Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 107:43 - ព្រះគម្ពីរខ្មែរសាកល

43 តើ​នរណា​មានប្រាជ្ញា​? ចូរឲ្យ​អ្នកនោះ​យកចិត្តទុកដាក់​នឹង​សេចក្ដីទាំងនេះ ហើយ​យល់ច្បាស់​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ចុះ​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 អ្នក​ណា​ដែល​មាន​ប្រាជ្ញា ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ សេចក្ដី​ទាំង​នេះ ត្រូវ​ឲ្យ​គេ​ពិចារណា​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់ ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក ហើយ​ស្វែង​យល់​ពី​ស្នា​ព្រះ‌ហស្ដ​ប្រកប​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 បើ​អ្នក​ណា​មាន​ប្រាជ្ញា នោះ​នឹង​រក្សា​ទុក​នូវ សេចក្ដី​ទាំង​នេះ ហើយ​នឹង​ពិចារណា​ពី​សេចក្ដី​សប្បុរស​របស់ ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

43 អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក ហើយ​ស្វែង​យល់​ពី​ស្នា‌ដៃ​ប្រកប​ដោយ ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 107:43
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយព្រោះ​ពួកគេ​មិនអើពើ​នឹង​កិច្ចការ​របស់​ព្រះយេហូវ៉ា ឬ​ស្នាព្រះហស្ត​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​នឹង​រំលំ​ពួកគេ ហើយ​មិន​សង់​ពួកគេ​ឡើងវិញ​ឡើយ​!


អ្នកដែល​ថ្វាយ​តង្វាយអរព្រះគុណ គឺ​លើកតម្កើងសិរីរុងរឿង​ដល់​យើង ហើយ​តម្រង់​ផ្លូវ​របស់ខ្លួន​; យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ”៕


ដោយហេតុនេះ មនុស្ស​ទាំងអស់​នឹង​កោតខ្លាច ហើយ​ប្រកាស​អំពី​កិច្ចការ​របស់​ព្រះ ព្រមទាំង​ពិចារណា​អំពី​អ្វីដែល​ព្រះអង្គ​បានធ្វើ​។


អ្នក​បាន​ឃើញ​ការ​ជាច្រើន ប៉ុន្តែ​មិន​យកចិត្តទុកដាក់​ទេ ត្រចៀក​នៅចំហ ប៉ុន្តែ​ស្ដាប់មិនឮសោះ”។


ពួកគេ​មាន​ពិណហាប និង​ពិណបុរាណ ក្រាប់ និង​ខ្លុយ ព្រមទាំង​ស្រាទំពាំងបាយជូរ​ក្នុង​ពិធីជប់លៀង​របស់ពួកគេ ប៉ុន្តែ​ពួកគេ​មិន​យកចិត្តទុកដាក់​ចំពោះ​កិច្ចការ​របស់​ព្រះយេហូវ៉ា​ឡើយ ក៏​មិន​ពិចារណា​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​ដែរ​។


រួច​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “ដានីយ៉ែល​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​តាំងពី​ថ្ងៃ​ដំបូង​ដែល​អ្នក​បាន​ដាក់ចិត្ត​របស់អ្នក​ដើម្បី​យល់ច្បាស់ ហើយ​បាន​បន្ទាបខ្លួន​នៅចំពោះ​ព្រះ​របស់អ្នក ពាក្យ​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ដោយព្រោះ​ពាក្យ​របស់អ្នក​។


មនុស្ស​ជាច្រើន​នឹង​ជម្រះ​ខ្លួន ហើយ​ធ្វើឲ្យ​ខ្លួន​ស ព្រមទាំង​បន្សុទ្ធ​ខ្លួន​ផង រីឯ​ពួកមនុស្ស​អាក្រក់​នឹង​ប្រព្រឹត្តអាក្រក់​។ អស់ទាំង​មនុស្ស​អាក្រក់​នឹង​មិន​យល់ច្បាស់​ឡើយ ចំណែកឯ​មនុស្ស​មានប្រាជ្ញា​នឹង​យល់ច្បាស់​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម