Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 2:4 - ព្រះគម្ពីរខ្មែរសាកល

4 ជាការពិត ប្រសិនបើ​ព្រះ​មិន​បាន​ត្រាប្រណី​បណ្ដា​ទូតសួគ៌​ដែល​បាន​ប្រព្រឹត្តបាប គឺ​បាន​ប្រគល់​ពួកគេ​ទៅ​ចំណង​នៃ​សេចក្ដីងងឹត ទាំង​ទម្លាក់​ពួកគេ​ទៅក្នុងស្ថាននរក ដើម្បី​ទុក​សម្រាប់​ការជំនុំជម្រះ

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ដ្បិត​បើ​ព្រះជាម្ចាស់​មិន​បាន​អត់​ឱន​ឲ្យ​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប​ទេ​ ប៉ុន្ដែ​បាន​ទម្លាក់​ពួកគេ​ទៅ​ក្នុង​ស្ថាននរក​ ហើយ​បាន​ប្រគល់​ឲ្យ​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត​ ដើម្បី​ជំនុំជម្រះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​បើ​ព្រះ​មិន​បាន​ប្រណី​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប គឺ​ទម្លាក់​ទៅ​ក្នុង​នរក ហើយ​ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្ដី​ងងឹត​ដ៏​ជ្រៅ ដើម្បី​ឃុំ​ទុក​រហូត​ដល់​គ្រា​ជំនុំ‌ជម្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​យោគ‌យល់​ដល់​ពួក​ទេវតា*​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ព្រះអង្គ​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរក​អវិចី​ដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ រង់‌ចាំ​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​បើ​សិន​ជា​ព្រះ​មិន​បាន​ប្រណី ដល់​ពួក​ទេវតា ដែល​បាន​ធ្វើ​អំពើ​បាប គឺ​ទ្រង់​បោះ​ទំលាក់​ទៅ​ក្នុង​ជង្ហុក​ជ្រៅ​បំផុត ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្ដី​ងងឹត ទាំង​ឃុំ​ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដ្បិត​អុលឡោះ​ពុំ​បាន​យោគ​យល់​ដល់​ពួក​ម៉ាឡា‌អ៊ីកាត់​ដែល​ប្រព្រឹត្ដ​អំពើ​បាប​ទេ ទ្រង់​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរ៉កា​អវិចី ដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ​រង់‌ចាំ​ពេល​ទ្រង់​វិនិច្ឆ័យ​ទោស។

សូមមើលជំពូក ចម្លង




២ ពេត្រុស 2:4
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ផ្លូវ​រាបស្មើ​សម្រាប់​ព្រះពិរោធ​របស់ព្រះអង្គ ក៏មិន​បាន​សំចៃទុក​ព្រលឹង​របស់ពួកគេ​ពី​សេចក្ដីស្លាប់​ឡើយ គឺ​ព្រះអង្គ​បាន​ប្រគល់​ជីវិត​របស់ពួកគេ​ទៅ​ជំងឺរាតត្បាត​វិញ​។


ផ្កាយព្រឹក ជា​កូន​នៃ​អរុណ​អើយ អ្នក​បាន​ធ្លាក់​ពី​លើមេឃ​យ៉ាងណាហ្ន៎​! អ្នកដែល​បង្ក្រាប​ប្រជាជាតិ​នានា​អើយ អ្នក​ត្រូវបាន​កាប់រំលំ​ដល់​ដី​យ៉ាងណាហ្ន៎​!


បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!


ពេលនោះ មើល៍! ពួកគេ​ស្រែកឡើង​ថា៖ “​ព្រះបុត្រារបស់ព្រះ​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​យើងខ្ញុំ​? តើ​ព្រះអង្គ​យាង​មក​ទីនេះ​ដើម្បី​ធ្វើទុក្ខ​យើងខ្ញុំ​មុន​ពេលកំណត់​ឬ?”។


ទាំង​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ​ដ៏ខ្ពស់បំផុត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​ទូលបង្គំ​? ទូលបង្គំ​ទូល​អង្វរ​ព្រះអង្គ​ដោយអាង​ព្រះ សូម​កុំ​ធ្វើទុក្ខ​ទូលបង្គំ​ឡើយ​!”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ខ្ញុំ​បាន​ឃើញ​សាតាំង​ធ្លាក់​ពី​លើមេឃ​ដូច​ផ្លេកបន្ទោរ​។


អារក្សទាំងនោះ​ទូល​អង្វរ​ព្រះយេស៊ូវ កុំឲ្យ​ព្រះអង្គ​បញ្ជា​ពួកវា​ឲ្យ​ទៅ​ក្នុង​រណ្ដៅគ្មានបាត​ឡើយ​។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


ដ្បិត​ប្រសិនបើ​ព្រះ​មិន​បាន​សំចៃទុក​មែក​ពីកំណើត​ទៅហើយ នោះ​ក្រែងលោ​ព្រះអង្គ​មិន​សំចៃទុក​អ្នក​ដែរ​។


ព្រះអង្គ​ដែល​មិន​បាន​សំចៃទុក​សូម្បីតែ​ព្រះបុត្រា​របស់អង្គទ្រង់ គឺ​ប្រគល់​ព្រះបុត្រា​សម្រាប់​យើង​ទាំងអស់គ្នា​វិញ តើ​ព្រះអង្គ​នឹង​មិន​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង ជាមួយ​ព្រះបុត្រា​ទេ​ឬ​?


ទោះបីជា​បណ្ដា​ទូតសួគ៌​មាន​កម្លាំង និង​អំណាច​ធំជាង​ក៏ដោយ ក៏​មិន​ចោទប្រកាន់​ពួកគេ​នៅចំពោះ​ព្រះអម្ចាស់​ដោយមួលបង្កាច់​ឡើយ។


ហើយ​ប្រសិនបើ​ព្រះអង្គ​មិន​បាន​ត្រាប្រណី​ពិភពលោក​នា​សម័យ​បុរាណ គឺ​បាន​នាំ​ទឹកជំនន់​មក​លើ​ពិភពលោក​ដែលមិនគោរពព្រះ ហើយ​រក្សា​ប្រាំបី​នាក់​ពីគ្រួសាររបស់​ណូអេ​អ្នកប្រកាស​សេចក្ដីសុចរិត


នោះ​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា ត្រូវ​ស្រោចស្រង់​មនុស្ស​មានជំនឿស៊ប់​ចេញពី​ការល្បួង​យ៉ាងដូចម្ដេច និង​ត្រូវ​ឃុំឃាំង​មនុស្ស​ទុច្ចរិត​ក្នុង​ទណ្ឌកម្ម រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ​យ៉ាងដូចម្ដេច


អ្នក​ដែល​បន្ត​ប្រព្រឹត្តបាប ជារបស់​មារ ពីព្រោះ​មារ​បាន​ប្រព្រឹត្តបាប​តាំងពី​ដើមដំបូង​មក​។ ហេតុនេះហើយបានជា​ព្រះបុត្រារបស់ព្រះ​លេចមក ដើម្បី​បំផ្លាញ​កិច្ចការ​របស់​មារ​។


ជា​រលក​កំណាច​របស់​សមុទ្រ​ដែល​បែកពពុះ​នៃ​សេចក្ដីគួរខ្មាស​របស់​ខ្លួន ជា​ផ្កាយ​វង្វេងទិស ដែល​មាន​សេចក្ដីងងឹត​សូន្យឈឹង​អស់កល្បជានិច្ច​បម្រុងទុក​សម្រាប់ពួកគេ​។


ព្រមទាំង​ឃុំឃាំង​បណ្ដា​ទូតសួគ៌​ដែល​មិន​បាន​រក្សា​ឋានៈ​ខ្លួន គឺ​បោះបង់​លំនៅ​របស់ខ្លួន​ចោល​នោះ ឲ្យ​នៅក្នុង​សេចក្ដីងងឹត​ដោយ​ចំណង​ដ៏អស់កល្ប រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ​ដ៏ធំ​។


រីឯ​មារ​ដែល​បោកបញ្ឆោត​ពួកគេ ក៏​ត្រូវបាន​ទម្លាក់​ទៅក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ ជា​កន្លែងដែល​សត្វតិរច្ឆាន និង​ព្យាការីក្លែងក្លាយ​នៅ​។ ពួកវា​នឹង​រងការឈឺចាប់​ទាំងយប់ទាំងថ្ងៃ រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម