ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោមប្រជាជាតិនានា ទាំងបំពេញទីនោះដោយសាកសព; ព្រះអង្គនឹងវាយកម្ទេចមេដឹកនាំលើផែនដីទាំងមូល។
អេសាយ 66:24 - ព្រះគម្ពីរខ្មែរសាកល “ពួកគេនឹងចេញទៅមើលសាកសពរបស់ពួកមនុស្សដែលបះបោរនឹងយើង។ ជាការពិត ដង្កូវរបស់សាកសពទាំងនោះមិនចេះងាប់ ហើយភ្លើងលើវាមិនចេះរលត់ គឺវានឹងក្លាយជាទីខ្ពើមរអើមដល់មនុស្សទាំងអស់”៕៚ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងចេញទៅមើលសាកសពរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងយើង ដ្បិតដង្កូវនៅលើសាកសពទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកសពទាំងនោះនឹងធ្វើឲ្យមនុស្សទាំងអស់ខ្ពើមឆ្អើម។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគេចេញពីព្រះវិហារ គេនឹងឃើញសាកសពរបស់មនុស្ស ដែលបានបះបោរប្រឆាំងនឹងយើង។ ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់ សាកសពទាំងនោះធ្វើឲ្យសត្វលោក ទាំងអស់ខ្ពើមរអើម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងចេញទៅមើលសាកខ្មោចរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងអញ ដ្បិតដង្កូវនៃខ្មោចទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកខ្មោចទាំងនោះនឹងបានជាទីខ្ពើមឆ្អើម ដល់អស់ទាំងមនុស្ស។:៚ អាល់គីតាប ពេលគេចេញពីម៉ាស្ជិទ គេនឹងឃើញសាកសពរបស់មនុស្ស ដែលបានបះបោរប្រឆាំងនឹងយើង។ ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់ សាកសពទាំងនោះធ្វើឲ្យសត្វលោក ទាំងអស់ខ្ពើមរអើម។ |
ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោមប្រជាជាតិនានា ទាំងបំពេញទីនោះដោយសាកសព; ព្រះអង្គនឹងវាយកម្ទេចមេដឹកនាំលើផែនដីទាំងមូល។
ប៉ុន្តែពួកមនុស្សបំពាន និងពួកមនុស្សបាបនឹងមានសេចក្ដីអន្តរាយជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ានឹងត្រូវបានបំផ្លាញ។
មនុស្សខ្លាំងពូកែនឹងក្លាយជាប្រឆេះ កិច្ចការរបស់គេនឹងក្លាយជាផ្កាភ្លើង ហើយទាំងពីរនោះនឹងឆេះជាមួយគ្នា គ្មានអ្នកណាពន្លត់ឡើយ៕
ភាពឧត្ដុង្គឧត្ដមរបស់អ្នក និងសំឡេងពិណរបស់អ្នក ត្រូវបាននាំចុះមកស្ថានមនុស្សស្លាប់ ដង្កូវគំរង់ត្រូវបានក្រាលនៅក្រោមអ្នក ដង្កូវស៊ីសាកសពគ្របដណ្ដប់អ្នក។
ផែនដីនឹងទ្រេតទ្រោតដូចមនុស្សស្រវឹង ហើយយីកយោកដូចខ្ទម។ ការបំពានរបស់វានឹងសង្កត់ធ្ងន់លើវា ដូច្នេះវានឹងដួលឥតក្រោកឡើងទៀតឡើយ។
ព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងហើយ ប៉ុន្តែពួកគេមិនឃើញឡើយ។ សូមឲ្យពួកគេឃើញចិត្តឆេះឆួលរបស់ព្រះអង្គចំពោះប្រជារាស្ត្រ ហើយអាម៉ាស់មុខ! សូមឲ្យភ្លើងសម្រាប់ពួកបច្ចាមិត្តរបស់ព្រះអង្គស៊ីបំផ្លាញពួកគេ!
ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ ផ្សែងរបស់វានឹងហុយឡើងជារៀងរហូត ស្រុកនោះនឹងនៅជាទីហិនហោចពីជំនាន់មួយទៅជំនាន់មួយ គ្មានអ្នកណាឆ្លងកាត់តាមនោះជារៀងរហូតតទៅ។
អ្នកដែលត្រូវគេសម្លាប់ក្នុងពួកគេ នឹងត្រូវបានបោះចោល; ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង ហើយភ្នំទាំងឡាយនឹងរលាយទៅដោយឈាមរបស់ពួកគេ។
ដោយហេតុនោះ ព្រះពិរោធរបស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ រួចព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទាស់នឹងពួកគេ ហើយវាយពួកគេ នោះភ្នំទាំងឡាយក៏រញ្ជួយ ហើយសាកសពរបស់ពួកគេបានត្រឡប់ដូចជាសំរាមនៅកណ្ដាលផ្លូវ។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គក៏នៅតែលាតចេញមកទៀត។
ដ្បិតសត្វល្អិតនឹងស៊ីគេដូចជាសម្លៀកបំពាក់ ហើយដង្កូវនឹងស៊ីគេដូចជារោមចៀម ប៉ុន្តែសេចក្ដីសុចរិតយុត្តិធម៌របស់យើងមាននៅជារៀងរហូត ហើយសេចក្ដីសង្គ្រោះរបស់យើងក៏មាននៅរហូតដល់គ្រប់ជំនាន់”។
អ្នករាល់គ្នានឹងទុកឈ្មោះរបស់ខ្លួនឲ្យពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើង សម្រាប់ជាបណ្ដាសា ហើយព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងសម្លាប់អ្នក ប៉ុន្តែព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀតឲ្យពួកបាវបម្រើរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ានឹងជំនុំជម្រះគ្រប់ទាំងសាច់ដោយភ្លើង និងដោយដាវរបស់ព្រះអង្គ នោះអ្នកដែលត្រូវព្រះយេហូវ៉ាសម្លាប់នឹងមានច្រើន។
មនុស្សជាច្រើនក្នុងចំណោមអ្នកដែលដេកលក់ក្នុងធូលីដីនឹងភ្ញាក់ឡើង ខ្លះនឹងទៅឯជីវិតអស់កល្បជានិច្ច ហើយខ្លះនឹងទៅឯសេចក្ដីអាម៉ាស់ និងសេចក្ដីខ្ពើមរអើមអស់កល្បជានិច្ច។
គ្រោះកាចដែលព្រះយេហូវ៉ានឹងវាយអស់ទាំងប្រជាជាតិដែលបានច្បាំងនឹងយេរូសាឡិម គឺដូចតទៅ: សាច់ពួកគេនឹងរលួយទៅ ខណៈដែលពួកគេនៅឈរដោយជើង ភ្នែកពួកគេនឹងរលួយក្នុងរន្ធភ្នែក ហើយអណ្ដាតពួកគេនឹងរលួយក្នុងមាត់។
លោកកាន់ចង្ហាយក្នុងដៃ ហើយលោកនឹងសម្អាតលានបោកស្រូវរបស់លោក រួចប្រមូលស្រូវរបស់លោកដាក់ក្នុងជង្រុក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។