Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 4:8 - អាល់គីតាប

8 តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ មាន​ហ៊ូកុំ និង​វិន័យ​ត្រឹម​ត្រូវ តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ហើយ​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ ដែល​មាន​ច្បាប់ និង​បញ្ញត្តិ​ត្រឹម‌ត្រូវ ដូច​ជា​ក្រឹត្យ​វិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ដាក់​នៅ​មុខ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ​មាន​ច្បាប់ និង​វិន័យ​ត្រឹម​ត្រូវ តាម​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ ដែល​មាន​ច្បាប់ នឹង​បញ្ញត្ត​ដ៏​ត្រឹម‌ត្រូវ ឲ្យ​ដូច​ជា​ក្រឹត្យ​ព្រះ‌វិន័យ​នេះ ដែល​អញ​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដូច្នេះ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 4:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ ទ្រង់​មាន​បន្ទូល​ពី​លើ​មេឃ មក​ពួក​គេ ហើយ​ប្រទាន​ហ៊ូកុំ​ដ៏​ត្រឹម​ត្រូវ ជា​ការ​ពិត ព្រម​ទាំង​ច្បាប់ និង​បទ‌បញ្ជា​ផ្សេងៗ​មក​ឲ្យ​ពួក​គេ។


ទ្រង់​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិត និង​ត្រឹម​ត្រូវ​បំផុត។


ដំបូន្មាន​របស់​ទ្រង់​សុចរិត​ជា‌និច្ច សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត!


គោល‌ការណ៍​នៃ​បន្ទូល​របស់​ទ្រង់ ជា​សេចក្ដី​ពិត ហើយ​ហ៊ូកុំ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​សម្រេច ដោយ​សុចរិត​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។


បទ​បញ្ជា​របស់​ទ្រង់​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ពិត​ទាំង​អស់ សូម​ជួយ​ខ្ញុំ​ផង ដ្បិត​គេ​បៀត‌បៀន​ខ្ញុំ​ដោយ​ឥត​ហេតុ​ផល។


ខ្ញុំ​ឃើញ​ថា សូម្បី​អ្វីៗ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​នឹង​មាន​ទី​បញ្ចប់​ដែរ ប៉ុន្តែ បទ​បញ្ជា​របស់​ទ្រង់​ទូលំ‌ទូលាយ ឥត​មាន​ព្រំ‌ដែន​សោះ​ឡើយ។


ទ្រង់​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌ អ្វីៗ​ដែល​ទ្រង់​ធ្វើ សុទ្ធ​តែ​បង្ហាញ​អំពី​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ទ្រង់ ទ្រង់​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។


ដោយអុលឡោះ‌តាអាឡា​សុចរិត ទ្រង់​ពេញ​ចិត្ត​ធ្វើ​ឲ្យ​ហ៊ូកុំ​របស់ ទ្រង់​បាន​ថ្កុំ‌ថ្កើង​រុង‌រឿង។


ទោះ​បី​យើង​បាន​ចែង​ហ៊ូកុំ​ទុក​ឲ្យ​គេ ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​រវី‌រវល់​អើពើ​ដែរ។


សាសន៍​យូដា​ពិត​ជា​ប្រសើរ​លើស​គេ​បំផុត គ្រប់​វិស័យ​ទាំង​អស់​មែន គឺ​មុន​ដំបូង អុលឡោះ​បាន​ប្រគល់​បន្ទូល​មក​ឲ្យ​សាសន៍​យូដា។


អុលឡោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ មាន​កិត្តិយស​រុង‌រឿង មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ថ្កុំ‌ថ្កើង​ជាង​គេ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​មក។ អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដ៏​វិសុទ្ធ​សម្រាប់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដូច​ទ្រង់​មាន​បន្ទូល​ទុក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម