Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 26:11 - ព្រះគម្ពីរខ្មែរសាកល

11 ព្រះយេហូវ៉ា​អើយ ព្រះហស្ត​របស់ព្រះអង្គ​បាន​លើកឡើង​ហើយ ប៉ុន្តែ​ពួកគេ​មិន​ឃើញ​ឡើយ​។ សូមឲ្យ​ពួកគេ​ឃើញ​ចិត្តឆេះឆួល​របស់ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ហើយ​អាម៉ាស់មុខ​! សូមឲ្យ​ភ្លើង​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះអង្គ​ស៊ីបំផ្លាញ​ពួកគេ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌អង្គ ចំពោះ​បណ្ដា‌ជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​អស់​រលីង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ឱ​ព្រះ‌អម្ចាស់​អើយ! អ្នក​ទាំង​នោះ​ពុំ​ចាប់​អារម្មណ៍​ថា ព្រះអង្គ​កំពុង​តែ​គំរាម​ពួក​គេ​ទេ។ សូម​ឲ្យ​បច្ចា‌មិត្ត​ត្រូវ​អាម៉ាស់ ដោយ​ឃើញ​របៀប​ដែល​ព្រះអង្គ​ការពារ ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ សូម​ឲ្យ​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ទ្រង់​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ ប៉ុន្តែគេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​បណ្តាជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ទ្រង់​អស់​រលីង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ឱអុលឡោះ‌តាអាឡា​អើយ! អ្នក​ទាំង​នោះ​ពុំ​ចាប់​អារម្មណ៍​ថា ទ្រង់​កំពុង​តែ​គំរាម​ពួក​គេ​ទេ។ សូម​ឲ្យ​បច្ចា‌មិត្ត​ត្រូវ​អាម៉ាស់ ដោយ​ឃើញ​របៀប​ដែល​ទ្រង់​ការពារ ប្រជា‌រាស្ដ្រ​របស់​ទ្រង់។ សូម​ឲ្យ​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ។

សូមមើលជំពូក ចម្លង




អេសាយ 26:11
42 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​! ឱ​ព្រះ​អើយ សូម​លើក​ព្រះហស្ត​របស់ព្រះអង្គ​ឡើង​! សូម​កុំ​ភ្លេច​មនុស្ស​តូចទាប​ឡើយ​!


ព្រះហស្ត​របស់ព្រះករុណា​នឹង​រកឃើញ​អស់ទាំង​ខ្មាំងសត្រូវ​របស់ព្រះករុណា ព្រះហស្តស្ដាំ​របស់ព្រះករុណា​នឹង​រកឃើញ​ពួកអ្នកដែល​ស្អប់​ព្រះករុណា​។


ដោយព្រោះ​ពួកគេ​មិនអើពើ​នឹង​កិច្ចការ​របស់​ព្រះយេហូវ៉ា ឬ​ស្នាព្រះហស្ត​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​នឹង​រំលំ​ពួកគេ ហើយ​មិន​សង់​ពួកគេ​ឡើងវិញ​ឡើយ​!


ភ្លើង​បាន​ស៊ីបំផ្លាញ​ពួក​មនុស្សកំលោះ​របស់ពួកគេ ហើយ​ពួក​ស្ត្រីព្រហ្មចារី​របស់ពួកគេ​ក៏​បាត់​ចម្រៀងអាពាហ៍ពិពាហ៍​។


សូម​សម្ដែង​ទីសម្គាល់​នៃ​ព្រះហឫទ័យសន្ដោស​ដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​អ្នកដែល​ស្អប់​ទូលបង្គំ​មើលឃើញ ហើយ​អាម៉ាស់មុខ​; ដ្បិត​គឺ​ព្រះអង្គ​ហើយ ព្រះយេហូវ៉ា​អើយ ដែល​បាន​ជួយ​ទូលបង្គំ និង​បាន​កម្សាន្តចិត្ត​ទូលបង្គំ​៕


មនុស្ស​ខ្លាំងពូកែ​នឹង​ក្លាយជា​ប្រឆេះ កិច្ចការ​របស់គេ​នឹង​ក្លាយជា​ផ្កាភ្លើង ហើយ​ទាំង​ពីរ​នោះ​នឹង​ឆេះ​ជាមួយគ្នា គ្មានអ្នកណា​ពន្លត់​ឡើយ​៕


ដោយហេតុនេះ ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​ចាត់​សេចក្ដីស្គមស្គាំង​ឲ្យទៅ​ក្នុងចំណោម​អ្នកមាំមួន​របស់ស្ដេចអាស្ស៊ីរី ហើយ​នៅក្រោម​សិរីរុងរឿង​របស់ស្ដេចអាស្ស៊ីរី ព្រះអង្គ​នឹង​បង្កាត់​ភ្លើង​ដូចជា​ចំហេះ​នៃ​អណ្ដាតភ្លើង​។


រីឯ​ពន្លឺ​នៃ​អ៊ីស្រាអែល​នឹង​បាន​ជា​ភ្លើង ហើយ​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ​នឹង​បានជា​អណ្ដាតភ្លើង ភ្លើងនោះ​នឹង​ឆេះឡើង ហើយ​ស៊ីបំផ្លាញ​បន្លា និង​អញ្ចាញ​របស់ស្ដេចអាស្ស៊ីរី​ក្នុង​មួយ​ថ្ងៃ​។


សេចក្ដីច្រណែន​របស់​ពួកអេប្រាអិម​នឹង​បាត់ទៅ ហើយ​ភាពជាសត្រូវ​របស់​ពួកយូដា​នឹង​ត្រូវបាន​កាត់ចេញ​; ពួកអេប្រាអិម​នឹង​លែង​ច្រណែន​ពួកយូដា ហើយ​ពួកយូដា​នឹង​លែង​ធ្វើជាសត្រូវ​នឹង​ពួកអេប្រាអិម​។


អស់អ្នក​ដែល​រស់នៅ​ពិភពលោក និង​ពួកអ្នកដែល​រស់នៅ​ផែនដី​អើយ កាលណា​មាន​លើក​ទង់សញ្ញា​ឡើង​នៅលើ​ភ្នំ នោះ​អ្នករាល់គ្នា​នឹង​ឃើញ​! កាលណា​មាន​ផ្លុំ​ស្នែង​ឡើង នោះ​អ្នករាល់គ្នា​នឹង​ឮ​!


ដ្បិត​នឹង​មាន​អ្នកដែលនៅសល់​ចេញ​ពី​យេរូសាឡិម ហើយ​នឹង​មាន​អ្នកដែលរួចជីវិត​ចេញ​ពី​ភ្នំ​ស៊ីយ៉ូន​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ធ្វើ​ការនោះ’។


ព្រះយេហូវ៉ា​នឹង​យាង​ចេញទៅ ដូច​មនុស្ស​ខ្លាំងពូកែ ព្រះអង្គ​នឹង​បណ្ដាល​ព្រះហឫទ័យឆេះឆួល​ឡើង ដូច​អ្នកចម្បាំង​; ព្រះអង្គ​នឹង​ស្រែកឡើង មែនហើយ ព្រះអង្គ​នឹង​ស្រែកយ៉ាងខ្លាំង ហើយ​មានជ័យជម្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​។


ពួកគេ​មិន​ដឹង​ទេ ហើយក៏​មិន​យល់​ដែរ ដ្បិត​ព្រះអង្គ​បាន​បាំង​ភ្នែក​របស់ពួកគេ​មិន​ឲ្យ​ឃើញ ព្រះអង្គ​បាន​បាំង​ចិត្ត​របស់ពួកគេ​មិន​ឲ្យ​ចាប់ភ្លឹក​។


អស់អ្នក​ដែល​បង្កើត​រូបឆ្លាក់​គឺ​ឥតបានការ ហើយ​របស់ដែល​ពួកគេ​ពេញចិត្ត​នោះ ក៏​ឥតប្រយោជន៍​ដែរ​។ សាក្សី​របស់ពួកគេ​មើលមិនឃើញ ហើយ​មិន​ដឹង​ផង ដូច្នេះ​ពួកគេ​នឹង​អាម៉ាស់មុខ​។


ដោយហេតុនេះ ដូចដែល​អណ្ដាតភ្លើង​ស៊ីបំផ្លាញ​ចំបើង ហើយ​ស្មៅក្រៀម​ស្រុតចុះ​ក្នុង​ភ្លើង​យ៉ាងណា ឫស​របស់ពួកគេ​នឹង​បាន​ដូចជា​របស់ខូចរលួយ ហើយ​ផ្កា​របស់ពួកគេ​នឹង​ហុយឡើង​ដូច​ធូលី​យ៉ាងនោះដែរ ដ្បិត​ពួកគេ​បាន​បោះបង់ចោល​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ហើយ​មើលងាយ​ព្រះបន្ទូល​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


ព្រះអង្គ​បាន​ពាក់​សេចក្ដីសុចរិត​ជា​ក្រោះការពារទ្រូង ក៏​ពាក់​សេចក្ដីសង្គ្រោះ​ជា​មួកសឹក​លើ​ព្រះសិរ​របស់ព្រះអង្គ ហើយ​គ្រង​ព្រះពស្ត្រ​នៃ​សេចក្ដីសងសឹក​ជា​សម្លៀកបំពាក់ ព្រមទាំង​ដណ្ដប់​អង្គទ្រង់​ដោយ​ព្រះហឫទ័យឆេះឆួល​ជា​ព្រះភូសា​។


ពួក​កូនចៅ​របស់​អ្នកដែល​ធ្វើបាប​អ្នក នឹង​មក​ឱនចុះ​នៅចំពោះ​អ្នក អស់អ្នក​ដែល​ធ្លាប់​មើលងាយ​អ្នក នឹង​ក្រាបចុះ​នៅទៀប​បាតជើង​របស់អ្នក​។ ពួកគេ​នឹង​ហៅ​អ្នក​ថា “ទីក្រុង​របស់​ព្រះយេហូវ៉ា” ក៏​នឹង​ហៅថា “ស៊ីយ៉ូន​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល”។


សូម​ទត​មើល​ពី​ស្ថានសួគ៌ ហើយ​ទត​ឃើញ​ពី​លំនៅ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់ព្រះអង្គ​ផង​! ព្រះហឫទ័យឆេះឆួល និង​ព្រះចេស្ដា​របស់ព្រះអង្គ តើ​នៅ​ឯណា​? ការរំជួល​ក្នុង​ព្រះហឫទ័យ និង​សេចក្ដីមេត្តា​របស់ព្រះអង្គ ត្រូវបាន​បង្ខាំង​ពី​ទូលបង្គំ​ហើយ​។


ដូច្នេះ​មើល៍! ព្រះយេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង រទេះចម្បាំង​របស់ព្រះអង្គ​នឹង​មក​ដូចជា​ខ្យល់កួច ដើម្បី​សង​ព្រះពិរោធ​របស់ព្រះអង្គ​ក្នុង​ភាពក្ដៅក្រហាយ ព្រមទាំង​សង​ការស្ដីបន្ទោស​របស់ព្រះអង្គ​ដោយ​ភ្លើងសន្ធោសន្ធៅ​។


“ពួកគេ​នឹង​ចេញទៅ​មើល​សាកសព​របស់​ពួក​មនុស្ស​ដែល​បះបោរ​នឹង​យើង​។ ជាការពិត ដង្កូវ​របស់សាកសពទាំងនោះ​មិនចេះ​ងាប់ ហើយ​ភ្លើង​លើ​វា​មិនចេះ​រលត់ គឺ​វា​នឹង​ក្លាយជា​ទីខ្ពើមរអើម​ដល់​មនុស្ស​ទាំងអស់”៕​៚


ពួកអ្នកដែល​ញាប់ញ័រ​ចំពោះ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ចុះ​! ព្រះអង្គមានបន្ទូលថា​៖ “បងប្អូន​របស់អ្នករាល់គ្នា​ដែល​ស្អប់​អ្នករាល់គ្នា ជា​អ្នកដែល​កាត់​អ្នករាល់គ្នា​ចេញ​ដោយព្រោះ​នាម​របស់យើង ពួកគេ​បាន​និយាយថា​: ‘សូមឲ្យ​ព្រះយេហូវ៉ា​ទទួល​ការ​លើកតម្កើងសិរីរុងរឿង ដើម្បីឲ្យ​ពួកយើង​បាន​ឃើញ​អំណរ​របស់ពួកឯង​ផង​!’ ប៉ុន្តែ​ពួកគេ​នឹង​អាម៉ាស់មុខ​វិញ”។


សេចក្ដីអាក្រក់​ឆេះ​ដូច​ភ្លើង ក៏​ស៊ីបំផ្លាញ​អញ្ចាញ និង​បន្លា ហើយ​ឆេះឡើង​ក្នុង​គុម្ពោត​ព្រៃ ក៏​ហុយឡើង​ជា​បង្គោល​ផ្សែង​។


ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ទឹកដី​នោះ​ក៏​ត្រូវ​ឆាបឆេះ ហើយ​ប្រជាជន​នឹង​បាន​ដូចជា​ចំណី​ភ្លើង គ្មាន​អ្នកណា​ប្រណី​ដល់​បងប្អូន​របស់ខ្លួន​ឡើយ​។


រីឯ​ការចម្រើនឡើង​នៃ​ការគ្រប់គ្រង និង​សន្តិភាព​របស់ព្រះអង្គ គ្មាន​ទីបញ្ចប់​ឡើយ គឺព្រះអង្គនឹងគ្រប់គ្រង​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​លើ​អាណាចក្រ​របស់ព្រះអង្គ ដើម្បី​ស្ថាបនា និង​ទ្រទ្រង់​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​សម្រេច​ការនេះ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! ថ្ងៃ​នោះ​នឹង​មកដល់​ដូចជា​ឡ​ដែល​កំពុង​ឆេះ នោះ​អស់អ្នក​ដែល​ក្អេងក្អាង និង​អស់អ្នក​ដែល​ធ្វើ​អាក្រក់​នឹង​ក្លាយជា​ជញ្រ្ជាំង ហើយ​ពួកគេ​នឹង​ត្រូវបាន​បញ្ឆេះ​នៅ​ថ្ងៃ​ដែល​នឹង​មកដល់​នោះ ឥត​សល់​ឫស ឬ​មែក​របស់​ពួកគេ​ឡើយ​។


បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!


នៅក្នុង​ស្ថានមនុស្សស្លាប់ ពេល​សេដ្ឋីនោះ​កំពុង​រងទារុណកម្ម គាត់​ក៏​ងើបភ្នែកឡើង​ឃើញ​អ័ប្រាហាំ​ពី​ចម្ងាយ ព្រមទាំង​ឡាសារ​នៅ​នឹង​ដើមទ្រូង​លោក​។


ដ្បិត​ចិត្ត​របស់​ប្រជាជន​នេះ​បាន​ស្ពឹក ត្រចៀក​ពួកគេ​ធ្ងន់ពិបាកស្ដាប់ ហើយ​ភ្នែក​ពួកគេ​បិទ​ហើយ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា’។


នៅក្នុង​ភ្លើងសន្ធោសន្ធៅ ទាំង​ដាក់ទោសសងសឹក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អ្នក​ដែល​មិន​ស្ដាប់បង្គាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​។


គឺ​មានតែ​ការរំពឹង​ដ៏គួរឲ្យភ័យខ្លាច​អំពី​ការជំនុំជម្រះ និង​ភ្លើង​នៃ​ព្រះពិរោធ​ដែល​រៀបនឹង​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ ដែលនៅសល់​។


យ៉ាងណាមិញ ចូរឆ្លើយ​ដោយ​សុភាពរាបសា និង​ដោយ​ការកោតខ្លាច ទាំង​រក្សា​សតិសម្បជញ្ញៈ​ត្រឹមត្រូវ ដើម្បី​កាលណា​អ្នករាល់គ្នា​ត្រូវគេ​មួលបង្កាច់ ពួក​អ្នក​ដែល​ត្មះតិះដៀល​កិរិយា​ល្អ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ បាន​អាម៉ាស់មុខ​វិញ​។


សត្វតិរច្ឆាន​នោះ​ក៏​ត្រូវបាន​ចាប់ ហើយ​ព្យាការីក្លែងក្លាយ​ម្នាក់​នោះ​ដែល​ធ្វើ​ទីសម្គាល់​នៅមុខ​វា ក៏​ត្រូវបាន​ចាប់​ជាមួយ​វា​ដែរ​——​ព្យាការីក្លែងក្លាយម្នាក់នោះ​បាន​បោកបញ្ឆោត​ពួក​អ្នក​ដែល​ទទួល​សញ្ញាសម្គាល់​របស់​សត្វតិរច្ឆាន និង​អ្នក​ដែល​ថ្វាយបង្គំ​រូបសំណាក​របស់​វា ដោយ​ទីសម្គាល់ទាំងនោះ​។ វា​ទាំង​ពីរ​ក៏​ត្រូវបាន​ទម្លាក់​ទាំង​រស់ ទៅក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​។


មើល៍! យើង​នឹង​ធ្វើឲ្យ​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា ប៉ុន្តែ​តាមពិត​មិនមែនទេ គឺ​ភូតភរ​វិញ​——​មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់អ្នក ហើយ​ពួកគេ​នឹង​ដឹង​ថា​យើង​ស្រឡាញ់​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម