Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 5:27 - ព្រះគម្ពីរខ្មែរសាកល

27 ខ្ញុំ​បញ្ជា​អ្នករាល់គ្នា​ដោយនូវ​ព្រះអម្ចាស់​ថា ត្រូវ​អាន​សំបុត្រ​នេះ​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ស្ដាប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ថា​ សូម​អាន​សំបុត្រ​នេះ​ឲ្យ​ពួក​បងប្អូន​ទាំង​អស់​ស្ដាប់​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ខ្ញុំ​សូម​បង្គាប់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់​ថា សូមអាន​សំបុត្រ​នេះ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​ស្តាប់​កុំ​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ខ្ញុំ​សូម​អង្វរ​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ខ្ញុំ​ផ្តាំ​មក​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌អម្ចាស់​ថា សូម​អាន​មើល​សំបុត្រ​នេះ ឲ្យ​ពួក​បង​ប្អូន​បរិសុទ្ធ​គ្រប់​គ្នា​ស្តាប់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ខ្ញុំ​សូម​អង្វរ​បង​ប្អូន ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 5:27
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​នៅស្ងៀម​។ មហាបូជាចារ្យ​ក៏​មានប្រសាសន៍​នឹង​ព្រះអង្គ​ទៀត​ថា​៖ “យើង​បញ្ជាឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះ​ដ៏​មានព្រះជន្មរស់​ថា អ្នក​នឹង​ប្រាប់​យើង ប្រសិនបើ​អ្នក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​!”។


ទាំង​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ​ដ៏ខ្ពស់បំផុត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​ទូលបង្គំ​? ទូលបង្គំ​ទូល​អង្វរ​ព្រះអង្គ​ដោយអាង​ព្រះ សូម​កុំ​ធ្វើទុក្ខ​ទូលបង្គំ​ឡើយ​!”។


នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖


មាន​គ្រូដេញអារក្ស​ជនជាតិយូដា​ខ្លះ​ដែល​ដើរចុះឡើង បាន​សាកល្បង​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ទៅលើ​អ្នក​ដែល​មាន​វិញ្ញាណអាក្រក់​ចូល ដោយ​និយាយថា​៖ “ខ្ញុំ​បញ្ជា​ពួកឯង​ដោយនូវ​ព្រះយេស៊ូវ​ដែល​ប៉ូល​ប្រកាស”។


ក្រោយពី​អាន​សំបុត្រ​នេះ​ក្នុងចំណោម​អ្នករាល់គ្នា​រួចហើយ សូម​ឲ្យ​ក្រុមជំនុំ​នៅ​ឡៅឌីសេ​អាន​ផង ហើយ​សំបុត្រ​ដែល​មកពី​ឡៅឌីសេ ក៏​អ្នករាល់គ្នា​ត្រូវ​អាន​ដែរ​។


ដូចដែល​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើងបានប្រព្រឹត្ត​បែបនេះ​ចំពោះ​អ្នករាល់គ្នា​ម្នាក់ៗ ដូចជា​ឪពុក​ប្រព្រឹត្តចំពោះ​កូន​របស់​ខ្លួន​ដែរ​។


ប្រសិនបើ​មាន​អ្នកណា​មិន​ស្ដាប់បង្គាប់​ពាក្យ​របស់យើង​ក្នុង​សំបុត្រ​នេះ ចូរ​ចំណាំ​អ្នកនោះ ហើយ​កុំឲ្យ​សេពគប់ជាមួយ​អ្នកនោះ​ឡើយ ដើម្បីឲ្យ​អ្នកនោះ​អៀនខ្មាស​។


ធីម៉ូថេ កូន​ខ្ញុំ​អើយ ខ្ញុំ​សូម​ផ្ទុកផ្ដាក់​សេចក្ដីបង្គាប់​នេះ​នឹង​អ្នក ស្របតាម​ពាក្យព្យាករ​ដែល​ត្រូវបាន​ថ្លែងទុក​អំពី​អ្នក ដើម្បីឲ្យ​អ្នក​បាន​តយុទ្ធ​ដោយ​សេចក្ដីទាំងនោះ ក្នុង​ចម្បាំង​ដ៏ល្អ


ដូចដែល​ខ្ញុំ​បាន​ជំរុញ​អ្នក កាល​ខ្ញុំ​ចេញដំណើរ​ទៅ​ម៉ាសេដូន សូមអ្នក​ស្នាក់​នៅ​អេភេសូរ ដើម្បី​បាន​បង្គាប់​អ្នកខ្លះ កុំឲ្យ​បង្រៀនគោលលទ្ធិផ្សេង


ខ្ញុំ​សូម​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​នៅចំពោះ​ព្រះ និង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​បណ្ដា​ទូតសួគ៌​ដែល​ត្រូវបានជ្រើសតាំង​ថា អ្នក​ត្រូវ​កាន់តាម​សេចក្ដីទាំងនេះ​ដោយគ្មាន​ការរើសមុខ ទាំង​មិន​ធ្វើ​អ្វី​ដោយ​ភាពលំអៀង​ឡើយ​។


ចូរ​បង្គាប់​សេចក្ដីទាំងនេះ​ដែរ ដើម្បីឲ្យ​ពួកគេ​ទៅជា​ឥតកន្លែងបន្ទោសបាន​។


នៅចំពោះ​ព្រះ​ដែល​ប្រទានជីវិត​ដល់​របស់​សព្វសារពើ និង​នៅចំពោះ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​ធ្វើបន្ទាល់​ជា​ពាក្យសារភាព​ដ៏ល្អ​នៅមុខ​ប៉ុនទាស​ពីឡាត់ ខ្ញុំ​សូម​បង្គាប់​អ្នក​ថា


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។


នៅចំពោះ​ព្រះ និង​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​រៀបនឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្សស្លាប់ ហើយ​ដោយអាង​ការលេចមក​របស់​ព្រះអង្គ និង​អាណាចក្រ​របស់​ព្រះអង្គ ខ្ញុំ​សូម​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់អ្នកថា


ដូច្នេះ បងប្អូន​ដ៏វិសុទ្ធ​ដែលជា​គូកន​ក្នុង​ការត្រាស់ហៅ​នៃស្ថានសួគ៌​អើយ​! ចូរ​ពិចារណា​អំពី​ទូត និង​មហាបូជាចារ្យ​នៃ​ពាក្យសារភាពជំនឿ​របស់យើង គឺ​ព្រះយេស៊ូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម