ទំនុកតម្កើង 100 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ ទំនុកតម្កើង សម្រាប់ពិធីថ្វាយតង្វាយអរព្រះគុណ។ 1 មនុស្សនៅលើផែនដី ទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់! 2 ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ! 3 ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។ 4 ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង! ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ! 5 ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរជានិច្ច ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies