមមើលជំពូក ចម្លង




កិច្ចការ 10:22
36 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃ អាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន? មាគ៌ា​របស់អុលឡោះ‌តាអាឡាសុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះ រីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួល ព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។


មនុស្ស​ព្រហើន​កោង‌កាច​មុខ​ជា​ត្រូវ​វិនាស រីឯ​មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ។


យូសុះ គូ​ដណ្ដឹង​របស់​នាង​ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​គាត់​សម្រេច​ចិត្ដ​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។


បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​អុលឡោះ​មាន​បន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ដ​មិន​ឲ្យ​វិល​ទៅ​ជួប​ស្តេច​ហេរ៉ូដ​វិញ​ឡើយ។


ដ្បិត​ស្តេច​ហេរ៉ូដ​ខ្លាច​យ៉ះយ៉ា ព្រោះ​ស្តេច​ដឹង​ថា យ៉ះយ៉ា​ជា​មនុស្ស​សុចរិត និង​ជា​អ្នក​បរិសុទ្ធ។ ដូច្នេះ ស្តេច​ការ‌ពារ​យ៉ះយ៉ា។ កាល​ស្តេច​ស្តាប់​ពាក្យ​យ៉ះយ៉ា​ពេញ​ចិត្ត​ជា​ខ្លាំង តែ​ស្តេច​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។


នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​អុលឡោះ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​ម៉ាឡា‌អ៊ីកាត់​ដ៏‌វិសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។


នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត គាត់​គោរព​កោត​ខ្លាច​អុលឡោះ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ទ្រង់​មក​សំរាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល។ រស‌អុលឡោះ​ដ៏‌វិសុទ្ធ​សណ្ឋិត​លើ​គាត់


មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស​ម្នាក់​ឈ្មោះ​យូសុះ។ លោក​ជា​អ្នក​ក្រុង​អើរីម៉ាថេ ជា​ក្រុង​មួយ​របស់​ជន‌ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត ហើយ​ទន្ទឹង​រង់‌ចាំ​នគរ​របស់​អុលឡោះ។


បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រា​មនុស្ស​មក ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​គាត់ ព្រម​ទាំង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​បិតា និង​របស់​ម៉ាឡា‌អ៊ីកាត់​ដ៏‌បិរសុទ្ធ គាត់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។


ខ្ញុំ​មិន​អង្វរ​អុលឡោះ​ឲ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​អង្វរ​ឲ្យ​អស់​អ្នក​ជឿ​លើ​ខ្ញុំ តាម​រយៈ​ពាក្យ​ដែល​អ្នក​ទាំង​នេះ​ថ្លែង​ប្រាប់​ផង​ដែរ


ដ្បិត​ខ្ញុំ​បាន​ប្រគល់​បន្ទូល​ដែល​អុលឡោះ​ប្រទាន​មក​ខ្ញុំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ខ្ញុំ​បាន​ចេញ​មក​ពី​អុលឡោះ​មែន ព្រម​ទាំង​ជឿ​ថា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទៀត​ផង។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ហើយ​ជឿ​លើ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។


មាន​តែ​រស‌អុលឡោះ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​រស‌អុលឡោះ​ដែល​ផ្ដល់​ជីវិត។


លោក​ស៊ីម៉ូន​ពេត្រុស​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ពាក្យ​របស់​លោក​ម្ចាស់​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច។


គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិ‌ប័តន៍ និង​កោត​ខ្លាច​អុលឡោះ។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​ឲ្យ​ប្រជា‌ជន ព្រម​ទាំង​អង្វរ​អុលឡោះ​គ្រប់​ពេល​វេលា។


ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម និយាយ​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។


លោក​កូនេ‌លាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​ទូរអា​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀក‌បំពាក់​ភ្លឺ​ត្រចះ‌ត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា


ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អ្នក​ភ្លាម អ្នក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​អុលឡោះ​រង់‌ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អុលឡោះ‌ជាអម្ចាស់​បាន​បង្គាប់​មក​អ្នក»។


គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។


គាត់​នឹង​ប្រកាស​បន្ទូល​នៃ​អុលឡោះ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​មូល”។


នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​អណាណាស ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ស្រប​តាម​ហ៊ូកុំ ហើយ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។


ហើយ​ខ្ញុំ​សង្ឃឹម​លើ​អុលឡោះ ដូច​លោក​ទាំង​នេះ​ដែរ​ថា ទ្រង់​នឹង​ប្រោស​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ឲ្យ​រស់​ឡើង​វិញ។


ហេតុ​នេះ បង​ប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំ​ពីរ​នាក់​ក្នុង​ចំណោម​បង​ប្អូន​ដែល​ជា​អ្នក​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ហើយ​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែង‌តាំង​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។


ដំណឹង‌ល្អ​នេះ​សំដែង​ឲ្យ​ដឹង​ថា អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ។


ការ​ទាំង​នេះ​កើត​មក​ពី​អុលឡោះ ដែល​សំរុះ‌សំរួល​យើង​ឲ្យ​ជា​នា​នឹង​អុលឡោះ​វិញ ដោយ‌សារ​អាល់ម៉ា‌ហ្សៀស ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខ‌ងារ​សំរុះ‌សំរួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​អុលឡោះ​វិញ​ដែរ។


បទ​បញ្ជា​នេះ​ក៏​មិន​ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្តាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។


មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ពី​សំណាក់​អស់​អ្នក​ដែល​មិន​មែន​ជា​អូមាត់‌អ៊ីសា​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អ៊ីព្លេស។


«រីឯ​អ្នក​សុចរិត​ជា​កូន​ចៅ​របស់​យើង​វិញ គេ​នឹង​មាន​ជីវិត​រស់​ដោយ‌សារ​ជំនឿ តែ​បើ​គេ​ថយ​ក្រោយ យើង​លែង​ពេញ​ចិត្ដ​នឹង​គេ​ហើយ»។


ព្រោះ​តែ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​ចាស់ៗ​នៅ​ជំនាន់​ដើម​បាន​ទទួល​កេរ្ដិ៍​ឈ្មោះ​ល្អ។


និង​មាន​ក្រុម‌ជំអះ​របស់​ពួក​រៀម​ច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​សូរ៉កា​កំពុង​ជួប‌ជុំ​គ្នា​យ៉ាង​អធិក‌អធម។ បង​ប្អូន​ចូល​មក​ជិត​អុលឡោះ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​ព្រលឹង​អ្នក​សុចរិត ដែល​បាន​គ្រប់​លក្ខណៈ


សូម​បង​ប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​ណាពី​ដ៏​វិសុទ្ធ​បាន​ថ្លែង​ទុក​មក និង​បទ​បញ្ជា​ដែល​អ៊ីសា‌ជាអម្ចាស់​ជា​អ្នក‌សង្គ្រោះ​បាន​បង្រៀន តាម​រយៈ​សាវ័ក​នានា​របស់​បង​ប្អូន។


ចំណែក​ឯ​ដេមេទ្រាស​វិញ ពួក​បង​ប្អូន​បាន​និយាយ​ល្អ​ពី​គាត់​គ្រប់ៗ​គ្នា ហើយ​សូម្បី​តែ​សេចក្ដី​ពិត​ផ្ទាល់ ក៏​បាន​ផ្ដល់​សក្ខី‌ភាព​ល្អ​អំពី​គាត់​ដែរ។ រីឯ​យើង​វិញ យើង​សុំ​ផ្ដល់​សក្ខី‌ភាព​ល្អ​អំពី​គាត់​ដែរ ប្អូន​ដឹង​ស្រាប់​ហើយ​ថា សក្ខី‌ភាព​របស់​យើង​ជា​សេចក្ដី​ពិត។


អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​អុលឡោះ ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ និង​នៅ​ចំពោះ​មុខ​របស់​កូន​ចៀម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម