ឥឡូវនេះ ជាការជំនុំជម្រះពិភពលោកនេះ; ឥឡូវនេះ មេគ្រប់គ្រងរបស់ពិភពលោកនេះនឹងត្រូវបានបណ្ដេញចេញ។
១ យ៉ូហាន 4:4 - ព្រះគម្ពីរខ្មែរសាកល កូនរាល់គ្នាអើយ អ្នករាល់គ្នាជារបស់ព្រះ ហើយអ្នករាល់គ្នាបានឈ្នះពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ធំជាងអ្នកដែលនៅក្នុងពិភពលោក។ Khmer Christian Bible កូនតូចៗអើយ! អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏ឈ្នះពួកគេដែរ ព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នាធំជាងម្នាក់ដែលនៅក្នុងលោកិយនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការី*ក្លែងក្លាយទាំងនោះ ដ្បិតព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ព្រះអង្គមានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ពីព្រោះព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយផង អាល់គីតាប កូនចៅអើយ អ្នករាល់គ្នាកើតមកពីអុលឡោះ ហើយអ្នករាល់គ្នាបានឈ្នះណាពីក្លែងក្លាយទាំងនោះ ដ្បិតទ្រង់ដែលនៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។ |
ឥឡូវនេះ ជាការជំនុំជម្រះពិភពលោកនេះ; ឥឡូវនេះ មេគ្រប់គ្រងរបស់ពិភពលោកនេះនឹងត្រូវបានបណ្ដេញចេញ។
ខ្ញុំនឹងមិននិយាយសេចក្ដីជាច្រើនជាមួយអ្នករាល់គ្នាទៀតទេ ពីព្រោះមេគ្រប់គ្រងរបស់ពិភពលោកនឹងមក។ វាគ្មានអំណាចលើខ្ញុំឡើយ។
គឺទូលបង្គំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យពួកគេរួមគ្នាតែមួយយ៉ាងគ្រប់លក្ខណ៍ ដើម្បីឲ្យពិភពលោកដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងដឹងថាព្រះអង្គទ្រង់ស្រឡាញ់ពួកគេ ដូចដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំដែរ។
បើដូច្នេះ តើយើងនឹងនិយាយដូចម្ដេចចំពោះសេចក្ដីទាំងនេះ? ប្រសិនបើព្រះនៅខាងយើង តើនរណាអាចប្រឆាំងនឹងយើងបាន?
ប៉ុន្តែក្នុងការទាំងអស់នេះ យើងលើសជាងអ្នកមានជ័យជម្នះទៅទៀត ដោយនូវព្រះអង្គដែលស្រឡាញ់យើង។
ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់ពិភពលោកទេ គឺបានទទួលព្រះវិញ្ញាណពីព្រះវិញ ដើម្បីឲ្យយើងបានស្គាល់អ្វីៗដែលព្រះប្រទានមកយើង
“អាហារសម្រាប់ក្រពះ ហើយក្រពះសម្រាប់អាហារ” ក៏ប៉ុន្តែព្រះនឹងបំផ្លាញទាំងពីរ។ រូបកាយមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
តើមានការត្រូវគ្នាអ្វីរវាងព្រះវិហាររបស់ព្រះ និងរូបបដិមាករ? ដ្បិតយើងហើយ ជាព្រះវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចដែលព្រះបានមានបន្ទូលថា៖ “យើងនឹងស្ថិតនៅក្នុងចំណោមពួកគេ ហើយដើរចុះឡើងក្នុងចំណោមពួកគេ; យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង”។
ពីមុនអ្នករាល់គ្នាដើរក្នុងការទាំងនោះ តាមដំណើររបស់ពិភពលោកនេះ តាមមេគ្រប់គ្រងនៃអំណាចលើអាកាស គឺវិញ្ញាណដែលធ្វើសកម្មភាពក្នុងកូននៃសេចក្ដីមិនស្ដាប់បង្គាប់ នៅសព្វថ្ងៃនេះ។
និងឲ្យព្រះគ្រីស្ទគង់ក្នុងចិត្តរបស់អ្នករាល់គ្នាតាមរយៈជំនឿ ព្រមទាំងឲ្យអ្នករាល់គ្នាបានចាក់ឫស និងចាក់គ្រឹះរឹងមាំក្នុងសេចក្ដីស្រឡាញ់
ជាទីបញ្ចប់ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងព្រះចេស្ដានៃឫទ្ធានុភាពរបស់ព្រះអង្គ។
កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តបាបឡើយ។ ប៉ុន្តែប្រសិនបើមានអ្នកណាប្រព្រឹត្តបាប យើងមានព្រះជំនួយនៅចំពោះព្រះបិតា គឺព្រះយេស៊ូវគ្រីស្ទដ៏សុចរិតយុត្តិធម៌។
ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូង; យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានឈ្នះមេអាក្រក់ហើយ។
ទោះបីជាចិត្តរបស់យើងចោទប្រកាន់យើងក៏ដោយ ដ្បិតព្រះធំជាងចិត្តរបស់យើងទៅទៀត ហើយព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់។
អ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ គឺស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ យើងដឹងថាព្រះអង្គស្ថិតនៅក្នុងយើងដោយសារតែការនេះ គឺដោយសារតែព្រះវិញ្ញាណដែលព្រះអង្គបានប្រទានមកយើង៕
យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងយើង ដោយសារតែការនេះ គឺដោយសារព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់យើង។
ដូច្នេះ យើងបានស្គាល់ ព្រមទាំងជឿលើសេចក្ដីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើង។ ព្រះជាសេចក្ដីស្រឡាញ់; អ្នកដែលស្ថិតនៅក្នុងសេចក្ដីស្រឡាញ់នេះ គឺស្ថិតនៅក្នុងព្រះ ហើយព្រះក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
រីឯយើងជារបស់ព្រះ។ អ្នកដែលស្គាល់ព្រះ ស្ដាប់តាមយើង; អ្នកដែលមិនមែនជារបស់ព្រះ មិនស្ដាប់តាមយើងទេ។ ដោយសារតែការនេះ យើងអាចសម្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។
ដ្បិតអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលើពិភពលោក។ នេះហើយ ជាជ័យជម្នះដែលឈ្នះលើពិភពលោក គឺជំនឿរបស់យើង។
ពួកគេបានឈ្នះវាដោយព្រះលោហិតរបស់កូនចៀម និងដោយពាក្យនៃទីបន្ទាល់របស់ពួកគេ ដ្បិតពួកគេមិនបានស្រឡាញ់ជីវិតរបស់ខ្លួនឡើយ ទោះបីជាត្រូវស្លាប់ក៏ដោយ។