ទំនុកតម្កើង 119:1 - អាល់គីតាប1 អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមហ៊ូកុំរបស់អុលឡោះតាអាឡា អ្នកនោះមានសុភមង្គលហើយ!។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 មានពរហើយ អ្នកដែលផ្លូវរបស់ខ្លួនគ្រប់លក្ខណ៍ គឺអ្នកដែលដើរក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា សូមមើលជំពូក |
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្ដចំពោះបងប្អូនដោយចិត្ដស្មោះសរ និងដោយចិត្តបរិសុទ្ធចេញមកពីអុលឡោះ។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមក្តីមេត្តារបស់អុលឡោះវិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។