២ ធីម៉ូថេ 2:14 - ព្រះគម្ពីរខ្មែរសាកល14 ចូររំលឹកគេអំពីសេចក្ដីទាំងនេះ ហើយដាស់តឿនយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ កុំឲ្យឈ្លោះប្រកែកអំពីពាក្យសម្ដី ពីព្រោះធ្វើដូច្នេះគ្មានប្រយោជន៍អ្វីឡើយ គឺបានតែបង្ខូចអ្នកស្ដាប់ប៉ុណ្ណោះ។ សូមមើលជំពូកKhmer Christian Bible14 ចូររំលឹកពួកគេពីសេចក្ដីទាំងនេះ ហើយដាស់តឿនពួកគេយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះជាម្ចាស់កុំឲ្យឈ្លោះប្រកែកគ្នាអំពីពាក្យ ដ្បិតគ្មានប្រយោជន៍ឡើយ មានតែធ្វើឲ្យពួកអ្នកស្តាប់អន្តរាយប៉ុណ្ណោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ចូររំឭកគេពីសេចក្ដីទាំងនេះ ហើយហាមគេយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ កុំឲ្យឈ្លោះប្រកែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ឡើយ គឺមានតែនាំឲ្យពួកអ្នកស្តាប់អន្តរាយប៉ុណ្ណោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 អ្នកត្រូវរំឭកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ឲ្យគេចៀសវាងឈ្លោះប្រកែកគ្នាអំពីពាក្យពេចន៍ ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្តរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ចូររំឭកគេពីសេចក្ដីទាំងនេះ ហើយហាមប្រាមគេដោយដាច់ខាត នៅចំពោះព្រះអម្ចាស់ថា កុំឲ្យជជែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ ហើយក៏នាំពួកអ្នកដែលស្តាប់ ឲ្យវង្វេងផងនោះឡើយ សូមមើលជំពូកអាល់គីតាប14 អ្នកត្រូវរំលឹកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះអុលឡោះឲ្យគេចៀសវាងឈ្លោះប្រកែកគ្នា អំពីពាក្យពេចន៍ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្ដរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។ សូមមើលជំពូក |
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងជំរុញទឹកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា ដូចដែលអ្នករាល់គ្នាបានរៀនពីយើងនូវរបៀបដែលអ្នករាល់គ្នាគួរតែដើរ និងបំពេញព្រះហឫទ័យព្រះយ៉ាងណា——គឺដូចដែលអ្នករាល់គ្នាកំពុងដើរមែន——នោះចូរអ្នករាល់គ្នាធ្វើយ៉ាងនោះឲ្យកាន់តែប្រសើរឡើងថែមទៀត