Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 17:23 - ព្រះគម្ពីរខ្មែរសាកល

23 គឺ​ទូលបង្គំ​នៅក្នុង​ពួកគេ ហើយ​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ​យ៉ាង​គ្រប់លក្ខណ៍ ដើម្បីឲ្យ​ពិភពលោក​ដឹង​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក ព្រមទាំង​ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ពួកគេ ដូចដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 គឺ​ខ្ញុំ​នៅ​ក្នុង​ពួកគេ​ ហើយ​ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​បាន​គ្រប់លក្ខណ៍​រហូត​ត្រលប់​ជា​តែ​មួយ​ ដូច្នេះ​លោកិយ​នេះ​អាច​ដឹង​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ព្រះអង្គ​ស្រឡាញ់​ពួកគេ​ដូច​ដែល​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គឺ​ទូល​បង្គំ​នៅ​ក្នុង​គេ ហើយ​ព្រះ‌អង្គ​គង់​ក្នុង​ទូល​បង្គំ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ​យ៉ាង​ពេញ​លេញ ប្រយោជន៍​ឲ្យ​មនុស្ស​លោក​បាន​ដឹង​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក ហើយ​ដឹង​ថា ព្រះ‌អង្គ​ស្រឡាញ់​គេ ដូច​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 គឺ​ឲ្យ​ទូលបង្គំ​នៅ​ក្នុង​គេ ព្រះអង្គ​នៅ​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា ព្រះអង្គ​ស្រឡាញ់​គេ​ដូច​ព្រះអង្គ​ស្រឡាញ់​ទូលបង្គំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គឺ​ទូលបង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូលបង្គំ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 គឺ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​គេ ទ្រង់​នៅ​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា អុលឡោះ​ស្រឡាញ់​គេ ដូច​ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូហាន 17:23
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ធ្វើ ទោះបីជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ក៏ដោយ ក៏​ចូរ​ជឿ​កិច្ចការ​ទាំងនោះ​ចុះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដឹង ហើយ​យល់ថា ព្រះ​បិតា​នៅក្នុង​ខ្ញុំ ហើយខ្ញុំក៏​នៅក្នុង​ព្រះ​បិតាដែរ”។


មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អ្នករាល់គ្នា​ជា​សិស្ស​របស់ខ្ញុំ​ដោយសារតែការនេះ​ឯង គឺ​ប្រសិនបើ​អ្នករាល់គ្នា​មាន​សេចក្ដីស្រឡាញ់​ចំពោះ​គ្នាទៅវិញទៅមក”។


តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅក្នុង​ព្រះ​បិតា ហើយ​ព្រះ​បិតា​នៅក្នុង​ខ្ញុំ​ទេ​ឬ​? ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​នេះ ខ្ញុំ​និយាយ​មិនមែន​ចេញពី​ខ្លួនខ្ញុំ​ទេ គឺ​ព្រះ​បិតា​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ប្រសិនបើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នកនោះ​នឹង​កាន់តាម​ពាក្យ​របស់ខ្ញុំ​។ ព្រះ​បិតា​របស់ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ ហើយ​យើង​នឹង​មករក​អ្នកនោះ រួច​តាំង​លំនៅ​ជាមួយ​អ្នកនោះ​។


“ដូចដែល​ព្រះ​បិតា​ស្រឡាញ់​ខ្ញុំ ខ្ញុំក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​។ ចូរ​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់ខ្ញុំ​ចុះ​។


ដ្បិត​ព្រះ​បិតា​ផ្ទាល់​ទ្រង់​ស្រឡាញ់​អ្នករាល់គ្នា ដោយសារ​អ្នករាល់គ្នា​បាន​ស្រឡាញ់​ខ្ញុំ និង​ជឿ​ថា ខ្ញុំ​ចេញមក​ពី​ព្រះ។


ទូលបង្គំ​មិន​នៅ​ក្នុង​ពិភពលោក​ទៀតទេ​។ ពួកគេ​នៅ​ក្នុង​ពិភពលោក រីឯទូលបង្គំវិញ ទូលបង្គំ​នឹង​ទៅឯ​ព្រះអង្គ​។ ព្រះ​បិតា​ដ៏វិសុទ្ធ​អើយ សូម​ថែរក្សា​ពួកគេ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​ផង គឺ​នាម​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បីឲ្យ​ពួកគេ​រួមគ្នាតែមួយ ដូចដែល​យើង​ជា​អង្គមួយ​ដែរ​។


ដើម្បីឲ្យ​ពួកគេ​ទាំងអស់គ្នា​រួមគ្នាតែមួយ​។ ព្រះ​បិតា​អើយ ដូចដែល​ព្រះអង្គ​នៅក្នុង​ទូលបង្គំ ហើយទូលបង្គំ​នៅក្នុង​ព្រះអង្គ​យ៉ាងណា សូមឲ្យ​ពួកគេ នៅ​ក្នុង​យើង​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​ពិភពលោក​បាន​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


ព្រះ​បិតា​អើយ ទូលបង្គំ​ចង់ឲ្យ​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​នៅ​ជាមួយ​ទូលបង្គំ ត្រង់​កន្លែងដែល​ទូលបង្គំ​នៅ​ដែរ ដើម្បីឲ្យ​ពួកគេ​ឃើញ​សិរីរុងរឿង​របស់ទូលបង្គំ ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ដ្បិត​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​មុន​កំណើត​នៃ​ពិភពលោក​។


ទូលបង្គំ​បាន​ឲ្យ​ពួកគេ​ស្គាល់​ព្រះនាម​របស់ព្រះអង្គ ហើយ​នឹង​ឲ្យ​ស្គាល់​ទៀត ដើម្បីឲ្យ​សេចក្ដីស្រឡាញ់​ដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​បាន​នៅ​ក្នុង​ពួកគេ ហើយទូលបង្គំក៏​នៅក្នុង​ពួកគេ​ដែរ”៕


នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ ពួកគេ​ក៏​ទទួលយក ហើយ​ដឹង​ពិតប្រាកដ​ថា ទូលបង្គំ​មក​ពី​ព្រះអង្គ ព្រមទាំង​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


ពីព្រោះ​ព្រះ​បាន​ចាត់​ព្រះបុត្រា​របស់ព្រះអង្គឲ្យមក​ក្នុង​ពិភពលោក មិនមែន​ដើម្បី​កាត់ទោស​មនុស្សលោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្សលោក​តាមរយៈ​ព្រះបុត្រា​វិញ​។


អ្នក​ដែល​ហូប​សាច់​របស់ខ្ញុំ និង​ផឹក​ឈាម​របស់ខ្ញុំ ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយខ្ញុំក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។


ដោយសារតែ​ព្រះអង្គ អ្នករាល់គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ព្រះអង្គ​បាន​ទៅជា​ព្រះប្រាជ្ញាញាណ​ពី​ព្រះ​សម្រាប់​យើង ព្រមទាំង​បាន​ទៅជា​សេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និង​សេចក្ដីប្រោសលោះ


ព្រះ​បាន​ធ្វើឲ្យ​ព្រះអង្គ​ដែល​មិន​ស្គាល់​បាប ទៅជា​តួ​បាប​ជំនួស​យើង ដើម្បីឲ្យ​យើង​បាន​ក្លាយជា​សេចក្ដីសុចរិត​របស់​ព្រះ នៅក្នុង​ព្រះអង្គ​៕


គ្មាន​ជនជាតិយូដា ឬ​ជនជាតិក្រិក គ្មាន​ទាសករ ឬ​មនុស្សមានសេរីភាព គ្មាន​ប្រុស ឬ​ស្រី​ទៀតទេ ដ្បិត​អ្នក​ទាំងអស់គ្នា​បាន​រួមគ្នាតែមួយ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។


ដូច្នេះ ចូរឲ្យ​យើង​ទាំងអស់គ្នាដែល​ពេញវ័យ​ហើយ គិត​បែបនេះ​ចុះ​។ ប្រសិនបើ​អ្នករាល់គ្នា​មានគំនិត​អ្វី​ផ្សេង ព្រះ​នឹង​បើកសម្ដែង​ការនោះ​ដល់​អ្នករាល់គ្នា​ដែរ​។


យើង​ប្រកាស​ព្រះគ្រីស្ទ ដោយ​ទូន្មាន​មនុស្ស​ទាំងអស់ ហើយ​បង្រៀន​មនុស្ស​ទាំងអស់​ដោយ​អស់ទាំង​ប្រាជ្ញា ដើម្បីឲ្យ​យើង​បាន​ថ្វាយ​មនុស្ស​ទាំងអស់​ដល់ព្រះ ជា​មនុស្ស​ពេញវ័យ​ក្នុង​ព្រះ​គ្រីស្ទ​។


ដើម្បីឲ្យ​ចិត្ត​របស់​អ្នកទាំងនោះ​បាន​ទទួល​ការ​កម្សាន្ត ទាំង​ភ្ជាប់គ្នា​ក្នុង​សេចក្ដីស្រឡាញ់ និង​ក្នុង​អស់ទាំង​ភាពបរិបូរ​នៃ​ការជឿអស់ពីចិត្ត​ដែលមកពី​ការយល់ដឹង រហូតដល់​ការយល់ដឹងត្រឹមត្រូវ​អំពី​អាថ៌កំបាំង​របស់​ព្រះ គឺ​ព្រះ​គ្រីស្ទ​។


នៅលើ​សេចក្ដី​ទាំងអស់​នេះ ចូរបន្ថែម​សេចក្ដីស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្ដីគ្រប់លក្ខណ៍​។


ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។


អ្វីដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ យើង​ក៏​ប្រកាស​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ការប្រកបគ្នា​ជាមួយ​យើង​ដែរ​; ជាការពិត ការប្រកបគ្នា​របស់យើង​ជា​ការប្រកបគ្នា​ជាមួយ​ព្រះ​បិតា និង​ជាមួយ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


មើល៍! ព្រះ​បិតា​បាន​ប្រទាន​សេចក្ដីស្រឡាញ់​យ៉ាងណា​ដល់​យើង ដែល​យើង​ត្រូវបាន​ហៅថា “កូន​របស់​ព្រះ” ហើយ​យើង​ពិតជា​កូន​របស់​ព្រះ​មែន‍។ នេះជាហេតុ​ដែល​ពិភពលោក​មិន​ស្គាល់​យើង គឺ​ពីព្រោះ​ពិភពលោក​មិន​ស្គាល់​ព្រះបិតា​។


យើង​ស្រឡាញ់ ពីព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​យើង​មុន។


មើល៍! យើង​នឹង​ធ្វើឲ្យ​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា ប៉ុន្តែ​តាមពិត​មិនមែនទេ គឺ​ភូតភរ​វិញ​——​មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់អ្នក ហើយ​ពួកគេ​នឹង​ដឹង​ថា​យើង​ស្រឡាញ់​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម