អេសាយ 1:28 - ព្រះគម្ពីរខ្មែរសាកល28 ប៉ុន្តែពួកមនុស្សបំពាន និងពួកមនុស្សបាបនឹងមានសេចក្ដីអន្តរាយជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ានឹងត្រូវបានបំផ្លាញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 តែឯពួកអ្នករំលង និងពួកមានបាប គេនឹងត្រូវបំផ្លាញជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ា គេនឹងត្រូវវិនាសទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 រីឯពួកបះបោរ មនុស្សបាប និងអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់វិញ គេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 តែឯពួកអ្នករំលង នឹងពួកមានបាប គេនឹងត្រូវបំផ្លាញជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ា គេនឹងត្រូវវិនាសទៅ សូមមើលជំពូកអាល់គីតាប28 រីឯពួកបះបោរ មនុស្សបាប និងអស់អ្នកដែលបោះបង់ចោលអុលឡោះតាអាឡាវិញ គេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “លិខិតលែងលះរបស់ម្ដាយអ្នករាល់គ្នាដែលយើងបានបណ្ដេញនាងចេញនោះ តើនៅឯណា? តើយើងបានលក់អ្នករាល់គ្នាទៅម្ចាស់បំណុលមួយណា? មើល៍! អ្នករាល់គ្នាត្រូវបានលក់ទៅ ដោយព្រោះសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទេ ហើយម្ដាយរបស់អ្នករាល់គ្នាត្រូវបានបណ្ដេញចេញ ក៏ដោយព្រោះការបំពានរបស់អ្នករាល់គ្នាដែរ។