Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 34:10 - ព្រះគម្ពីរខ្មែរសាកល

10 ភ្លើងនោះ​នឹង​មិន​រលត់​ទាំងយប់ទាំងថ្ងៃ ផ្សែង​របស់វា​នឹង​ហុយឡើង​ជារៀងរហូត ស្រុកនោះ​នឹង​នៅជាទីហិនហោច​ពីជំនាន់មួយទៅជំនាន់មួយ គ្មានអ្នកណា​ឆ្លងកាត់​តាម​នោះ​ជារៀងរហូតតទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ភ្លើង​នោះ​នឹង​មិន​រលត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ផ្សែង​នឹង​ហុយ​ឡើង​ជា​ដរាប។ ស្រុក​នោះ​នឹង​វិនាស​ហិន​ហោច​គ្រប់​ទាំង​តំណ​មនុស្ស ឥត​ដែល​មាន​អ្នក​ណា​ដើរ​កាត់​តាម​នោះ​ជា​រៀង​រហូ​តតទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គឺ​មាន​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​ទាំង​យប់ មាន​ផ្សែង​ហុយ​អស់‌កល្ប​ជានិច្ច។ ស្រុក​ទេស​របស់​គេ​នឹង​នៅ​ជា​ទី​ស្មសាន ជា​ដរាប​ត​រៀង​ទៅ ឥត​មាន​នរណា​ម្នាក់ ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ភ្លើង​នោះ​នឹង​មិន​រលត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ផ្សែង​នឹង​ហុយ​ឡើង​ជា​ដរាប​ទៅ ស្រុក​នោះ​នឹង​នៅ​ជា​កំឡោច​គ្រប់​ទាំង​ដំណ​នៃ​មនុស្ស​ត​ទៅ ឥត​ដែល​មាន​អ្នក​ណា​ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គឺ​មាន​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​ទាំង​យប់ មាន​ផ្សែង​ហុយ​អស់‌កល្ប​ជា‌និច្ច។ ស្រុក​ទេស​របស់​គេ​នឹង​នៅ​ជា​ទី​ស្មសាន ជា​ដរាប​ត​រៀង​ទៅ ឥត​មាន​នរណា​ម្នាក់ ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 34:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ខ្លាំងពូកែ​នឹង​ក្លាយជា​ប្រឆេះ កិច្ចការ​របស់គេ​នឹង​ក្លាយជា​ផ្កាភ្លើង ហើយ​ទាំង​ពីរ​នោះ​នឹង​ឆេះ​ជាមួយគ្នា គ្មានអ្នកណា​ពន្លត់​ឡើយ​៕


បាប៊ីឡូន​នឹង​គ្មានអ្នកណា​រស់នៅ ក៏​គ្មានអ្នកណា​ស្នាក់នៅ​ជារៀងរហូត​ពីជំនាន់មួយទៅជំនាន់មួយ សូម្បីតែ​ជនជាតិអារ៉ាប់​ក៏​មិន​បោះរោង​នៅ​ទីនោះ ហើយ​អ្នកគង្វាល​ក៏​មិន​ឲ្យ​ហ្វូងសត្វ​ដេក​នៅ​ទីនោះ​ដែរ


មើល៍! ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ផែនដី​នៅទទេ និង​ធ្វើឲ្យ​វា​វិនាស​ទៅ ហើយ​បង្វៀច​ផ្ទៃ​របស់វា ព្រមទាំង​កម្ចាត់កម្ចាយ​អ្នកដែល​រស់នៅ​លើ​វា​ផង​។


ព្រះអង្គ​បាន​ចាប់ឆ្នោត​ឲ្យ​ពួកវា ហើយ​ព្រះហស្ត​របស់ព្រះអង្គ​បាន​ចែក​ស្រុកនោះ​ឲ្យ​ពួកវា​ដោយ​ខ្សែរង្វាស់​។ ពួកវា​នឹង​កាន់កាប់​ស្រុកនោះ​ជារៀងរហូត ហើយ​រស់នៅ​ស្រុកនោះ​ពីជំនាន់មួយទៅជំនាន់មួយ​៕


“ពួកគេ​នឹង​ចេញទៅ​មើល​សាកសព​របស់​ពួក​មនុស្ស​ដែល​បះបោរ​នឹង​យើង​។ ជាការពិត ដង្កូវ​របស់សាកសពទាំងនោះ​មិនចេះ​ងាប់ ហើយ​ភ្លើង​លើ​វា​មិនចេះ​រលត់ គឺ​វា​នឹង​ក្លាយជា​ទីខ្ពើមរអើម​ដល់​មនុស្ស​ទាំងអស់”៕​៚


នៅពេល​ឃើញ​ផ្សែង​ពី​ចំហេះ​នាង ពួកគេ​ស្រែកឡើង​ថា​៖ “តើ​មាន​ទីក្រុង​ណា អាចប្រៀបផ្ទឹមនឹង​ក្រុង​ដ៏ធំ​នេះ​បាន​?”។


ពួកគេ​ពោលឡើង​ជាលើកទីពីរ​ថា​៖ “ហាលេលូយ៉ា​! ផ្សែង​ពី​ចំហេះ​នាង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម