សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹតមើលមិនឃើញ ហើយសូមធ្វើឲ្យចង្កេះរបស់ពួកគេញញីញញ័រជានិច្ច។
២ កូរិនថូស 3:14 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស។ ជាការពិត កាលណាពួកគេអានសម្ពន្ធមេត្រីចាស់ ស្បៃដដែលនោះនៅតែមិនទាន់ដោះចេញនៅឡើយ រហូតមកដល់សព្វថ្ងៃ ដ្បិតមានតែតាមរយៈព្រះគ្រីស្ទទេ ដែលស្បៃនោះត្រូវបានបំផ្លាញ។ Khmer Christian Bible ប៉ុន្ដែគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស ដ្បិតពេលអានកិច្ចព្រមព្រៀងចាស់ ស្បៃដដែលនោះនៅមានរហូតដល់សព្វថ្ងៃនេះ មិនទាន់ដោះចេញនៅឡើយទេ ព្រោះវានឹងត្រូវដោះចេញនៅក្នុងព្រះគ្រិស្ដ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ គំនិតរបស់គេរឹងរូស ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគម្ពីរសញ្ញាចាស់ នោះនៅតែមានស្បៃគ្របដដែល ព្រោះមានតែក្នុងព្រះគ្រីស្ទប៉ុណ្ណោះ ទើបស្បៃនោះសាបសូន្យទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ គំនិតរបស់ជនជាតិអ៊ីស្រាអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគម្ពីរសម្ពន្ធមេត្រី*ចាស់ ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែល លុះដល់គេចូលរួមជាមួយព្រះគ្រិស្ត ទើបស្បៃនោះរសាត់បាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែចិត្តគេបានរឹងទទឹងវិញ ដ្បិតដរាបដល់ឥឡូវនេះ កាលបើគេមើលក្នុងសញ្ញាចាស់ នោះនៅតែមានស្បៃដដែល ឥតបកចេញឡើយ ដែលស្បៃនោះត្រូវតែសូន្យបាត់ទៅ ក្នុងព្រះគ្រីស្ទ អាល់គីតាប ប៉ុន្ដែ គំនិតរបស់ជនជាតិអ៊ីស្រអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគីតាបសម្ពន្ធមេត្រីចាស់ ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែល លុះដល់គេចូលរួមជាមួយអាល់ម៉ាហ្សៀស ទើបស្បៃនោះរសាត់បាត់ទៅ។ |
សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹតមើលមិនឃើញ ហើយសូមធ្វើឲ្យចង្កេះរបស់ពួកគេញញីញញ័រជានិច្ច។
នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃដែលរុំលើប្រជាជាតិទាំងអស់ និងរបាំងដែលលាតលើប្រជាជាតិទាំងអស់។
ពួកគេមិនដឹងទេ ហើយក៏មិនយល់ដែរ ដ្បិតព្រះអង្គបានបាំងភ្នែករបស់ពួកគេមិនឲ្យឃើញ ព្រះអង្គបានបាំងចិត្តរបស់ពួកគេមិនឲ្យចាប់ភ្លឹក។
ពួកអ្នកយាមរបស់អ៊ីស្រាអែលខ្វាក់ភ្នែក ពួកគេសុទ្ធតែគ្មានចំណេះដឹង ពួកគេសុទ្ធតែជាឆ្កែគដែលព្រុសមិនបាន ពួកគេតែងតែស្រមើស្រមៃ ពួកគេចេះតែដេក ហើយចូលចិត្តដេករលីវ។
យើងខ្ញុំរាវរកជញ្ជាំងដូចមនុស្សខ្វាក់ភ្នែក ក៏រាវរកដូចមនុស្សគ្មានភ្នែក យើងខ្ញុំជំពប់នៅពេលថ្ងៃត្រង់ដូចជានៅពេលថ្ងៃលិច ក៏ប្រៀបដូចជាមនុស្សស្លាប់នៅក្នុងចំណោមមនុស្សមានសុខភាពល្អ។
ចូរធ្វើឲ្យចិត្តរបស់ប្រជាជននេះស្ពឹក ចូរធ្វើឲ្យត្រចៀកពួកគេធ្ងន់ ចូរធ្វើឲ្យភ្នែកពួកគេខ្វាក់ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយត្រូវបានប្រោសឲ្យជា”។
ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។
ប៉ុន្តែប្រសិនបើភ្នែករបស់អ្នកអាក្រក់ រូបកាយអ្នកទាំងមូលក៏ពេញដោយសេចក្ដីងងឹត។ ដូច្នេះ ប្រសិនបើពន្លឺក្នុងអ្នកជាសេចក្ដីងងឹតទៅហើយ ចុះសេចក្ដីងងឹតនោះនឹងខ្លាំងយ៉ាងណាទៅ!
“ព្រះអង្គធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ធ្វើឲ្យចិត្តរបស់ពួកគេរឹង ក្រែងលោពួកគេឃើញនឹងភ្នែក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា”។
ខ្ញុំមកជាពន្លឺក្នុងពិភពលោក ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹតឡើយ។
ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សសាជាថ្មីថា៖“គឺខ្ញុំជាពន្លឺនៃពិភពលោក។ អ្នកដែលមកតាមខ្ញុំ មិនដើរក្នុងសេចក្ដីងងឹតសោះឡើយ ប៉ុន្តែនឹងមានពន្លឺនៃជីវិតវិញ”។
បន្ទាប់ពីអានក្រឹត្យវិន័យ និងគម្ពីរព្យាការីរួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំក៏ឲ្យគេទៅឯអ្នកទាំងពីរ ដោយនិយាយថា៖ “បងប្អូនទាំងពីរអើយ បើសិនបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមនិយាយចុះ”។
ដ្បិតតាំងពីសម័យបុរាណមក មានអ្នកដែលប្រកាសអំពីម៉ូសេនៅតាមទីក្រុងនីមួយៗ ហើយគម្ពីររបស់លោកត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទ នៅតាមសាលាប្រជុំដែរ”។
មានស្ត្រីម្នាក់កំពុងស្ដាប់ នាងឈ្មោះលីឌា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តរបស់នាងឲ្យយកចិត្តទុកដាក់ចំពោះសេចក្ដីដែលប៉ូលនិយាយ។
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
ពិតមែនហើយ កាលណាគេអានគម្ពីរម៉ូសេ នោះមានស្បៃគ្របពីលើចិត្តរបស់ពួកគេ រហូតមកដល់សព្វថ្ងៃ។
ព្រះអង្គបានធ្វើឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើនៃសម្ពន្ធមេត្រីថ្មី——មិនមែនតាមអក្សរទេ គឺតាមព្រះវិញ្ញាណវិញ; ដ្បិតអក្សរនាំឲ្យស្លាប់ រីឯព្រះវិញ្ញាណផ្ដល់ជីវិត។
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យងងឹតសូន្យ ទាំងត្រូវបានបំបែកចេញពីជីវិតដែលមកពីព្រះ ដោយសារតែភាពអវិជ្ជាដែលមាននៅក្នុងពួកគេ មកពីភាពរឹងរូសនៃចិត្តរបស់ពួកគេ។