តើនរណាមានប្រាជ្ញា? ចូរឲ្យអ្នកនោះយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយយល់ច្បាស់នូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចុះ!៕
១ ធីម៉ូថេ 5:21 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមដាស់តឿនយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវ ព្រមទាំងបណ្ដាទូតសួគ៌ដែលត្រូវបានជ្រើសតាំងថា អ្នកត្រូវកាន់តាមសេចក្ដីទាំងនេះដោយគ្មានការរើសមុខ ទាំងមិនធ្វើអ្វីដោយភាពលំអៀងឡើយ។ Khmer Christian Bible នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកទេវតាដែលព្រះអង្គបានជ្រើសរើស ខ្ញុំសូមដាស់តឿនយ៉ាងម៉ឹងម៉ាត់ថា អ្នកត្រូវកាន់តាមសេចក្ដីទាំងនេះដោយមិនរើសមុខអ្នកណា ឬធ្វើអ្វីដោយលំអៀងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះ នៅចំពោះព្រះគ្រីស្ទយេស៊ូវ និងនៅចំពោះពួកទេវតារើសតាំងថា ត្រូវកាន់តាមសេចក្ដីទាំងនេះ ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំអង្វរអ្នកនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ត្រព្រះគ្រិស្តយេស៊ូ និងនៅចំពោះមុខទេវតា* ដែលព្រះអង្គបានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំផ្តាំនឹងអ្នកអស់ពីចិត្ត នៅចំពោះព្រះ នឹងព្រះគ្រីស្ទយេស៊ូវ ហើយពួកទេវតារើសតាំងផងថា ឲ្យអ្នកកាន់តាមសេចក្ដីទាំងនេះ ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ អាល់គីតាប ខ្ញុំសុំអង្វរអ្នក នៅចំពោះអុលឡោះ នៅចំពោះអាល់ម៉ាហ្សៀសអ៊ីសា និងនៅចំពោះមុខម៉ាឡាអ៊ីកាត់ ដែលទ្រង់បានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។ |
តើនរណាមានប្រាជ្ញា? ចូរឲ្យអ្នកនោះយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយយល់ច្បាស់នូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចុះ!៕
សូមឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ ហើយកាន់តាមអស់ពីចិត្ត។
ដោយហេតុនេះ យើងបានធ្វើឲ្យអ្នករាល់គ្នាត្រូវគេមើលងាយ និងបានតូចទាបនៅចំពោះប្រជាជាតិទាំងអស់ ពីព្រោះអ្នករាល់គ្នាមិនរក្សាផ្លូវរបស់យើង គឺរើសមុខក្នុងសេចក្ដីបង្រៀនវិញ”។
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
បន្ទាប់មក ព្រះអង្គនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងឆ្វេងដែរថា: ‘ពួកអ្នកដែលត្រូវបណ្ដាសាអើយ! ចេញឲ្យឆ្ងាយពីយើង ហើយទៅក្នុងភ្លើងអស់កល្បជានិច្ច ដែលបានរៀបចំជាស្រេចសម្រាប់មារ និងពួកបរិវាររបស់វាទៅ!
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
អ្នកស៊ើបការណ៍ទាំងនោះក៏ទូលសួរព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកមានប្រសាសន៍ និងបង្រៀនយ៉ាងត្រឹមត្រូវ ហើយលោកមិនរើសមុខគេឡើយ ផ្ទុយទៅវិញលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត។
ដូច្នេះ អ្នកណាក៏ដោយដែលអៀនខ្មាសដោយព្រោះខ្ញុំ និងពាក្យរបស់ខ្ញុំ កូនមនុស្សក៏នឹងអៀនខ្មាសដោយព្រោះអ្នកនោះដែរ នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក សិរីរុងរឿងរបស់ព្រះបិតា និងសិរីរុងរឿងរបស់បណ្ដាទូតសួគ៌ដ៏វិសុទ្ធ។
ដូច្នេះ ចាប់ពីឥឡូវនេះទៅ យើងមិនរាប់អ្នកណាតាមរបៀបសាច់ឈាមឡើយ។ ទោះបីជាយើងធ្លាប់ស្គាល់ព្រះគ្រីស្ទតាមរបៀបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងលែងស្គាល់ព្រះអង្គតាមរបៀបនេះទៀតហើយ។
ខ្ញុំបញ្ជាអ្នករាល់គ្នាដោយនូវព្រះអម្ចាស់ថា ត្រូវអានសំបុត្រនេះឲ្យបងប្អូនទាំងអស់គ្នាស្ដាប់។
នៅចំពោះព្រះដែលប្រទានជីវិតដល់របស់សព្វសារពើ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវដែលធ្វើបន្ទាល់ជាពាក្យសារភាពដ៏ល្អនៅមុខប៉ុនទាសពីឡាត់ ខ្ញុំសូមបង្គាប់អ្នកថា
ចូររំលឹកគេអំពីសេចក្ដីទាំងនេះ ហើយដាស់តឿនយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ កុំឲ្យឈ្លោះប្រកែកអំពីពាក្យសម្ដី ពីព្រោះធ្វើដូច្នេះគ្មានប្រយោជន៍អ្វីឡើយ គឺបានតែបង្ខូចអ្នកស្ដាប់ប៉ុណ្ណោះ។
នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវដែលរៀបនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយអាងការលេចមករបស់ព្រះអង្គ និងអាណាចក្ររបស់ព្រះអង្គ ខ្ញុំសូមដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់អ្នកថា
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។
ជាការពិត ប្រសិនបើព្រះមិនបានត្រាប្រណីបណ្ដាទូតសួគ៌ដែលបានប្រព្រឹត្តបាប គឺបានប្រគល់ពួកគេទៅចំណងនៃសេចក្ដីងងឹត ទាំងទម្លាក់ពួកគេទៅក្នុងស្ថាននរក ដើម្បីទុកសម្រាប់ការជំនុំជម្រះ
ព្រមទាំងឃុំឃាំងបណ្ដាទូតសួគ៌ដែលមិនបានរក្សាឋានៈខ្លួន គឺបោះបង់លំនៅរបស់ខ្លួនចោលនោះ ឲ្យនៅក្នុងសេចក្ដីងងឹតដោយចំណងដ៏អស់កល្ប រហូតដល់ថ្ងៃនៃការជំនុំជម្រះដ៏ធំ។
អ្នកនោះនឹងផឹកស្រានៃសេចក្ដីក្រេវក្រោធរបស់ព្រះ ដែលត្រូវបានចាក់ដោយឥតលាយ ទៅក្នុងពែងនៃព្រះពិរោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងរងការឈឺចាប់ក្នុងភ្លើង និងស្ពាន់ធ័រ នៅមុខបណ្ដាទូតសួគ៌ដ៏វិសុទ្ធ និងនៅមុខកូនចៀម។