Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 5:15 - ព្រះគម្ពីរខ្មែរសាកល

15 ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​ដោយយកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ដើរ កុំឲ្យ​ដូច​មនុស្ស​គ្មានប្រាជ្ញា​ឡើយ គឺ​ឲ្យ​ដូច​មនុស្ស​មានប្រាជ្ញា​វិញ

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ដូច្នេះ​ ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​អំពី​របៀប​ដែល​អ្នក​រាល់គ្នា​រស់នៅ​ មិន​មែន​ដូច​ជា​មនុស្ស​គ្មាន​ប្រាជ្ញា​ទេ​ ប៉ុន្ដែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ ចូរ​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​មែន​ទែន កុំ​ឲ្យ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ តែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​បងប្អូន​រស់​នៅ​ឲ្យ​មែន​ទែន មិន​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ គឺ​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​មាន​ប្រាជ្ញា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដូច្នេះ ត្រូវ​ប្រយ័ត​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​បង​ប្អូន​រស់​នៅ​ឲ្យ​មែន​ទែន មិន​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ គឺ​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​មាន​ប្រាជ្ញា​វិញ។

សូមមើលជំពូក ចម្លង




អេភេសូរ 5:15
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នកក្រៅ​ដោយ​ប្រាជ្ញា ទាំង​ឆក់​ឱកាស​ផង​។


ក្នុងចំណោម​អ្នករាល់គ្នា តើ​នរណា​មានប្រាជ្ញា និង​មានការយល់ដឹង​? ចូរឲ្យ​អ្នកនោះ​បង្ហាញ​ការប្រព្រឹត្ត​របស់​ខ្លួន តាមរយៈ​កិរិយា​ល្អ ដោយ​ភាពសុភាពរាបសា​នៃ​ប្រាជ្ញា​ចុះ​។


គ្រាន់តែថា ចូរ​រស់នៅ​តាមបែបសមគួរ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ នោះ​ទោះបីជា​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​មិននៅជាមួយ​ក៏ដោយ ក៏​ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរមាំ​ក្នុង​វិញ្ញាណ​តែមួយ ទាំង​រួមតស៊ូ​ដោយ​ចិត្តតែមួយ​ដើម្បី​ជំនឿ​នៃ​ដំណឹងល្អ


បងប្អូន​អើយ កុំ​ធ្វើជា​កូនក្មេង​ក្នុង​ការយល់ដឹង​ឡើយ គឺ​ក្នុង​ការអាក្រក់ ចូរ​ធ្វើជាកូនក្មេង ហើយ​ក្នុង​ការយល់ដឹង ចូរ​ធ្វើជា​មនុស្ស​ពេញវ័យ​ចុះ​។


ប្រាជ្ញា​របស់​មនុស្ស​ឆ្លាតវៃ យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន រីឯ​ភាពល្ងីល្ងើ​របស់​មនុស្សល្ងង់ គឺជា​សេចក្ដីបោកបញ្ឆោត​។


រីឯ​អ្នក​ដែល​ចង់​មានស្ដុកស្ដម្ភ តែងតែ​ធ្លាក់​ទៅក្នុង​ការល្បួង អន្ទាក់ និង​តណ្ហា​ជាច្រើន​ដ៏ល្ងង់ខ្លៅ​ដែលនាំឲ្យអន្តរាយ​។ តណ្ហាទាំងនេះ ពន្លិច​មនុស្ស​ទៅក្នុង​ការខូចខាត និង​សេចក្ដីវិនាស​។


ដោយ​អ្នករាល់គ្នា​បាន​ជម្រះ​ព្រលឹង​របស់អ្នករាល់គ្នា​ឲ្យបរិសុទ្ធ​ដោយ​ការស្ដាប់បង្គាប់​សេចក្ដីពិត ធ្វើឲ្យ​មាន​សេចក្ដីស្រឡាញ់ជាបងប្អូន​ដែល​ឥតពុតត្បុត ដូច្នេះ​ចូរ​ស្រឡាញ់​គ្នាទៅវិញទៅមក​យ៉ាងអស់ពីចិត្ត​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ​។


“មើល៍! ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ ដូចជា​ចៀម​ទៅក្នុង​កណ្ដាលចំណោម​ចចក ដូច្នេះ​ចូរ​ឈ្លាសវៃ​ដូច​ពស់ ហើយ​ស្លូតត្រង់​ដូច​ព្រាប​។


ត្រូវប្រាកដថា កុំឲ្យអ្នកណា​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ ផ្ទុយទៅវិញ ចូរ​ស្វែងរក​ការល្អ​ជានិច្ច ទាំង​សម្រាប់​គ្នាទៅវិញទៅមក ទាំង​សម្រាប់​មនុស្ស​ទាំងអស់​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“‍ឱ មនុស្ស​ល្ងង់ខ្លៅ និង​មាន​ចិត្ត​ក្រ​នឹង​ជឿទុកចិត្តលើ​អស់ទាំង​សេចក្ដី​ដែល​បណ្ដា​ព្យាការី​បាន​ថ្លែង​ទុក​អើយ!


ម្ដេចក៏​អ្នករាល់គ្នា​ល្ងង់ខ្លៅ​ម្ល៉េះ​? អ្នករាល់គ្នា​បាន​ចាប់ផ្ដើម​ដោយ​វិញ្ញាណ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​ចង់​បង្ហើយ​ដោយ​សាច់ឈាម​ឬ​?


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​អ្នករាល់គ្នា​បដិសេធ​ព្រះអង្គ​ដែល​មានបន្ទូល​ឡើយ ដ្បិត​ប្រសិនបើ​អ្នកទាំងនោះ​គេចផុត​មិនបាន កាល​ពួកគេ​បដិសេធ​អ្នក​ដែល​បាន​ដាស់តឿន​ពួកគេ​នៅលើ​ផែនដី​ទៅហើយ ចុះ​ព្រះអង្គ​ដែល​ដាស់តឿនយើង​ពី​ស្ថានសួគ៌​វិញ តើ​យើង​រឹតតែ​បែរចេញ​ពីព្រះអង្គមិនបាន​អម្បាលម៉ាន​ទៅទៀត​!


នៅពេល​ពីឡាត់​ឃើញ​ថា ធ្វើអ្វីក៏​ឥត​បាន​ការ ផ្ទុយទៅវិញ បែរជា​កើត​ចលាចល លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅមុខ​ហ្វូងមនុស្ស ទាំង​មានប្រសាសន៍ថា​៖ “ខ្ញុំ​គ្មានទោស​ចំពោះ​ឈាម​របស់​អ្នកនេះ​ទេ អ្នករាល់គ្នា​ទទួលខុសត្រូវ​ខ្លួនឯងទៅ!”។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ត្រូវប្រាកដថា កុំឲ្យ​ប្រាប់​អ្នកណាឡើយ ផ្ទុយទៅវិញ ចូរ​ទៅ​បង្ហាញ​ខ្លួនអ្នក​ដល់​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​តាម​ដែល​ម៉ូសេ​បាន​បង្គាប់​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​គេ”។


ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួនឯង ហើយ​ចូរឲ្យ​ប្រពន្ធ​កោតខ្លាច​ប្ដី​របស់ខ្លួន​ដែរ​៕


ដោយហេតុនេះ តាំងពី​ថ្ងៃ​ដែល​យើង​បាន​ឮ​អំពីការនេះ យើង​ក៏​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ឥតឈប់ឈរ ទាំង​ទូល​សុំ​ឲ្យ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ដោយ​ការយល់ដឹងត្រឹមត្រូវ​អំពី​បំណង​ព្រះហឫទ័យ​របស់​ព្រះ ក្នុង​គ្រប់ទាំង​ប្រាជ្ញា និង​ការយល់ដឹង​ខាងវិញ្ញាណ


ឱ អ្នកកាឡាទី​ដ៏ល្ងង់ខ្លៅ​អើយ! តើ​នរណា​បាន​ធ្វើអំពើ​ដាក់​អ្នករាល់គ្នា​? តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវគេ​ឆ្កាង មិន​ត្រូវបាន​ពណ៌នាយ៉ាងច្បាស់​នៅចំពោះ​ភ្នែក​អ្នករាល់គ្នា​ទេ​ឬ​?


ទាំង​និយាយថា​៖ “ខ្ញុំ​បាន​ប្រព្រឹត្តបាប ដោយ​ក្បត់​នឹង​ឈាម​ដែល​គ្មានទោស”។ ប៉ុន្តែ​ពួកគេ​តបថា​៖ “តើ​រឿងនេះជា​អ្វី​នឹង​យើង? អ្នក​ទទួលខុសត្រូវ​ខ្លួនឯងទៅ!”។


ក្នុង​ពួកនាង មាន​ប្រាំ​នាក់​ជា​អ្នក​ល្ងង់ ហើយ​ប្រាំ​នាក់​ទៀត​ជា​អ្នក​មានប្រាជ្ញា​។


នោះ​ទូលបង្គំ​ក៏​ល្ងង់ខ្លៅ ហើយ​គ្មានចំណេះដឹង​; ទូលបង្គំ​ជា​សត្វតិរច្ឆាន​នៅចំពោះ​ព្រះអង្គ​។


ភាពល្ងង់​ជា​អំណរ​ដល់​មនុស្ស​ខ្វះ​វិចារណញ្ញាណ ប៉ុន្តែ​មនុស្ស​មាន​ការយល់ដឹង​ដើរទៅត្រង់​។


ព្រមទាំង​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​ចុះ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ដែរ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​យើង​ទុកជា​តង្វាយ និង​យញ្ញបូជា ដើម្បី​ជា​ក្លិនក្រអូបពិដោរ​ដល់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម