Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 5:22 - ព្រះគម្ពីរខ្មែរសាកល

22 កុំ​ដាក់​ដៃ​លើ​អ្នកណា​ជាប្រញាប់​ឡើយ ហើយក៏កុំឲ្យ​មានចំណែក​ក្នុង​បាប​របស់​អ្នកដទៃ​ដែរ​។ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 កុំ​ប្រញាប់​ដាក់​ដៃ​លើ​អ្នកណា​ម្នាក់​ ហើយ​មិន​ត្រូវ​រួម​ចំណែក​ក្នុង​បាប​របស់​អ្នក​ដទៃ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 កុំ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ហើយ​កុំ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​ដទៃ​ឡើយ ចូរ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 កុំ​ប្រញាប់​ដាក់​ដៃ​តែង‌តាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​ឲ្យ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 កុំ​ឲ្យ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ក៏​កុំ​ឲ្យ​មាន​សេចក្ដី​ប្រកប​ក្នុង​បាប​របស់​មនុស្ស​ឯ​ទៀត​ឲ្យ​សោះ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 កុំ​ប្រញាប់​ដាក់​ដៃ​តែង‌តាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​ឲ្យ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 5:22
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​ឃើញ​ចោរ អ្នក​ក៏​ពេញចិត្ត​នឹង​គេ ហើយ​ចំណែក​របស់អ្នក​ក៏​នៅជាមួយ​មនុស្ស​ផិតក្បត់​ដែរ​។


ដូច្នេះ ក្រោយពី​តមអាហារ អធិស្ឋាន និង​ដាក់​ដៃ​លើ​បារណាបាសនិងសូល ពួកគេ​ក៏​ចាត់​អ្នកទាំងពីរ​ឲ្យទៅ។


ប៉ុន្តែ​នៅពេល​ពួកគេ​ប្រឆាំង និង​ជេរប្រមាថ ប៉ូល​ក៏​រលាស់​សម្លៀកបំពាក់ ទាំង​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរឲ្យ​ឈាម​របស់អ្នករាល់គ្នា​ធ្លាក់លើ​ក្បាល​របស់អ្នករាល់គ្នា​ចុះ! ខ្ញុំ​គ្មានទោសទេ​។ ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍ដទៃ​វិញ”។


ដូច្នេះ ខ្ញុំ​សូម​ធ្វើបន្ទាល់​ដល់​អ្នករាល់គ្នា​នៅ​ថ្ងៃនេះ​ថា ខ្ញុំ​គ្មានទោស​ចំពោះ​ឈាម​របស់​អ្នក​ទាំងអស់គ្នា​ទេ


ពួកគេ​ឲ្យ​អ្នកទាំងនោះ​ឈរ​នៅមុខ​ពួក​សាវ័ក ហើយ​ពួកសាវ័ក​ក៏​អធិស្ឋាន ទាំង​ដាក់​ដៃ​លើ​ពួកគេ​។


កុំ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដីងងឹត​ដែល​មិនបង្កើតផល​ឡើយ ផ្ទុយទៅវិញ ចូរ​លាតត្រដាង​ការទាំងនោះ​ចុះ


ត្រូវ​ពិសោធ​អ្នកទាំងនោះ​ជាមុនសិន ថា​ជា​មនុស្ស​ឥតមានកន្លែងបន្ទោសបាន​ឬយ៉ាងណា រួចសឹម​ឲ្យ​ពួកគេ​ធ្វើជាអ្នកជំនួយ​។


ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែ​ជា​មនុស្ស​ឥតកន្លែងបន្ទោសបាន ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ ជា​មនុស្ស​មានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន


មិន​ត្រូវ​ឲ្យ​អ្នកជឿថ្មី​ធ្វើជាអ្នកមើលខុសត្រូវ​ឡើយ ក្រែងលោ​គាត់​កើតមានចិត្តធំ ហើយ​ធ្លាក់​ទៅក្នុង​ទោស​របស់​មារ​វិញ​។


កុំឲ្យអ្នកណា​មើលងាយ​អ្នក​ដោយព្រោះ​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​អ្នកជឿ​ក្នុង​ពាក្យសម្ដី ក្នុង​កិរិយា ក្នុង​សេចក្ដីស្រឡាញ់ ក្នុង​ជំនឿ និង​ក្នុង​សេចក្ដីបរិសុទ្ធ​។


កុំ​ធ្វើព្រងើយ​នឹង​អំណោយទាន​ដែល​ស្ថិត​នៅក្នុង​អ្នក​ឡើយ ជា​អំណោយទាន​ដែល​ប្រទាន​មក​អ្នក តាមរយៈ​ពាក្យព្យាករ ជាមួយនឹង​ការដាក់​ដៃ​របស់​ពួក​ចាស់ទុំ​។


ហេតុនេះហើយបានជា​ខ្ញុំ​សូម​រំលឹក​អ្នក​ឲ្យ​អុជ​ភ្លើង​នៃ​អំណោយទាន​របស់​ព្រះ​ឲ្យឆេះឡើងវិញ​។ អំណោយទាននេះ​មាន​នៅក្នុង​អ្នក​តាមរយៈ​ការដាក់​ដៃ​របស់ខ្ញុំ​។


ហើយ​អ្វីដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅមុខ​សាក្សី​ជាច្រើន​នោះ ចូរ​ផ្ទុកផ្ដាក់​នឹង​មនុស្ស​ស្មោះត្រង់​ដែល​មានសមត្ថភាព​បង្រៀន​អ្នក​ផ្សេងទៀត​ដែរ​។


សេចក្ដីបង្រៀន​អំពី​ពិធីលាងសម្អាត ការដាក់​ដៃ ការរស់ឡើងវិញ​របស់​មនុស្សស្លាប់ និង​ការជំនុំជម្រះ​ដ៏អស់កល្បជានិច្ច​នោះឡើយ​។


ដ្បិត​អ្នក​ដែល​ជម្រាបសួរ​អ្នកនោះ ក៏​មានចំណែក​ក្នុង​កិច្ចការ​អាក្រក់​របស់​អ្នកនោះ​ដែរ។


បន្ទាប់មក ខ្ញុំ​ឮ​សំឡេង​មួយទៀត​ពី​លើមេឃ ពោលថា​៖ “ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ចេញ​ពី​នាង​មក ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាន​ចូលរួម​ក្នុង​បាប​ទាំងឡាយ​របស់​នាង ហើយ​កុំឲ្យ​អ្នករាល់គ្នា​បាន​ជួប​គ្រោះកាច​របស់​នាង​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម