ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតទ្រង់សប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ទំនុកតម្កើង 100:5 - អាល់គីតាប ដ្បិតអុលឡោះតាអាឡាមានចិត្តសប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេរជានិច្ច ហើយចិត្តស្មោះស្ម័គ្ររបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច ហើយសេចក្ដីស្មោះត្រង់របស់ព្រះអង្គក៏មាននៅពីជំនាន់មួយទៅជំនាន់មួយ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ដ្បិតព្រះយេហូវ៉ាល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរជានិច្ច ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះយេហូវ៉ាទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច ហើយសេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏នៅអស់ទាំងដំណមនុស្សតទៅ។ |
ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតទ្រង់សប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ក្រុមអ្នកផ្លុំត្រែ និងក្រុមចំរៀងនាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើងអុលឡោះតាអាឡា។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ត្រីឯទៀតៗប្រគំឡើង ក្រុមចំរៀងនាំគ្នាច្រៀងសរសើរអុលឡោះតាអាឡា ដោយពាក្យថា «ទ្រង់ជាម្ចាស់ដ៏ល្អសប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងដំណាក់របស់អុលឡោះតាអាឡា។
ពួកគេច្រៀងឆ្លើយឆ្លងគ្នាលើកតម្កើង និងអរគុណអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាមានចិត្តសប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ ចំពោះជនជាតិអ៊ីស្រអែល ស្ថិតស្ថេរនៅអស់កល្បជានិច្ច!»។ ប្រជាជនទាំងមូលក៏ស្រែកសរសើរតម្កើងអុលឡោះតាអាឡាយ៉ាងកងរំពង ព្រោះគេចាក់គ្រឹះដំណាក់របស់អុលឡោះតាអាឡា។
តែចិត្តមេត្តាករុណារបស់អុលឡោះតាអាឡា ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ទ្រង់ក៏នឹងសំដែងចិត្តស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ
ចូរសរសើរតម្កើងអុលឡោះ! ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតទ្រង់សប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតទ្រង់មាន ចិត្តសប្បុរស ដ្បិតចិត្តមេត្តាករុណា របស់ទ្រង់នៅស្ថិតស្ថេររហូតតទៅ
អ្នកទាំងនោះត្រូវតែលើកតម្កើងអុលឡោះតាអាឡា ដែលបានសំដែងចិត្តមេត្តាករុណា និងស្នាដៃដ៏អស្ចារ្យចំពោះមនុស្សលោក!
គេត្រូវតែធ្វើគូរបាន ដើម្បីអរគុណទ្រង់ ហើយថ្លែងអំពីស្នាដៃរបស់ទ្រង់ ដោយបទចំរៀងដ៏សប្បាយ!
អ្នកទាំងនោះត្រូវតែលើកតម្កើងអុលឡោះតាអាឡា ដែលបានសំដែងចិត្តមេត្តាករុណា និងស្នាដៃដ៏អស្ចារ្យចំពោះមនុស្សលោក!
អុលឡោះតាអាឡាអើយ ទ្រង់ធ្វើកិច្ចការគ្រប់យ៉ាងចំពោះខ្ញុំ តាមបន្ទូលសន្យា ទ្រង់ប្រកបដោយចិត្ត មេត្តាករុណាជានិច្ច។ សូមកុំបោះបង់ចោលអស់អ្នកដែលទ្រង់ បានបង្កើតមកនោះឡើយ!
ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ទ្រង់តែងតែគោរពតាមបន្ទូលសន្យា របស់ទ្រង់ជានិច្ច។
អុលឡោះតាអាឡាមានចិត្តសប្បុរស និងទៀងត្រង់ ហេតុនេះហើយបានជាទ្រង់បង្ហាញ ឲ្យមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។
ឱអុលឡោះតាអាឡាអើយ! ចិត្តមេត្តាករុណារបស់ទ្រង់ ខ្ពស់រហូតដល់ផ្ទៃមេឃ ចិត្តស្មោះស្ម័គ្ររបស់ទ្រង់ ខ្ពស់ដល់អាកាសវេហាស៍។
អ្នកខ្លាំងពូកែអើយ ហេតុអ្វីបានជាអ្នកចេះតែអួត ពីអំពើអាក្រក់របស់ខ្លួនដូច្នេះ? អុលឡោះមានចិត្តស្មោះស្ម័គ្រជានិច្ច!។
អុលឡោះតាអាឡានឹងសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្រចំពោះយើង ធ្វើឲ្យយើងស្គាល់យុត្តិធម៌ និងសេចក្ដីសុខសាន្ត។
ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេ ដែលប្រកបដោយចិត្តសប្បុរស និងចេះអត់អោនឲ្យយើងខ្ញុំ ទ្រង់មានចិត្តមេត្តាករុណាដ៏លើសលប់ ចំពោះអស់អ្នកដែលអង្វររកទ្រង់។
គេនឹងឮសូរស័ព្ទបទចំរៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចំរៀងរបស់អស់អ្នកដែលធ្វើគូរបានអរគុណអុលឡោះនៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដ្បិតទ្រង់មានចិត្តសប្បុរស ហើយចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ទ្រង់នឹងសំដែងចិត្តស្មោះស្ម័គ្រ ដល់កូនចៅរបស់យ៉ាកកូប ហើយសំដែងចិត្តមេត្តាករុណា ដល់កូនចៅរបស់អ៊ីព្រហ៊ីម ដូចទ្រង់បានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
អុលឡោះតាអាឡាមានចិត្តសប្បុរស ទ្រង់ជាជំរកនៅគ្រាមានអាសន្ន ទ្រង់មើលថែទាំអស់អ្នកដែលផ្ញើជីវិត លើទ្រង់
ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប៉ុណ្ណោះ ដែលជាម្ចាស់ដ៏ពិតប្រាកដ។ អុលឡោះគោរពតាមសម្ពន្ធមេត្រីរបស់ទ្រង់ ដោយចិត្តស្មោះត្រង់ ហើយសំដែងចិត្តមេត្តាករុណា រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ និងកាន់តាមបទបញ្ជារបស់ទ្រង់។
អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលអុលឡោះបានសន្យា តាំងពីមុនកាលសម័យទាំងអស់ ទ្រង់មិនកុហកទេ។