Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 1:31 - ព្រះគម្ពីរខ្មែរសាកល

31 មនុស្ស​ខ្លាំងពូកែ​នឹង​ក្លាយជា​ប្រឆេះ កិច្ចការ​របស់គេ​នឹង​ក្លាយជា​ផ្កាភ្លើង ហើយ​ទាំង​ពីរ​នោះ​នឹង​ឆេះ​ជាមួយគ្នា គ្មានអ្នកណា​ពន្លត់​ឡើយ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​ពីរ​យ៉ាង​នឹង​ឆេះ​ជា‌មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 មនុស្ស​ខ្លាំង​ពូកែ​នឹង​ក្លាយ​ទៅ​ជា​កម្ទេច​ឈើ​ស្ងួត ហើយ​អ្វីៗ​ដែល​គេ​ធ្វើ ប្រៀប​បាន​នឹង​ផ្កា​ភ្លើង ដែល​ឆេះ​ជា​មួយ​គ្នា គ្មាន​នរណា​ពន្លត់​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នោះ​ពួក​មនុស្ស​មាន​កំឡាំង​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើងហើយ​ទាំង​២​យ៉ាង​នឹង​ឆេះ​ជា​មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 មនុស្ស​ខ្លាំង​ពូកែ​នឹង​ក្លាយ​ទៅ​ជា​កំទេច​ឈើ​ស្ងួត ហើយ​អ្វីៗ​ដែល​គេ​ធ្វើ ប្រៀប​បាន​នឹង​ផ្កា​ភ្លើង ដែល​ឆេះ​ជា​មួយ​គ្នា គ្មាន​នរណា​ពន្លត់​បាន​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 1:31
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ បណ្ដាសា​បាន​ស៊ីបំផ្លាញ​ផែនដី ហើយ​អ្នកដែល​រស់នៅ​លើ​វា​នឹង​ទទួលទោស​; ដោយហេតុនេះ អ្នកដែល​រស់នៅ​លើ​ផែនដី​ត្រូវបាន​ឆាបឆេះ ហើយ​មាន​មនុស្ស​តិចតួច​នៅសល់​។


ព្រះយេហូវ៉ា​អើយ ព្រះហស្ត​របស់ព្រះអង្គ​បាន​លើកឡើង​ហើយ ប៉ុន្តែ​ពួកគេ​មិន​ឃើញ​ឡើយ​។ សូមឲ្យ​ពួកគេ​ឃើញ​ចិត្តឆេះឆួល​របស់ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ហើយ​អាម៉ាស់មុខ​! សូមឲ្យ​ភ្លើង​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះអង្គ​ស៊ីបំផ្លាញ​ពួកគេ​!


គ្មាន​សេចក្ដីក្ដៅក្រហាយ​ក្នុង​យើង​ឡើយ ប៉ុន្តែបើ​មាន​អ្នកណា​ផ្ដល់​អញ្ចាញ និង​បន្លា​ដល់​យើង យើង​នឹង​ឈានទៅ​ច្បាំង​នឹង​គេ យើង​នឹង​ដុត​គេ​ជាមួយគ្នា​។


អ្នករាល់គ្នា​នឹង​មានផ្ទៃពោះ​ជា​ស្មៅក្រៀម អ្នករាល់គ្នា​នឹង​សម្រាលកូន​ជា​ចំបើង ដង្ហើម​របស់អ្នករាល់គ្នា​ជា​ភ្លើង វា​នឹង​ស៊ីបំផ្លាញ​អ្នករាល់គ្នា​។


ពួក​មនុស្សបាប​នៅ​ស៊ីយ៉ូន​ភ័យខ្លាច ការញ័ររន្ធត់​បាន​ចាប់​ពួកមនុស្ស​មិនគោរពព្រះ​។ ពួកគេពោលថា​៖ “តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ភ្លើង​ដែល​ស៊ីបំផ្លាញ​បាន​? តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ចំហេះ​ដ៏អស់កល្ប​បាន​?”។


ជាពេលដែល​ព្រះអម្ចាស់​របស់ខ្ញុំ​បាន​លាងសម្អាត​ភាពស្មោកគ្រោក​របស់​កូនស្រី​ស៊ីយ៉ូន ហើយ​ជម្រះ​ថ្លុកឈាម​របស់​យេរូសាឡិម​ពី​កណ្ដាល​ទីក្រុង ដោយ​វិញ្ញាណ​នៃ​ការជំនុំជម្រះ និង​វិញ្ញាណ​ដែល​ឆេះសន្ធោសន្ធៅ​។


ដែល​នាំ​រទេះចម្បាំង និង​សេះ​ចេញមក ព្រមទាំង​កងទ័ព និង​មនុស្ស​ខ្លាំងពូកែ (​ពួកគេ​នឹង​ដេក​ទាំងអស់គ្នា មិន​ក្រោកឡើង​ទៀតឡើយ​; ពួកគេ​នឹង​សាបសូន្យ​ទៅ ហើយ​រលត់​ដូចជា​ប្រឆេះ​) គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖


ដោយហេតុនេះ ដូចដែល​អណ្ដាតភ្លើង​ស៊ីបំផ្លាញ​ចំបើង ហើយ​ស្មៅក្រៀម​ស្រុតចុះ​ក្នុង​ភ្លើង​យ៉ាងណា ឫស​របស់ពួកគេ​នឹង​បាន​ដូចជា​របស់ខូចរលួយ ហើយ​ផ្កា​របស់ពួកគេ​នឹង​ហុយឡើង​ដូច​ធូលី​យ៉ាងនោះដែរ ដ្បិត​ពួកគេ​បាន​បោះបង់ចោល​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ហើយ​មើលងាយ​ព្រះបន្ទូល​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


មើល៍! អ្នកទាំងអស់គ្នា​ដែល​បង្កាត់​ភ្លើង ជា​អ្នកដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយអុស​អើយ ចូរ​ដើរ​ក្នុង​ពន្លឺ​ភ្លើង​របស់អ្នករាល់គ្នា និង​ក្នុង​កន្ទុយអុស​ដែល​អ្នករាល់គ្នា​បាន​បញ្ឆេះ​នោះ​ចុះ​! ការនេះ​នឹង​បាន​ដល់​អ្នករាល់គ្នា ពី​ដៃ​របស់យើង គឺ​អ្នករាល់គ្នា​នឹង​ដេក​ក្នុង​ទុក្ខវេទនា​៕


“ពួកអ្នកដែល​ញែក​ខ្លួន​ជាវិសុទ្ធ ហើយ​ជម្រះ​ខ្លួន ដើម្បី​ចូលទៅ​សួនច្បារ ដោយ​តាម​មួយ​នោះ​ដែល​នៅកណ្ដាលចំណោម​ពួកគេ ជា​ពួកអ្នក​ស៊ី​សាច់​ជ្រូក របស់គួរឲ្យស្អប់ខ្ពើម និង​កណ្ដុរ ពួកគេ​នឹង​វិនាស​ទៅ​ជាមួយគ្នា”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


“ពួកគេ​នឹង​ចេញទៅ​មើល​សាកសព​របស់​ពួក​មនុស្ស​ដែល​បះបោរ​នឹង​យើង​។ ជាការពិត ដង្កូវ​របស់សាកសពទាំងនោះ​មិនចេះ​ងាប់ ហើយ​ភ្លើង​លើ​វា​មិនចេះ​រលត់ គឺ​វា​នឹង​ក្លាយជា​ទីខ្ពើមរអើម​ដល់​មនុស្ស​ទាំងអស់”៕​៚


ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ទឹកដី​នោះ​ក៏​ត្រូវ​ឆាបឆេះ ហើយ​ប្រជាជន​នឹង​បាន​ដូចជា​ចំណី​ភ្លើង គ្មាន​អ្នកណា​ប្រណី​ដល់​បងប្អូន​របស់ខ្លួន​ឡើយ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! ថ្ងៃ​នោះ​នឹង​មកដល់​ដូចជា​ឡ​ដែល​កំពុង​ឆេះ នោះ​អស់អ្នក​ដែល​ក្អេងក្អាង និង​អស់អ្នក​ដែល​ធ្វើ​អាក្រក់​នឹង​ក្លាយជា​ជញ្រ្ជាំង ហើយ​ពួកគេ​នឹង​ត្រូវបាន​បញ្ឆេះ​នៅ​ថ្ងៃ​ដែល​នឹង​មកដល់​នោះ ឥត​សល់​ឫស ឬ​មែក​របស់​ពួកគេ​ឡើយ​។


ឥឡូវនេះ ពូថៅ​ដាក់​នៅនឹង​គល់​ដើមឈើ​រួចហើយ ដូច្នេះ​អស់ទាំង​ដើមឈើ​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវបាន​កាប់ចោល ហើយ​បោះទៅ​ក្នុង​ភ្លើង​។


លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ហើយ​លោក​នឹង​សម្អាត​លានបោកស្រូវ​របស់​លោក រួច​ប្រមូល​ស្រូវ​របស់​លោក​ដាក់​ក្នុង​ជង្រុក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។


សត្វតិរច្ឆាន​នោះ​ក៏​ត្រូវបាន​ចាប់ ហើយ​ព្យាការីក្លែងក្លាយ​ម្នាក់​នោះ​ដែល​ធ្វើ​ទីសម្គាល់​នៅមុខ​វា ក៏​ត្រូវបាន​ចាប់​ជាមួយ​វា​ដែរ​——​ព្យាការីក្លែងក្លាយម្នាក់នោះ​បាន​បោកបញ្ឆោត​ពួក​អ្នក​ដែល​ទទួល​សញ្ញាសម្គាល់​របស់​សត្វតិរច្ឆាន និង​អ្នក​ដែល​ថ្វាយបង្គំ​រូបសំណាក​របស់​វា ដោយ​ទីសម្គាល់ទាំងនោះ​។ វា​ទាំង​ពីរ​ក៏​ត្រូវបាន​ទម្លាក់​ទាំង​រស់ ទៅក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​។


រីឯ​មារ​ដែល​បោកបញ្ឆោត​ពួកគេ ក៏​ត្រូវបាន​ទម្លាក់​ទៅក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ ជា​កន្លែងដែល​សត្វតិរច្ឆាន និង​ព្យាការីក្លែងក្លាយ​នៅ​។ ពួកវា​នឹង​រងការឈឺចាប់​ទាំងយប់ទាំងថ្ងៃ រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម