Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 18:5 - ព្រះគម្ពីរខ្មែរសាកល

5 ការដែល​យល់មុខ​មនុស្ស​អាក្រក់ ឬ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត មិន​ល្អ​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់ ហើយ​ការ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អត់‌ឱន​ឲ្យ​មនុស្ស​ពាល ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​មនុស្ស​សុចរិត ជា​ការ​មិន​ល្អ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់ ហើយ​ការ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អត់‌អោន​ឲ្យ​មនុស្ស​ពាល ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​មនុស្ស​សុចរិត ជា​ការ​មិន​ល្អ​ទេ។

សូមមើលជំពូក ចម្លង




សុភា‌សិត 18:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

“តើ​អ្នករាល់គ្នា​កាត់ក្ដី​ដោយ​សេចក្ដីទុច្ចរិត ហើយ​យល់មុខ​មនុស្ស​អាក្រក់​ដល់ពេលណា​ទៀត​? សេឡា


អ្នកដែល​រាប់​មនុស្ស​អាក្រក់​ថាឥតទោស និង​អ្នកដែល​រាប់​មនុស្ស​សុចរិត​ថាមានទោស ពួកគេ​ទាំង​ពីរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា​។


ការដែល​ដាក់ទោស​មនុស្ស​សុចរិត ឬ​វាយ​អភិជន​ដោយសារតែ​សេចក្ដីទៀងត្រង់​របស់គាត់ ពិតជា​មិន​ល្អ​ទេ​។


សេចក្ដីទាំងនេះ​ក៏​ជាពាក្យ​របស់​មនុស្ស​មានប្រាជ្ញា​ដែរ​: មានការរើសមុខ​ក្នុង​ការកាត់ក្ដី នោះ​មិន​ល្អ​ទេ​។


មានការរើសមុខ នោះ​មិន​ល្អ​ទេ ប៉ុន្តែ​មនុស្ស​នៅតែ​ប្រព្រឹត្តការល្មើស​ដោយសារតែ​នំប៉័ង​មួយ​ដុំ​ដែរ​។


ក្រែងលោ​គេ​បាន​ផឹក រួច​ភ្លេច​សេចក្ដី​ដែល​ត្រូវបាន​បញ្ញត្តឡើង ហើយ​បង្ខូច​រឿងក្ដី​របស់​អស់ទាំង​ប្រជារាស្ត្រ​ដែល​រងទុក្ខវេទនា​។


ពួកគេ​រាប់​មនុស្ស​អាក្រក់​ថាឥតទោស​ដើម្បី​បាន​សំណូក ហើយ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត​។


ដូច្នេះ សេចក្ដីយុត្តិធម៌​បាន​ថយទៅវិញ ហើយ​សេចក្ដីសុចរិត​ក៏​ឈរ​នៅ​ឆ្ងាយ ដ្បិត​សេចក្ដីពិត​បាន​ជំពប់​នៅ​កន្លែងសាធារណៈ ហើយ​សេចក្ដី​ទៀងត្រង់​ក៏​មិនអាច​ចូលមក​បាន​ដែរ​;


ពួក​គេ​ជាមួយ​ពួកគណៈហេរ៉ូឌ បាន​ចាត់​សិស្ស​របស់​ពួកគេ​ឲ្យទៅ​រក​ព្រះអង្គ ទូលថា​៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត គឺ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម