Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 14:11 - ព្រះគម្ពីរខ្មែរសាកល

11 ភាពឧត្ដុង្គឧត្ដម​របស់អ្នក និង​សំឡេង​ពិណ​របស់អ្នក ត្រូវបាន​នាំចុះមក​ស្ថានមនុស្សស្លាប់ ដង្កូវគំរង់​ត្រូវបាន​ក្រាល​នៅក្រោម​អ្នក ដង្កូវស៊ីសាកសព​គ្របដណ្ដប់​អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​សេចក្ដី​រុងរឿង​ឧត្តម​របស់​អ្នក បាន​ត្រូវ​នាំ​ចុះ​មក​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រម​ទាំង​សូរ​ដេញ​ពិណ​របស់​អ្នក​ផង មាន​ដង្កូវ​ក្រាល​ក្រោម​ឯង និង​មាន​ដង្កូវ​គ្រប​ដណ្តប់​ឯង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ភាព​ថ្កុំ‌ថ្កើង​របស់​អ្នក​បាន​ធ្លាក់​ទៅ​ក្នុង ស្ថាន​មច្ចុរាជ ដោយ​មាន​សំឡេង​ពិណ​កំដរ​ផង ដង្កូវ​នឹង​ធ្វើ​ជា​ពូក ជា​ភួយ​របស់​អ្នក”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​សេចក្ដី​រុងរឿង​ឧត្តម​របស់​ឯង បាន​ត្រូវ​នាំ​ចុះ​មក​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រម​ទាំង​សូរ​ដេញ​ពិណ​របស់​ឯង​ផង មាន​ដង្កូវ​ក្រាល​ក្រោម​ឯង ហើយ​នឹង​មាន​ដង្កូវ​គ្រប​ដណ្តប់​ឯង​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ភាព​ថ្កុំ‌ថ្កើង​របស់​អ្នក​បាន​ធ្លាក់​ទៅ​ក្នុង នរ៉កា ដោយ​មាន​សំឡេង​ពិណ​កំដរ​ផង ដង្កូវ​នឹង​ធ្វើ​ជា​ពូក ជា​ភួយ​របស់​អ្នក”។

សូមមើលជំពូក ចម្លង




អេសាយ 14:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​ពេញ​ដោយ​ភាពអ៊ូអរ ជា​ទីក្រុង​អ៊ូអែ ជា​តំបន់​រីករាយ​អើយ អ្នក​ដែលត្រូវគេសម្លាប់​របស់អ្នក មិនមែន​ត្រូវគេសម្លាប់​ដោយ​មុខដាវ​ទេ ក៏​មិន​បាន​ស្លាប់​ក្នុង​ចម្បាំង​ដែរ​។


ហេតុនេះហើយបានជា​ស្ថានមនុស្សស្លាប់​ពង្រីក​បំពង់ក​របស់វា ហើយ​ហា​មាត់​របស់វា​ដោយ​គ្មាន​ដែនកំណត់ រីឯ​ពួក​អភិជន​របស់យេរូសាឡិម និង​ហ្វូងមនុស្ស​របស់នាង ព្រមទាំង​ពួកតម្លង់គេ និង​ពួកឡូឡាសប្បាយ​ដែល​នៅក្នុង​នាង ក៏​ចុះទៅ​ស្ថាននោះ​។


ដ្បិត​សត្វល្អិត​នឹង​ស៊ី​គេ​ដូចជា​សម្លៀកបំពាក់ ហើយ​ដង្កូវ​នឹង​ស៊ី​គេ​ដូចជា​រោមចៀម ប៉ុន្តែ​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​មាននៅ​ជារៀងរហូត ហើយ​សេចក្ដីសង្គ្រោះ​របស់យើង​ក៏​មាននៅ​រហូតដល់​គ្រប់ជំនាន់”។


“ពួកគេ​នឹង​ចេញទៅ​មើល​សាកសព​របស់​ពួក​មនុស្ស​ដែល​បះបោរ​នឹង​យើង​។ ជាការពិត ដង្កូវ​របស់សាកសពទាំងនោះ​មិនចេះ​ងាប់ ហើយ​ភ្លើង​លើ​វា​មិនចេះ​រលត់ គឺ​វា​នឹង​ក្លាយជា​ទីខ្ពើមរអើម​ដល់​មនុស្ស​ទាំងអស់”៕​៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម