Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:17 - ព្រះគម្ពីរខ្មែរសាកល

17 នៅពេល​សត្រូវ​របស់អ្នក​ដួល កុំ​អរសប្បាយ​ឡើយ នៅពេល​គេ​ជំពប់ ក៏​កុំឲ្យ​ចិត្ត​អ្នក​ត្រេកអរ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទម្លាក់​ទៅ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរា‌ជ័យ កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីក‌រាយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរា‌ជ័យ កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីក‌រាយ​ដែរ

សូមមើលជំពូក ចម្លង




សុភា‌សិត 24:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​កាល​ខ្ញុំ​ជំពប់ ពួកគេ​ក៏​ផ្ដុំគ្នា​អរសប្បាយ​; ពួកអ្នក​វាយប្រហារ​បាន​ផ្ដុំគ្នា​ទាស់នឹង​ខ្ញុំ ដោយ​ខ្ញុំ​មិន​បាន​ដឹងខ្លួន ហើយ​ហែក​ខ្ញុំ​ឥតឈប់ឈរ​;


កុំឲ្យ​ពួក​អ្នកដែលធ្វើជា​សត្រូវ​នឹង​ទូលបង្គំ​ដោយ​ឥតហេតុ បាន​អរសប្បាយ​លើ​ទូលបង្គំ កុំឲ្យ​ពួកអ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ បាន​មិច​ភ្នែក​ឡើយ​។


ពួក​សត្រូវ​របស់ខ្ញុំ​បាន​ត្មះតិះដៀល​ខ្ញុំ ដូចជា​ការបាក់បែក​នៅក្នុង​ឆ្អឹង​ខ្ញុំ​; វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


អ្នកដែល​សើចចំអក​ដាក់​អ្នកក្រីក្រ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន​; អ្នកដែល​អរសប្បាយ​នឹង​សេចក្ដីអន្តរាយ​របស់គេ នឹង​មិន​រួចទោស​ឡើយ​។


ក្រែងលោ​ព្រះយេហូវ៉ា​ទត​ឃើញ ហើយ​ការនោះ​ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ នោះ​ព្រះអង្គ​នឹង​បង្វែរ​ព្រះពិរោធ​របស់ព្រះអង្គ​ចេញពី​គេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម