Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 56:10 - ព្រះគម្ពីរខ្មែរសាកល

10 ពួក​អ្នកយាម​របស់អ៊ីស្រាអែល​ខ្វាក់ភ្នែក ពួកគេ​សុទ្ធតែ​គ្មានចំណេះដឹង ពួកគេ​សុទ្ធតែ​ជា​ឆ្កែ​គ​ដែល​ព្រុស​មិនបាន ពួកគេ​តែងតែ​ស្រមើស្រមៃ ពួកគេ​ចេះតែ​ដេក ហើយ​ចូលចិត្ត​ដេករលីវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពួក​យាម​ល្បាត​របស់​អ៊ីស្រា‌អែល​សុទ្ធ​តែ​ខ្វាក់​ភ្នែក គេ​គ្រប់​គ្នា​គ្មាន​តម្រិះ គេ​សុទ្ធ​តែ​ជា​ឆ្កែ​គ មិន​ចេះព្រុស គេ​តែង‌តែ​ស្រមើ​ស្រមៃ គេ​ចេះ​តែ​ដេក ហើយ​ចូល​ចិត្តងោក​ងុយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គ្រូ​អាចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុស គឺ​ចេះ​តែ​ដេក​រវើ‌រវាយ និង​ចូល​ចិត្ត​ងោក‌ងុយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពួក​យាម​ល្បាត​របស់​គេ សុទ្ធ​តែ​ខ្វាក់​ភ្នែក គេ​គ្មាន​ដំរិះ​គ្រប់​គ្នា គេ​សុទ្ធ​តែ​ជា​ឆ្កែ​គ ព្រុស​មិន​កើត គេ​តែង‌តែ​ស្រមៃ​ឃើញ គេ​ចេះ​តែ​ដេក ហើយ​ចូល​ចិត្ត​តែ​លក់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 តួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុស គឺ​ចេះ​តែ​ដេក​រវើ‌រវាយ និង​ចូល​ចិត្ត​ងោក‌ងុយ។

សូមមើលជំពូក ចម្លង




អេសាយ 56:10
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះយេហូវ៉ា​បាន​ចាក់​វិញ្ញាណ​នៃ​ការលង់លក់​មកលើ​អ្នករាល់គ្នា ព្រះអង្គ​បាន​បិទ​ភ្នែក​របស់អ្នករាល់គ្នា​ដែលជា​ព្យាការី ព្រះអង្គ​បាន​គ្រប​ក្បាល​របស់អ្នករាល់គ្នា​ដែលជា​អ្នកមើលឆុត​។


ចូរ​ធ្វើឲ្យ​ខ្លួនអ្នក​ស្រឡាំងកាំង ហើយ​ភ្ញាក់ផ្អើល​ចុះ​! ចូរ​ធ្វើឲ្យ​ខ្លួនអ្នក​ខ្វាក់ ហើយ​ខ្វាក់​ទៅ​! ពួកគេ​បាន​ស្រវឹង តែ​មិនមែន​ដោយ​ស្រា ពួកគេ​ដើរទ្រេតទ្រោត តែ​មិនមែន​ដោយ​គ្រឿងស្រវឹង


ន៏ សំឡេង​ពួក​អ្នកយាម​របស់អ្នក​! ពួកគេ​បន្លឺ​សំឡេង​ឡើង ពួកគេ​ច្រៀងដោយអំណរ​ជាមួយគ្នា ពីព្រោះ​ពួកគេ​នឹង​ឃើញ​ផ្ទាល់ភ្នែក នៅពេល​ព្រះយេហូវ៉ា​យាង​ត្រឡប់មក​ស៊ីយ៉ូន​វិញ​។


“ចូរ​ស្រែក​អស់ពី​បំពង់ក កុំ​ទប់​ឡើយ​! ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ដូចជា​ស្នែង ចូរ​ប្រកាស​ដល់​ប្រជារាស្ត្រ​របស់យើង​នូវ​ការបំពាន​របស់ពួកគេ និង​ដល់​វង្សត្រកូល​យ៉ាកុប​នូវ​បាប​របស់ពួកគេ​។


បណ្ដោយ​ពួកគេ​ចុះ​! ពួកគេ​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែល​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក។ ប្រសិនបើ​មនុស្ស​ខ្វាក់ភ្នែក​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក អ្នក​ទាំងពីរ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ”។


ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នកប្រព្រឹត្តការអាក្រក់ ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួកកាត់ស្បែកតែខាងក្រៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម