Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 59:10 - ព្រះគម្ពីរខ្មែរសាកល

10 យើងខ្ញុំ​រាវរក​ជញ្ជាំង​ដូច​មនុស្ស​ខ្វាក់ភ្នែក ក៏​រាវរក​ដូច​មនុស្ស​គ្មាន​ភ្នែក យើងខ្ញុំ​ជំពប់​នៅ​ពេលថ្ងៃត្រង់​ដូចជា​នៅ​ពេលថ្ងៃលិច ក៏​ប្រៀបដូចជា​មនុស្ស​ស្លាប់​នៅក្នុងចំណោម​មនុស្សមានសុខភាពល្អ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 យើង​ខ្ញុំ​ស្រវា​រាវ​រក​កំផែង​ដូច​ជា​មនុស្ស​ខ្វាក់ ស្រវា​រាវ​រក​ដូច​ជា​មនុស្ស​ដែល​គ្មាន​ភ្នែក​សោះ យើង​ខ្ញុំ​ចំពប់​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​ព្រលប់​ដែរ ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​នៅ​កណ្ដាល​ទី​សាប‌សូន្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរ តាម​ជញ្ជាំង យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​គ្មាន​ភ្នែក យើង​ដើរ​ជំពប់​ជើង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់ ទោះ​បី​យើង​មាន​សុខភាព​ល្អ​ក្ដី ក៏​យើង​ដូច​ជា​មនុស្ស​ស្លាប់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 យើង​ខ្ញុំ​ស្រវា​រាវ​រក​កំផែង​ដូច​ជា​មនុស្ស​ខ្វាក់ អើ ស្រវា​រាវ​រក​ដូច​ជា​មនុស្ស​ដែល​គ្មាន​ភ្នែក​សោះ យើង​ខ្ញុំ​ចំពប់​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​ព្រលប់​ដែរ ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​នៅ​កណ្តាល​ទី​សាប‌សូន្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរ តាម​ជញ្ជាំង យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​គ្មាន​ភ្នែក យើង​ដើរ​ជំពប់​ជើង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់ ទោះ​បី​យើង​មាន​សុខភាព​ល្អ​ក្ដី ក៏​យើង​ដូច​ជា​មនុស្ស​ស្លាប់​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 59:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្លូវ​របស់​មនុស្ស​អាក្រក់​ដូចជា​ភាពងងឹតសូន្យ ពួកគេ​មិន​ដឹង​ថា​ខ្លួនឯង​ជំពប់​ដោយសារ​អ្វី​ទេ​។


ដោយហេតុនេះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ដល់​ពួកគេ នឹង​បាន​ដូច្នេះ​៖ “ច្បាប់​ថែមលើ​ច្បាប់ ច្បាប់​ថែមលើ​ច្បាប់ មាត្រា​ថែមលើ​មាត្រា មាត្រា​ថែមលើ​មាត្រា នៅ​ទីនេះ​បន្តិច នៅ​ទីនោះ​បន្តួច” ដើម្បីឲ្យ​ពួកគេ​ចេញទៅ​ដួល​ផ្ងារក្រោយ ក៏​បាក់បែក ព្រមទាំង​ជាប់អន្ទាក់ ហើយ​ត្រូវគេ​ចាប់បាន​ផង​។


ព្រះអង្គ​នឹង​ធ្វើជា​ទីវិសុទ្ធ ប៉ុន្តែ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល​ទាំង​ពីរ ព្រះអង្គនឹង​ធ្វើជា​ថ្ម​នៃ​ការជំពប់ និង​ជា​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​; ចំពោះ​អ្នកដែល​រស់នៅ​យេរូសាឡិម ព្រះអង្គនឹង​ធ្វើជា​អង្គប់ និង​ជា​អន្ទាក់​ផង​។


មនុស្ស​ជាច្រើន​នឹង​ជំពប់​នឹង​ថ្មនោះ ក៏​ដួល ហើយ​បាក់បែក​ទៅ ពួកគេ​នឹង​ជាប់អន្ទាក់ ហើយ​ត្រូវបាន​ចាប់​ផង”។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ពន្លឺ​នេះ​នៅ​ក្នុងចំណោម​អ្នករាល់គ្នា​តែបន្តិចទៀតទេ ចូរ​ដើរ​ក្នុងពេលដែល​អ្នករាល់គ្នា​មាន​ពន្លឺ​នេះ​ចុះ ដើម្បីកុំឲ្យ​សេចក្ដីងងឹត​ចាប់​អ្នករាល់គ្នា​ឡើយ​។ អ្នក​ដែល​ដើរ​ក្នុង​សេចក្ដីងងឹត​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ឯណា​ទេ​។


“ព្រះអង្គ​ធ្វើឲ្យ​ភ្នែក​របស់​ពួកគេ​ខ្វាក់ ធ្វើឲ្យ​ចិត្ត​របស់​ពួកគេ​រឹង ក្រែងលោ​ពួកគេ​ឃើញ​នឹង​ភ្នែក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា”។


ប៉ុន្តែ​អ្នក​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន គឺ​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត ហើយ​ដើរ​ក្នុង​សេចក្ដីងងឹត ទាំង​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​ទៅ​ឯណា​ទេ ពីព្រោះ​សេចក្ដីងងឹត​បាន​ធ្វើឲ្យ​ភ្នែក​របស់​អ្នកនោះ​ខ្វាក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម