Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 25:7 - ព្រះគម្ពីរខ្មែរសាកល

7 នៅលើ​ភ្នំ​នេះ ព្រះអង្គ​នឹង​បំផ្លាញ​ស្បៃ​ដែល​រុំ​លើ​ប្រជាជាតិ​ទាំងអស់ និង​របាំង​ដែល​លាត​លើ​ប្រជាជាតិ​ទាំងអស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 នៅ​លើ​ភ្នំ​នេះ ព្រះ‌អង្គ​នឹង​បំផ្លាញ​ស្បៃ ដែល​បាំង​មុខ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​គម្រប​ដែល​គ្រប​លើ​ជន​ជាតិ​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នៅ​លើ​ភ្នំ​នោះ ព្រះអង្គ​នឹង​ដក​ស្បៃ​កាន់​ទុក្ខ ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពី ប្រជា‌ជាតិ​ទាំង​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នៅ​លើ​ភ្នំ​នេះ ទ្រង់​នឹង​បំផ្លាញ​ស្បៃ​ដែល​បាំង​មុខ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​គំរប​ដែល​គ្រប​លើ​ជន‌ជាតិ​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 នៅ​លើ​ភ្នំ​នោះ ទ្រង់​នឹង​ដក​ស្បៃ​កាន់​ទុក្ខ ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពី ប្រជា‌ជាតិ​ទាំង​អស់​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 25:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មែនហើយ ជាតិសាសន៍​ជាច្រើន និង​បណ្ដា​ប្រជាជាតិ​ដ៏ខ្លាំងពូកែ​នឹង​មក​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នៅ​យេរូសាឡិម ដើម្បី​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា’។


ពេលនោះ មើល៍! វាំងនន​ក្នុង​ព្រះវិហារ​បាន​រហែក​ជា​ពីរ ចាប់ពី​លើ​រហូតដល់​ក្រោម​។ ផែនដី​ក៏​រញ្ជួយ ថ្មដា​ប្រេះដាច់ពីគ្នា


គឺជា​ពន្លឺ​សម្រាប់​ការបើកសម្ដែង​ដល់​សាសន៍ដទៃ និង​ជា​សិរីរុងរឿង​ដល់​អ៊ីស្រាអែល​ប្រជារាស្ត្រ​របស់ព្រះអង្គ”។


“ថ្វីត្បិតតែ​ព្រះ​បាន​ទតរំលង​ជំនាន់​អវិជ្ជា​ទាំងនោះ​ក៏ដោយ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​កំពុង​បង្គាប់​មនុស្ស​ទាំងអស់​នៅ​គ្រប់ទីកន្លែង​ឲ្យ​កែប្រែចិត្ត


ចិត្តគំនិត​របស់​ពួកគេ​ត្រូវបាន​ធ្វើឲ្យងងឹតសូន្យ ទាំង​ត្រូវបាន​បំបែកចេញ​ពី​ជីវិត​ដែលមកពី​ព្រះ ដោយសារតែ​ភាពអវិជ្ជា​ដែល​មាន​នៅក្នុង​ពួកគេ មកពី​ភាពរឹងរូស​នៃ​ចិត្ត​របស់​ពួកគេ​។


ពីមុន អ្នករាល់គ្នា​ជា​សេចក្ដីងងឹត ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ជា​ពន្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ឲ្យ​ដូចជា​កូន​នៃ​ពន្លឺ


ដ្បិត​ព្រះ​គ្រីស្ទ​មិន​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ដែលធ្វើដោយដៃមនុស្ស ដែលជា​រូបតំណាង​នៃ​របស់​ពិត​នោះ​ទេ គឺ​ព្រះអង្គបានយាងចូលទៅ​ក្នុង​ស្ថានសួគ៌​ផ្ទាល់ ដើម្បី​លេចមក​នៅមុខ​ព្រះ​ជំនួស​យើង នៅពេល​ឥឡូវនេះ​។


ព្រះវិញ្ញាណដ៏វិសុទ្ធ​បញ្ជាក់​ការនេះ​ថា ផ្លូវ​ចូលទៅក្នុង​ទីវិសុទ្ធបំផុត​មិនទាន់​ត្រូវបាន​សម្ដែង ដរាបណា​ព្រះពន្លា​ទីមួយ​នៅតែ​នៅស្ថិតស្ថេរ​នៅឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម