រួចគាត់ជូនដំណើរបងប្អូនរបស់គាត់។ នៅពេលពួកគេចេញដំណើរទៅ គាត់ប្រាប់ពួកគេថា៖ “កុំឈ្លោះប្រកែកគ្នាតាមផ្លូវឡើយ”។
១ ថែស្សាឡូនីច 5:15 - ព្រះគម្ពីរខ្មែរសាកល ត្រូវប្រាកដថា កុំឲ្យអ្នកណាតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរស្វែងរកការល្អជានិច្ច ទាំងសម្រាប់គ្នាទៅវិញទៅមក ទាំងសម្រាប់មនុស្សទាំងអស់។ Khmer Christian Bible ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបស្នងអំពើអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរខំធ្វើអំពើល្អដល់គ្នាជានិច្ច និងដល់មនុស្សទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរសង្វាតធ្វើអំពើល្អជានិច្ច ដល់គ្នាទៅវិញទៅមក និងដល់មនុស្សគ្រប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រយ័ត កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ អាល់គីតាប ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។ |
រួចគាត់ជូនដំណើរបងប្អូនរបស់គាត់។ នៅពេលពួកគេចេញដំណើរទៅ គាត់ប្រាប់ពួកគេថា៖ “កុំឈ្លោះប្រកែកគ្នាតាមផ្លូវឡើយ”។
គឺអ្នកដែលតបសងនឹងការល្អដោយការអាក្រក់ហើយ ដែលចោទប្រកាន់ទូលបង្គំ ដោយព្រោះទូលបង្គំដេញតាមការល្អ។
ប្រសិនបើទូលបង្គំបានតបសងការអាក្រក់ដល់អ្នកដែលនៅសុខសាន្តជាមួយទូលបង្គំ ឬប្លន់សត្រូវរបស់ទូលបង្គំដោយគ្មានហេតុផល
កុំនិយាយថា៖ “ខ្ញុំនឹងតបសងដោយការអាក្រក់” ឡើយ។ ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា នោះព្រះអង្គនឹងសង្គ្រោះអ្នក។
នៅពេលសត្រូវរបស់អ្នកដួល កុំអរសប្បាយឡើយ នៅពេលគេជំពប់ ក៏កុំឲ្យចិត្តអ្នកត្រេកអរដែរ
កុំពោលថា៖ “ដូចដែលគេបានធ្វើដល់ខ្ញុំយ៉ាងណា ខ្ញុំក៏នឹងធ្វើដល់គេយ៉ាងនោះដែរ។ ខ្ញុំនឹងតបសងដល់អ្នកនោះតាមការប្រព្រឹត្តរបស់គេ”។
ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេហូបអាហារ; ប្រសិនបើគេស្រេក ចូរឲ្យគេផឹកទឹកផង;
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតទល់នឹងមនុស្សអាក្រក់ឡើយ។ ផ្ទុយទៅវិញ បើមានអ្នកណាទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរម្ខាងទៀតឲ្យគេផង;
ប៉ុន្តែចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អដល់គេ ហើយចូរឲ្យគេខ្ចី ដោយមិនសង្ឃឹមថានឹងបានមកវិញឡើយ។ នោះរង្វាន់របស់អ្នករាល់គ្នានឹងបានជាធំ ហើយអ្នករាល់គ្នានឹងទៅជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។
ប៉ុន្តែប៉ូលស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “កុំអន្តរាយខ្លួនឡើយ ដ្បិតយើងទាំងអស់គ្នានៅទីនេះទេ!”។
សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។
ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។
ចូរស្វែងរកសេចក្ដីស្រឡាញ់ ហើយប្រាថ្នាចង់បានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសការថ្លែងព្រះបន្ទូល។
ប្រសិនបើធីម៉ូថេមកដល់ សូមយកចិត្តទុកដាក់ឲ្យគាត់បាននៅដោយឥតភ័យខ្លាចជាមួយអ្នករាល់គ្នា ដ្បិតគាត់ក៏ធ្វើការងាររបស់ព្រះអម្ចាស់ដូចខ្ញុំដែរ។
ដូច្នេះ ការដែលអ្នករាល់គ្នាប្ដឹងផ្ដល់គ្នានោះ ជាការបរាជ័យទាំងស្រុងសម្រាប់អ្នករាល់គ្នារួចទៅហើយ។ ម្ដេចក៏អ្នករាល់គ្នាមិនសុខចិត្តរងការអយុត្តិធម៌នោះវិញ? ម្ដេចក៏អ្នករាល់គ្នាមិនសុខចិត្តរងការកេងបន្លំវិញ?
ដោយហេតុនេះ នៅពេលមានឱកាស យើងត្រូវធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារនៃជំនឿ។
ដូច្នេះ ចូរប្រុងប្រយ័ត្នដោយយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នករាល់គ្នាដើរ កុំឲ្យដូចមនុស្សគ្មានប្រាជ្ញាឡើយ គឺឲ្យដូចមនុស្សមានប្រាជ្ញាវិញ
ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយចូរឲ្យប្រពន្ធកោតខ្លាចប្ដីរបស់ខ្លួនដែរ៕
យើងបានលើកទឹកចិត្ត កម្សាន្តចិត្ត ហើយដាស់តឿនអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាដើរតាមបែបសមគួរនឹងព្រះដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងអាណាចក្រ និងសិរីរុងរឿងរបស់អង្គទ្រង់។
រីឯអ្នកវិញ ឱ មនុស្សរបស់ព្រះអើយ! ចូរគេចឲ្យផុតពីសេចក្ដីទាំងនេះទៅ! ចូរស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ការគោរពព្រះ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីសុភាពរាបសា។
បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះគ្នាឡើយ ផ្ទុយទៅវិញ ត្រូវមានចិត្តល្អដល់មនុស្សទាំងអស់ ត្រូវចេះបង្រៀន ចេះអត់ធ្មត់ពេលរងការអាក្រក់
កុំឲ្យមួលបង្កាច់អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យមានចិត្តសប្បុរស ឲ្យសម្ដែងសេចក្ដីសុភាពរាបសាទាំងស្រុងដល់មនុស្សទាំងអស់។
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ ឬតបសងនឹងការត្មះតិះដៀលដោយការត្មះតិះដៀលឡើយ ផ្ទុយទៅវិញ ចូរឲ្យពរ ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមរតក។
អ្នកដ៏ជាទីស្រឡាញ់អើយ កុំត្រាប់តាមការអាក្រក់ឡើយ គឺចូរត្រាប់តាមការល្អវិញ។ អ្នកដែលធ្វើល្អ ជារបស់ព្រះ រីឯអ្នកដែលធ្វើអាក្រក់ មិនដែលឃើញព្រះឡើយ។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។
ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក ជាមួយបងប្អូនរបស់អ្នក ដែលជាព្យាការី និងជាមួយអ្នកដែលរក្សាព្រះបន្ទូលរបស់សៀវភៅនេះដែរ។ ចូរថ្វាយបង្គំព្រះចុះ!”។